ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo នៅ​តែ​ទទួលលទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ យោង​តាម​របាយការណ៍​ពី​ប្រទេស​អ៊ី​តា​លី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែតុលា បានឱ្យ​ដឹង​ថា​កីឡាករ Cristiano Ronaldo នៅ​តែ​ទទួលលទ្ធផល​តេស្ត​វិជ្ជមាន Covid-19…

អ៊ី​តា​លី ៖ យោង​តាម​របាយការណ៍​ពី​ប្រទេស​អ៊ី​តា​លី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែតុលា បានឱ្យ​ដឹង​ថា​កីឡាករ Cristiano Ronaldo នៅ​តែ​ទទួលលទ្ធផល​តេស្ត​វិជ្ជមាន Covid-19 ដដែល​។

បច្ចុប្បន្ន Ronaldo កំពុង​ស្ថិត​នៅ​ដាច់​ដោយឡែក​ក្នុងផ្ទះ​របស់​ខ្លួន នៅ​ទីក្រុង Turin បន្ទាប់​ពី​បាន​ធ្វើតេស្ត​វិជ្ជមានវីរុសនេះ ​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ខណៈ​ពេល​កំពុង​បំពេញភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​។

យោង​តាម​របាយការណ៍ពីទូរទស្សន៍ Sky Sport Italia និង Gazzetta Dello Sport បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ​ក្រុម Juventus វ័យ​៣៥​ឆ្នាំ​រូប​នេះ នៅ​តែ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ម្តងទៀត បន្ទាប់​ពី​ការ​ធ្វើតេស្ត​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធកន្លងទៅ​។

សូម​បញ្ជាក់​ថា ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប UEFA ម្ចាស់​ពានរង្វាន់ FIFA Ballon d’Or ៥​សម័យកាល​រូប​នេះ ត្រូវការ​ធ្វើតេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន ២៤​ម៉ោង​មុន​ពេល​អាច​វិល​ត្រឡប់​មក​កាន់ការ​ប្រកួត​របស់​ខ្លួន​វិញ​។ ដូច្នេះ​មាន​ន័យ​ថា រូបគេ​នៅ​តែ​មាន​សង្ឃឹម​ខ្ពស់ សម្រាប់​ការ​បង្ហាញ​ខ្លួនក្នុង​ជំនួប Juventus តទល់​ជាមួយ Barcelona ក្នុងក្របខណ្ឌ Champions League នៅ​ថ្ងៃ​ទី​២៨ ខែតុលា ​ស​ប្តា​ហ៍​ក្រោយ​៕