ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​មួយ​ចំនួន​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​បណ្ណាគារ​ដ៏​ធំ​នៅ​អា​ហ្ស​ង់​ទី​ន
អ្នក​និយម​អាន​សៀវភៅ​ដើរ​រក​មើលសៀវភៅ​នៅ​ក្នុង​សណ្ឋាគារ «​អេ​ល​អេ​តេ​នី​យ៉ូ​»​ជា​បណ្ណាគារ​ដ៏​ធំ​ស្ថិត​នៅ​រោងល្ខោន​បុរាណ​ក្នុង​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ

១-​បណ្ណាគារ​ដ៏​ធំ​នៅ​អា​ហ្ស​ង់​ទី​ន
អ្នក​និយម​អាន​សៀវភៅ​ដើរ​រក​មើលសៀវភៅ​នៅ​ក្នុង​សណ្ឋាគារ «​អេ​ល​អេ​តេ​នី​យ៉ូ​»​ជា​បណ្ណាគារ​ដ៏​ធំ​ស្ថិត​នៅ​រោងល្ខោន​បុរាណ​ក្នុង​ក្រុង​ប៊ុ​យ​ណូ​ស៊ែរ ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ចាត់ទុកជា​ទីក្រុង​ដែល​មាន​ហាង​លក់​សៀវភៅ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ។

២-​ឆ្កែ​ហាត់ប្រាណ
ឆ្កែ​មួយ​ក្បាល​ហាត់ប្រាណ​នៅ​ក្នុង​អាង​ហែល​ទឹក​សម្រាប់​ឆ្កែ «​អីុអន​ផេ​ន​» ក្រុង​តូ​ក្យូ របស់​ក្រុមហ៊ុន​«​អីុអន ផេ​ន ផេ​កូ​ស​» ។ ក្រុមហ៊ុន​នេះ​ទទួល​បម្រើ​ថែទាំ​សត្វ​ជា​ច្រើន​ប្រភេទ​ស្រប​តាម​តម្រូវការ​របស់​ម្ចាស់ ។

៣-​ឧទ្ធម្ភាគចក្រ​បើកបរ​ដូច​រថយន្ត
លោក​យួន​ជី​ន​អីុ​ង វិស្វករ​ចំណាស់​ក្នុងស្រុក​ជាំ​ង​ចូ​វ ខេត្ត​ហ៊ឺ​ណា​ន ចំណាយពេល​ប្រហែល​៥​ឆ្នាំ បង្កើត​ឧទ្ធម្ភាគចក្រ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ងាយស្រួល​នាំ​ចៅ និង​ម្តាយ​ដើរ​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​ជា​ចុង​ក្រោយ​ត្រូវ​យក​ប្រើ​ជា​ពាហនៈ​នៅ​លើ​ដងផ្លូវ​ដោយ​មាន​បណ្តោយ​ប្រវែង​១២,៥​ម៉ែត្រ កម្ពស់​២,៨​ម៉ែត្រ ។

៤-​មនុស្ស​យន្ត​ទទួលភ្ញៀវ
នារី​ជប៉ុន​ម្នាក់​ឈរ​ក្បែរ​មនុស្ស​យន្ត​ស្វាគមន៍​ភ្ញៀវ​មាន​លក្ខណៈ​ស្រ​ដៀង​មនុស្ស រួម​ទាំង​ស្វាគមន៍​ដល់​អតិថិជន​ដែល​ចូល​ទស្សនា​ក្នុង​ហាង​ទំនិញ​មី​តស៊ូ​កូ​ស៊ី ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

៥-​ទស្សនាការ​បង្ហោះ​ខ្លែង
មនុស្ស​ជា​ច្រើន​បាន​បង្ហោះ​ខ្លែង​ដោយ​ដាក់​តម្រៀប​គ្នា​មាន​រាង​ជា​រថយន្ត​នៅ​លើ​វេហាស៍ នៅ​ក្រុង​ប៊ែ​ក ភាគ​ខាងជើង​ប្រទេស​បារាំង ។ នោះ​ជា​ពិធី​បង្ហោះ​ខ្លែង​អន្តរជាតិ​លើក​ទី​២៩ រៀបចំ​ឡើង​ពី​ថ្ងៃ​ទី​១៨ ដល់​២៦ មេ​សា ២០១៥ ។

៦-​ពងអណ្តើក​រាយ​ប៉ាយ​នៅ​តំបន់ឆ្នេរ
ឥន្ទ្រី​ហើរ​នៅ​លើ​វេហាស៍​ខណៈ​មាន​សម្បក​ពងអណ្តើក​នៅ​តំបន់ឆ្នេរ ក្នុង​បរិវេណ​ឈូង​សមុទ្រ​បេង​ហ្គោ​ល រដ្ឋ​អូ​រី​ស​សា ប្រទេស​ឥណ្ឌា ។ ជា​រៀង​រាល់​ឆ្នាំ​មាន​អណ្តើក​ជា​ច្រើន​ពាន់​ក្បាល​ឡើង​ពង​នៅ​លើ​ឆ្នេរ​ដោយ​ស៊ី​រុក្ខជាតិ និង​សត្វ​ជា​អាហារ ។

៧-​តាំង​បង្ហាញ​រថយន្ត
រថយន្ត​មែរ​សឺ​ដែ​ស បេន អេ​ហ្វ​០១៥ (FO15) ប្រើ​បច្ចេកវិទ្យា​ទំនើប ដាក់​តាំង​បង្ហាញ​នៅ​សៀង​ហៃ ។ នោះ​ជា​ពិព័រណ៍​លើក​ទី​១៦ ទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ជួប​ការ​ពិបាក​ក្នុង​ត្រីមាស​ដំបូង​ក្នុងឆ្នាំនេះ​ក៏​ដោយ ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​ពី​បរទេស​នៅ​តែ​វិនិយោគ​នៅ​ប្រទេស​ចិន ។

៨-​ឆ្កែ​កំពូល​ល្បិច
ឆ្កែ​កំពូល​ល្បិច​មួយ​ក្បាល មាន​វិធីសាស្ត្រ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន​ទូទៅ​ព្រោះ​វា​ដើរ​ដោយ​អូស​ជើង​ក្រោយ​ដូច​ឆ្កែ​ពិការ ធ្វើ​ឱ្យ​អ្នក​ដែល​ប្រទះ​ឃើញ​អាណិត​យក​ចំណី​ឱ្យ​ស៊ី ប៉ុន្តែ​ការណ៍​ពិត​វា​មាន​ជើង​ធម្មតា ៕