ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ដ៏​ស្កឹមស្កៃ​នេះ មិន​គោរព​តាម​ការ​ណែនាំ​អាជ្ញាធរ​ខណ្ឌទួល​គោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ ការដ្ឋានសំណង់ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ប្រ​មុះ​ជ្រូកលើផ្លូវ​លេខ៣៥៥ និងផ្លូវ​លេខ៣១៧ សង្កាត់​បឹង​កក់​ទី​១ ត្រូវ​បាន​គេ​អះអាង​ថា មិន​គោរព​តាម​ការ​ណែនាំ របស់​អាជ្ញាធរខណ្ឌទួល​គោក​ឡើយ​។ ការដ្ឋាន​នោះ ​ត្រូវ​គេ​ដឹង​ថា…

រាជធានី​ភ្នំពេញ​៖​ ការដ្ឋានសំណង់ដ៏​ធំ​មួយ​កន្លែង ស្ថិត​នៅ​ប្រ​មុះ​ជ្រូកលើផ្លូវ​លេខ៣៥៥ និងផ្លូវ​លេខ៣១៧ សង្កាត់​បឹង​កក់​ទី​១ ត្រូវ​បាន​គេ​អះអាង​ថា មិន​គោរព​តាម​ការ​ណែនាំ របស់​អាជ្ញាធរខណ្ឌទួល​គោក​ឡើយ​។ ការដ្ឋាន​នោះ ​ត្រូវ​គេ​ដឹង​ថា ជា​ការដ្ឋាន សាងសង់ អាគារពហុមុខ​ងារ មាន​កម្ពស់ ៣០​ជាន់ និង​មាន​ជាន់​ក្រោម ២​ជាន់​ជា​របស់ ក្រុម ហ៊ុន មេ​ហ្គា​គឹ​ម វើ​ល​ដ៍​ខ​ប​អិ​ល​ធី​ឌី ដែល​មាន​លោកស្រី LEE WAN-CHI​ជា​តំណាង​ក្រុម
ហ៊ុន​។

តាម​ប្រជាពលរដ្ឋដែលបាន​ធ្វើ​ដំណើរឆ្លងកាត់​ ក៏​ដូច​ជា​អាជ្ញាធរ​បានអោយ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ រយៈពេល​១​ខែ​មក​ហើយ គេ​ពុំ​ឃើញការដ្ឋាន​នោះ ធ្វើការ​ជួសជុល​ផ្លូវ ធ្វើ​របង​ហ៊ុមព័ទ្ធ​ការដ្ឋាន​អោយ​បាន​ត្រឹមត្រូវ ,​ដាក់​ភ្លើងបំភ្លឺផ្លូវ​តាម​ការ​ណែនាំរបស់​អាជ្ញា​ធរ​ឡើយ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​បាក់​ស្រុត​ផ្លូវ នៅ​វេលា​រសៀល​ថ្ងៃ ទី​២១ ​កញ្ញា ឆ្នាំ២០២០ រដ្ឋបាល​ខណ្ឌទួលគោក ដឹកនាំដោយ​លោក​ឯក ឃុន​ដឿ​ន អភិបាល ខណ្ឌ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​ណែនាំអោយម្ចាស់​ការដ្ឋានជួសជុល​ស្ថាបនាផ្លូវឡើង​វិញ ។​ដោយ ឡែក​កាលពី​ថ្ងៃ ទី​០​ខែ៩ កញ្ញា ឆ្នាំ ២០២០​អាជ្ញាធ បាន​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន ម្តង​មក​ហើយ តែ​ម្ចាស់​មិន​ស្តាប់​តាម​ការ​ណែនាំ ។

នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ក្រុមការងារ របស់ រដ្ឋ បាល​ខណ្ឌ ក៍បាន​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន ដូច​ខាងក្រោម៖

១-ត្រូវ​ធ្វើការ​ជួសជុល ផ្លូវ​លេខ ៣១៧​និង​ផ្លូវ​លេខ ៣៥៥​ដែល​រង​ការ​ខូចខាត​បណ្តាល​មក​ពី​ការដ្ឋាន សំណង់​ឡើង​វិញ ។ ២-ត្រូវ​ហ៊ុ​មព័ទ្ធ​​ការដ្ឋានសំណង់​អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា​សន្តិសុខ និង​សុ​វត្តិភាព ការដ្ឋាន និង​អ្នក​ធ្វើ​ដំណើរ​,៣.​ដាក់​ស្លាក​សញ្ញា​និង​ភ្លើងបំភ្លឺ​ ដើម្បី​សំគាល់​ការដ្ឋាន​ ។ ៤-​រៀបចំ​បង្គោល​អគ្គិស​​នី​ដែល​ស្រុត​ឡើង​វិញ​នៅ​ផ្លូវ​លេខ៣១៧ និង​៥-ការដ្ឋាន​សំណង់​ត្រូវ​មាន​ផ្ទាំង​ព័ត៌មាន​អំពី​គម្រោង សាងសង់​នៅ​មុខ​ការដ្ឋាន​សំណង់​។​

បន្ទាប់​ពី​ធ្វើការ​ណែនាំតំណាង​ក្រុមហ៊ុនក៏​បាន​សន្យា​ថា នឹង​អនុវត្ត​តាម​ការ​ណែនាំ របស់​អាជ្ញាធរ នៅ​ពេល​ឆាប​នេះ​តែ​រហូត​ដល់​ថ្ងៃ នេះ ពុំ​ឃើញ​ម្ចាស់​ការដ្ឋាន គោរព​តាម​ការ​ណែនាំឡើយ ។ លោក​ឯក ឃុន ដឿ​ន អភិបាល​នៃ គ​ណះ​អភិបាល ខណ្ឌទួលគោក បានអោយ​ដឹង​ថា ការដ្ឋាន សំណង់​នោះ មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែល​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​ចុះ​ត្រួតពិនិត្យ រួច​ហើយ ។

ការ​ជួស​ជួល​ផ្លូវ​ចាំ​ការដ្ឋាន សាងសង់​គ្រឹះ​រួចរាល់​សិន ទើប​អាច​ស្ថាបនា​បាន​។​ចំណែក​ចំណុច​ផ្សេង​ទៀត​លោក​ពុំ​អោយ​ដឹង​ឡើយ ដោយ​បញ្ជាក់​ថា លោក​នឹង​អោយ​មន្ត្រី​ចុះ​ទៅ​ត្រួតពិនិត្យ​សិន​។ ទោះបីជា​យ៉ា​ណា កោះសន្តិភាព ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ម្ចាស់​ការដ្ឋាន សំណង់​នោះ​ឡើយ ៕​​

អត្ថបទសរសេរ ដោយ