ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តពិនិត្យព្យាបាល និងចែក​ថ្នាំ​ជូន​ពលរដ្ឋដោយឥតគិតថ្លៃ នៅ​សង្កាត់​​ស្ពាន​ថ្ម ខណ្ឌដង្កោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ថ្ងៃ​ទី​២២ ​តុលា ឆ្នាំ​២០២០ ការិយាល័យ​សុខាភិបាល​កងពលតូច​លេខ​៧០ បាន​បន្ត​ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ថ្នាំ ជា​ពិសេស​ថ្នាំ​ឧបត្ថម្ភ​ដោយ​មន្ទីរ​សូ​រិ​យា និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានីភ្នំពេញ ៖ ​ថ្ងៃ​ទី​២២ ​តុលា ឆ្នាំ​២០២០ ការិយាល័យ​សុខាភិបាល​កងពលតូច​លេខ​៧០ បាន​បន្ត​ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ថ្នាំ ជា​ពិសេស​ថ្នាំ​ឧបត្ថម្ភ​ដោយ​មន្ទីរ​សូ​រិ​យា និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ថ្នាំ​របស់​កងពល​ផង​ដែរ ជូន​ដោយ​ឥត​គិតថ្លៃ ដល់​ប្រជាពលរដ្ឋ​។

ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ រួម​មាន​៖ ជំងឺ​ទូទៅ ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​សើ​ស្បែក និង​ព្យាបាល​របួស ថ្នាំលាប​រមាស់​(​ទឹក​សុ​ី​ជេ​ី​ង​)…​។​ល​។

សូម​ជម្រាប​ថា​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ​គឺ​កើត​ចេញពី​ស្មារ តីមនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញពី​សេចក្តី​ស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុង​នាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែ​មួយ អនាគត​តែ​មួយ ពោល​គឺ​ការ​ព្យាបាល​មិន​ប្រកាន់​បក្សពួក ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយ​ចំណែក​ផង​ដែរ​។

បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គម​ជាតិ​៕ ​

អត្ថបទសរសេរ ដោយ