ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ជប៉ុន​ធ្លាក់​ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​65​ឆ្នាំ​ក្រោយ​ពី​ធ្វើ​ជំរឿន

8 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា តួលេខ​ចំនួន​ប្រជាជន​អាយុ​១៥​ឆ្នាំ ឬ​ទាប​ជាង​នេះ​របស់​ជប៉ុន​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ​ចំនួន​១,៦​សែន​នាក់ ជា​សរុប​គឺ​១៦,១៧​លាន​នាក់ ឬ​ប្រហែល​១២,៧%​

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា តួលេខ​ចំនួន​ប្រជាជន​អាយុ​១៥​ឆ្នាំ ឬ​ទាប​ជាង​នេះ​របស់​ជប៉ុន​ធ្លាក់​ចុះ​ជា​ប្រវត្តិសាស្ត្រ​ចំនួន​១,៦​សែន​នាក់ ជា​សរុប​គឺ​១៦,១៧​លាន​នាក់ ឬ​ប្រហែល​១២,៧%​នៃ​ប្រជាជន​សរុប​នៅ​ទូ​ទាំង​ប្រទេស ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្រសួង​ការងារ​ផ្ទៃក្នុង និង​សារព័ត៌មាន​របស់​ជប៉ុន បានឱ្យ​ដឹង​ពី​របាយការណ៍​ថា តួលេខ​របស់​កុមារ​ជប៉ុន​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ បាន​ថយ​ចុះ​ចំនួន​១៦០.០០០​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ នៅ​សល់​ត្រឹម​១៦,១៧​លាន​នាក់ ។ កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០១៥ គឺជា​ទិវា​កុមារ​ជប៉ុន អាជ្ញាធរ​បានឱ្យ​ដឹង​ពី​តួលេខ​នោះ និង​ចាត់​ទុក​ថា​ជា​ការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​ទី​៣៤​បន្តបន្ទាប់​គ្នា ។ បច្ចុប្បន្ន​តួលេខ​ប្រជាជន​ក្នុង​វ័យ​កុមារ​របស់​ជប៉ុន ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត ចាប់តាំងពី​មានការ​ធ្វើ​ជំរឿន​នៅ​ក្នុង​ឆ្នាំ​១៩៥០​មក ។ បើ​គិត​តាម​ចំនួន​ប្រជាជន​សរុប បច្ចុប្បន្ន​ប្រជាជន​ក្នុង​វ័យ​កុមារ​មាន​ប្រហែល​១២,៧%​ពី​ចំនួន​ប្រជាជន​សរុប​១២៧,៣​លាន​នាក់ គឺ​ក្មេង​ប្រុស​មាន​៨,២៨​លាន​នាក់ និង​ស្រី​៧,៨៨​លាន​នាក់ ។

ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ប្រជាជន​យ៉ា​ង​តិច​៤០​លាន​នាក់ គឺ​ជប៉ុន​ចាត់​ទុក​ថា ជា​ប្រទេស​មាន​ចំនួន​ពលរដ្ឋ​ជា​កុមារ​ទាប​បំផុត ។ កុមារ​ជប៉ុន​ធៀប​នឹង​ពលរដ្ឋ​សរុប​ស្ថិត​នៅ​១២,៧% ចំណែក​តួលេខ​កុមារ​នៅ​អា​មេ​រិ​ក និង​ចិន ស្ថិត​ក្នុង​អត្រា​១៩,៥% និង​១៦,៤%​តាម​លំដាប់ ៕