ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុន្មាន​ថ្ងៃនេះ ល្បី​រូប​ដែល​គេ​ថា​«​ម្រេញ​កង្វា​ល​» ស្រាប់តែ​នាយ​ព្រែក ដាក់​រូប​«​នាយ​ច​យ​»​ឲ្យ​បន់ស្រន់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជា​ពីរ​បី​ថ្ងៃនេះ មាន​បងប្អូន​ខ្មែរ​មួយ​ចំនួន ដែល​និយម​លេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​គ្នា​ចែកចាយ​(​ស៊ែរ​)​បន្ត​ៗ ឆ្លង​លឿន​ណាស់ នូវ​រូបភាព​ដែល​សន្មត់​ថា​ជា «​ម្រេញ​កង្វា​ល​»…

រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជា​ពីរ​បី​ថ្ងៃនេះ មាន​បងប្អូន​ខ្មែរ​មួយ​ចំនួន ដែល​និយម​លេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​គ្នា​ចែកចាយ​(​ស៊ែរ​)​បន្ត​ៗ ឆ្លង​លឿន​ណាស់ នូវ​រូបភាព​ដែល​សន្មត់​ថា​ជា «​ម្រេញ​កង្វា​ល​» ទៅ​វិញ ប៉ុន្តែ​ការ​ពិត​ទៅ​រូប​ទាំងនោះ ជា​រូប​ដែល​គេ​សូន​ឡើង ជា​តួអង្គ​នីមួយ​ៗ​តាម​រឿងនិទាន​របស់​បរទេស​ទេ បែរជា នាំ​គ្នា​មក​ធ្វើ​ជា​ការ​បួង​សង សុំ​នេះ សុំ​នោះ​ទៅ​វិញ ។ ហេតុ​អ្វី​គ្រាន់តែ​ចង់បាន (Like) និង (Share) លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក អ្នកសុខ​ចិត្ត​បោក​បញ្ឆោត​ខ្មែរ​ដូច​គ្នា​បែប​នេះ​ឫ ?

បើ​តាម​សំ​ណេ​រ​របស់​តារា​កំប្លែង និង​ពិធីករ​របស់​ស្ថានីយ MYTV លោក ខេ​ង រតនៈ ហៅ នាយ​ព្រែក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា « neay_prek ខ្ញុំ​គិត​ថា​បងប្អូន​មួយ​ចំនួន គួរ​ឈប់ បន់ស្រន់​លើ​អ្នក​គង្វាល​ចៀម​នេះ​ទៀត​ទៅ ព្រោះ​ខ្ញុំ​គិត​ថា វា​មិន​ស័ក្តិ​សិទ្ធ​ទេ ព្រោះ​នេះ​រូប​បរទេស បើ​ចង់​បន់​ស្រប់ គួរ​បន់ស្រន់​ពី​អាប្អូន​ច​យ​ខ្ញុំ​វិញ ពីព្រោះ​ច​យ​ជា​ខ្មែរ​ដូច​គ្នា ងាយ​ស្ដាប់​យល់​ពី​បំណង​បងប្អូន ចំណែក​មុខមាត់ គឺ​ស្រ​ដៀង​គ្នា​ទៀត​» ។

សូម​មេត្តា​ជ្រាប រូប​តុ​ក្ត​តា​ធ្វើ​ពី​ដីឥដ្ឋ​នេះ លក់​សូន​ឡើង ពី​ប្រទេស​រុ​ស្សី តាំងពី​ឆ្នាំ​២០១៤ ជា​រូប​មនុស្ស​តឿ ដែល​ជា​តួអង្គ​ក្នុង​រឿងនិទាន
ហើយ​គេ ធ្វើ​តុ​ក្ត​តា​នេះ មាន​ជា​ច្រើន​ប្រភេទ ពោល​គឺ​មិនមែន​ជា ម្រេញ​កង្វា​លអី​ទេ ។ មាន​ក្រុមហ៊ុន​ខ្លះ គេ​ធ្វើ​លក់ គេ​ធ្វើ​ដាក់​តាំង​ចង្ក្រាន គេ​តាំង​ផ្ទះ​តុបតែង​លេង ហើយ​បែរជា​នាំ​គ្នា បន់ស្រន់ សុំ​លក់​អោយ​ដាច់​ច្រើន​ៗ​ទៅ​វិញ ?

ចំណែកឯ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួន ប៉ិន​ប្រសប់​ណាស់ ដឹង​ថា ខ្មែរ​យើង​មួយ​ចំនួន​ឆាប់​ជឿ​ហើយ ! ហើយ​ហេតុតែ​ចង់បាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ល្បី ក៏​ហ៊ាន បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ ដើម្បី​បាន share យក like (​សំខាន់​កាត់​រូប​សញ្ញា​សម្គាល់​វេ​ប​សាយ​បរទេស​ចេញ​ទៀត​) ។

ជា​ការ​កត់សម្គាល់ ជំនឿ​ខ្វះ​ការ​ពិ​ចា​ណា ពិតជា​មាន​គ្រោះថ្នាក់​ដល់​សង្គម​ខ្មែរ​នា​ថ្ងៃក្រោយ ហើយ​ជន​ឆ្លៀតឱកាស នៅ​តែ​អាច​បោក​បញ្ឆោត​បាន​យ៉ាង​ងាយស្រួល ជា​បន្តបន្ទាប់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ