ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ហាម​​​ធ្វើ​រឿងនេះសោះ​ បែរ​​ជា​​​កូន​ផ្ទុះកំហឹង​​លើកដៃ​ប្រហារជីវិត​ឪពុក​

3 ឆ្នាំ មុន
  • ស្វាយរៀង

 ខេត្តស្វាយរៀង ៖ ឪពុក​ស្តីប្រដៅរឿងកុំអោយដើរលេង និងកុំ​ឱ្យ​​ផឹកស៊ី ក្រែងជំងឺ​ប្រចាំ​កាយរើឡើងវិញ​​ ស្រាប់តែ​កូន​ប្រុស​ផ្ទុះកំហឹងទាញ​​ព្រនង់​ឬស្សី​វាយត្រូវចំសៀត​ផ្កា​ បណ្តាលឱ្យ​ឪពុក​បាត់បង់ជីវិត​។ តាមសមត្ថកិច្ចបានឲ្យដឹងថា ករណី​ខាងលើ​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង​៥​និង​៣០នាទីល្ងាចថ្ងៃទី២១ ខែតុលា…

 ខេត្តស្វាយរៀង ៖ ឪពុក​ស្តីប្រដៅរឿងកុំអោយដើរលេង និងកុំ​ឱ្យ​​ផឹកស៊ី ក្រែងជំងឺ​ប្រចាំ​កាយរើឡើងវិញ​​ ស្រាប់តែ​កូន​ប្រុស​ផ្ទុះកំហឹងទាញ​​ព្រនង់​ឬស្សី​វាយត្រូវចំសៀត​ផ្កា​ បណ្តាលឱ្យ​ឪពុក​បាត់បង់ជីវិត​។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណី​ខាងលើ​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង​៥​និង​៣០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាម​ប្រភពដដែលបាន​បន្ត​ថា ជនរងគ្រោះជា​ឪពុក​ដែល​បាត់បង់ជីវិត​ឈ្មោះឥន សាវ៉ន ភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរ​កសិករ ចំណែកជនសង្ស័យជាកូន​ឈ្មោះឥន ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំ ។ អ្នកទាំង​២​មានទីលំនៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភពដដែល​បាន​បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយប្រដៅកូនកុំឲ្យដើរលេង ស៊ីផឹកអី ក្រែងជំងឺ​ឆ្កួតជ្រូករើឡើងវិញ​ ស្រាប់តែ​កូន​ប្រុស​បានយកព្រនង់ឫ​ស្សីប៉ុនមេដៃមានប្រវែង​៤០​សង្ទី​ម៉ែត្រ វាយទៅលើ​ជនរងគ្រោះជា​ឪពុកត្រូវចំត្រង់សៀតផ្កាខាងឆ្វេង បណ្តាលឱ្យ​ប្រកាច់​បាត់បង់ជីវិត​ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ធ្វើឱ្យ​ស្ត្រីជា​ម្តាយ និងអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់តែម្តង​ ។

​តាម​ប្រភពដដែល​បាន​បន្តទៀតថា ក្រោយពីវាយឪ​ពុក​បណ្តាល​ឱ្យ​បាត់បង់ជីវិត​រួច​ហើយ ជនសង្ស័យក៏មិន​បាន​រត់គេចខ្លួនដែរ នៅអង្គុយមុខផ្ទះមើល​សពឪពុកហាក់​ដូចជា​គ្មានរឿងអ្វីកើតឡើង។

​តាម​ប្រភពពី​ក្រុមគ្រួសារ​​បាន​និយាយថា ជនសង្ស័យ​ជាកូនធ្លាប់​មាន​ជំងឺ​ឆ្កួតជ្រូក ហើយ​មុនពេល​កើតហេតុ គេ​ឃើញឪពុកអង្គុយក្បែរ​កូន ទំនងជា​និយាយអប់រំ​ប្រដៅកូន​ មិនឱ្យ​ដើរលេង និងកុំឱ្យ​ផឹកស្រា ខ្លាច​ជំងឺ​ឆ្កួតជ្រូក​រើឡើងវិញ នាំឱ្យ​គ្រោះថ្នាក់ មិននឹកស្មានដល់ថា កូន​ប្រុស​រូប​នេះដើរ​ទៅយក​ព្រនង់ឫ​ស្សីវាយទៅលើឳពុកមួយព្រ​នង់ចំសៀតផ្កាខាងឆ្វេង បណ្តាល​​ឱ្យ​ឪពុក​​បាត់បង់ជីវិត​ភ្លាមៗនៅនឹងកន្លែង​បែបនេះ​សោះ​។

​ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថ​កិច្ចឃាត់ខ្លួននាំយកទៅប៉ុស្តិ៍រដ្ឋ​បាល​នគ​បាលឃុំរមាំងថ្កោល ដើម្បីសាកសួររួចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន​នគរ​បាលខេត្តចាត់ការបន្តតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ