ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ជប៉ុន​ម្នាក់​បន្លំ​បើកប្រាក់​ចូល​និវត្តន៍របស់​ឪពុក​ម្តាយ​ដែល​ស្លា.ប់​ជាង​50​ឆ្នាំ​មក​ហើយ

8 ឆ្នាំ មុន

លោកយាយ​ជប៉ុន​អាយុ​៨៦​ឆ្នាំ​ម្នាក់ ត្រូវ​ចាប់ខ្លួន​ពី​បទ​បើកប្រាក់​ចូល​និវត្តន៍​របស់​ឪពុក​ម្តាយ​ដែល​ស្លា.ប់​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​មក​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

លោកយាយ​ជប៉ុន​អាយុ​៨៦​ឆ្នាំ​ម្នាក់ ត្រូវ​ចាប់ខ្លួន​ពី​បទ​បើកប្រាក់​ចូល​និវត្តន៍​របស់​ឪពុក​ម្តាយ​ដែល​ស្លាប់​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​មក​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

លោកយាយ​មី​ត​ស៊ុ​យ​ស៊ូ​ស៊ូ​គី ទទួល​បាន​ប្រាក់​ជាង​៥០​លាន​យ៉េន ឬ​ប្រហែល​៤​សែន​ដុល្លារ ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ ពី​ឪពុក​ម្តាយ​របស់​ខ្លួន​ដែល​បាន​ស្លាប់​នៅ​ឆ្នាំ​១៩៦០ ដោយ​បច្ចុប្បន្ន​លោកយាយ​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុម​មនុស្ស​មាន​វ័យ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក​។

ជា​រឿង​ក្តី​ចុង​ក្រោយ ក្នុង​ចំណោម​រឿង​ក្តី​ជា​ច្រើន​នៅ​ប្រទេស​ជប៉ុន ដែល​រដ្ឋ​ចំណាយ​ប្រាក់​ចូល​និវត្តន៍​រយៈពេល​យូរ ក្រោយ​ពេល​ស្លាប់​របស់​បុគ្គល​មួយ​ចំនួន ។

ក្នុង​ករណី​ផ្សេង​ទៀត មាន​បុគ្គល​មួយ​ចំនួន​បាន​ចំណាយពេល​នៅ​ជាមួយ​សព​របស់​ញាតិ​មិត្ត​ដែល​ស្លាប់​ដើម្បី​បាន​ទទួល​ប្រាក់​បំណាច់ ឬ​ប្រាក់​ចូល​និវត្តន៍​បន្ត​ទៀត ។

អំពើ​ខុសច្បាប់​របស់​លោកយាយ​ស៊ូ​ស៊ូ​គី បាន​បង្ហាញ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ផ្នែក​សង្គមកិច្ច​មួយ​រូប​ទាក់ទង​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​នៅ​ខេត្ត​គី​ហ៊្វូ ប្រទេស​ជប៉ុន ដើម្បី​សាកសួរ​ពី​សុខភាព​របស់​លោកយាយ​ម្នាក់​អាយុ​១១០​ឆ្នាំ និង​ប្តី​អាយុ​១១២​ឆ្នាំ ។ បុរស​ដែល​មាន​អាយុ​វែង​បំផុត​នៅ​លើ​ពិភពលោក គឺ​លោក​សា​ការី ម៉ូ​ម៉ូ​អីិុិ អាយុ​១១២​ឆ្នាំ ប៉ុន្តែ​មន្ត្រី​នៅ​ក្នុង​ខេត្ត​គី​ហ៊្វូ​បញ្ជាក់​ថា ពួក​គាត់​ទាំង​២​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​ជា​យូរ​មក​ហើយ និង​បាន​ចេញ​ប័ណ្ណ​មរណភាព​ដល់​ពួក​គាត់​តាំងពី​ឆ្នាំ​១៩៦០​មក ។

សម្រាប់​ប្រទេស​ដែល​មាន​ពលរដ្ឋ​វ័យ​ចំណាស់​ច្រើន ជា​រឿង​មួយ​គ្មាន​អ្វី​ប្លែក​ដែល​ជប៉ុន​រមែង​ចំណាយ​លើ​ប្រាក់​បំណាច់ ឬ​ប្រាក់​ចូល​និវត្តន៍​ច្រើន ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​២០១០ ប៉ូលិស​បាន​ចាប់​ក្រុម​គ្រួសារ​មួយ​នៅ​ក្រុង​តូ​ក្យូ ពី​បទ​ទទួល​ប្រាក់​និវត្តន៍​ចំនួន​១៨​លាន​យ៉េន ឬ​១,៥​សែន​ដុល្លារ​ក្នុង​រយៈពេល​៣០​ឆ្នាំ ក្រោយ​ពី​ការ​ស្លាប់​របស់​លោកតា​សូ​ង៉េ​ន កូ​តូ ដោយ​មិន​បាន​រាយការណ៍​ពី​ការ​ស្លាប់​របស់​គាត់ ហើយ​ត្រាំ​សព​រក្សា​ទុក​នៅ​ក្នុងផ្ទះ​ដោយ​បញ្ជាក់​ថា អ្នក​ស្លាប់​ចង់​ក្លាយជា​ព្រះពុទ្ធ ៕