ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​លួច​រថយន្ត​៥​លើក​នៅ​ភ្នំពេញ សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ស្រុក​ស៊ី​ធរ​កណ្តាល

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រៃវែង និង​ស្រុក​ស៊ី​ធរ​កណ្តាល ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរលួច​រថយន្ត…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រៃវែង និង​ស្រុក​ស៊ី​ធរ​កណ្តាល ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ចោរលួច​រថយន្ត នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​យស់ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទី​កំណើត និង​ទីលំនៅ​ភូមិ​យស់ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ី​ធរ​កណ្តាល​។ សេចក្តីរាយការណ៍​បន្ត​ថា ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ក្នុង​កិច្ច​បាន​ធ្វើការ​ដកហូត​រថយន្ត ១​គ្រឿង​ម៉ាក ឡិច​ស៊ី​ស RX-៣៣០ ពណ៌​ស ស្លាក​លេខ ភ្នំពេញ ២AC-៧៧១៥​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន សង្ស័យ​បាន​សារភាព​ថា គេ​ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​លួច​រថយន្ត​ចំនួន​៥​លើក​មក​ហើយ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង ប្រគល់​ឲ្យ​នាយ​ដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ