ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​ហាម​យុវជន​កាត់សក់​យក​ទម្រង់​ដូច «​សត្វ​ប្រមា​»

8 ឆ្នាំ មុន

សារព័ត៌មាន «​ឌឹ​អីុ​ន​ឌី​ផេ​ន​ដេ​ន​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា អាជ្ញាធរ​អីុ​រ៉​ង់​បាន​ប្រកាស​ហាម​មិន​ឱ្យ​បុរស​កាត់សក់​ក្នុង​ទម្រង់ «​ស្បៃ​គី​» ឬ​យក​ទម្រង់​ជា​រូប​សត្វ​ប្រមា

សារព័ត៌មាន «​ឌឹ​អីុ​ន​ឌី​ផេ​ន​ដេ​ន​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា អាជ្ញាធរ​អីុ​រ៉​ង់​បាន​ប្រកាស​ហាម​មិន​ឱ្យ​បុរស​កាត់សក់​ក្នុង​ទម្រង់ «​ស្បៃ​គី​» ឬ​យក​ទម្រង់​ជា​រូប​សត្វ​ប្រមា ព្រោះ​ចាត់ទុកជា​និមិត្តរូប​នៃ​បិសាច ។ ក្រៅពី​ដាក់​បម្រាម​មិន​ឱ្យ​មាន​ជែ​ល​(Gel) លាប​សក់​នោះ ការ​សាក់ និង​ទូ​ស្អំ​ស្បែក​ក៏​ចាត់​ទុក​ថា​ជា​រឿង​ខុសច្បាប់​ដែរ ។

ជនជាតិ​អីុ​រ៉​ង់​ផ្នែក​អភិរក្សនិយម​ដែល​ប្រឆាំង​នឹង​វប្បធម៌​ថ្មី​នោះ ពិសេស​លើ​ម៉ូ​ដ​សក់​សត្វ​ប្រមា​ដែល​ទទួល​ការ​ពេញ​និយម​ចំពោះ​ក្រុម​យុវវ័យ បាន​រិះគន់​ថា​វា​ជា​និមិត្តរូប​នៃ​បម្រែបម្រួល​នៅ​លោក​ខាងលិច និង​ជា​ទម្រង់​សក់​លើក​ស្ទួយ​ផ្នែក​បិសាច​ដោយ​ប្រឆាំង​នឹង​សាសនា ។

លោក​ម៉ូ​ស្តា​ហ្វា កូ​វ៉ា​ហ៊ី ប្រធាន​សមាគម​ជាងកាត់សក់​អីុរ៉​ង់​និយាយ​ថា បច្ចុប្បន្ន​ទម្រង់​សក់​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​បម្រាម ដូច្នេះ​ជាងកាត់សក់​ខុសច្បាប់​ស្ថិត​នៅ​ក្រៅ​សមាគម​គួរ​ប្រតិបត្តិ​តាម​បម្រាម​នោះ ។ ចំណែក​ជាង​សក់​ដែល​មាន​លិខិតអនុញ្ញាត ប្រសិនបើ​ល្មើស​នឹង​ត្រូវ​ដកហូត​សិទ្ធិ​អាជីវកម្ម ។
កាលពី​ខែមីនា​កន្លង​មក​អាជ្ញាធរ​អីុ​រ៉​ង់​ព្រមាន​ថា នឹង​ធ្វើ​ឱ្យ​ស្ត្រី​ក្លាយជា «​រោងចក្រ​ផលិត កូន​» តាម​រយៈ​ការ​ចេញ​ច្បាប់​ហាម​មិន​ឱ្យ​បុរស​ក្រៀវ និង​ហាម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទិន​នឹង​ការ​ពន្យារកំណើត ។

កាលពីមុន​នេះ អីុ​រ៉​ង់​ព្យាយាម​បន្ធូរបន្ថយ​ច្បាប់ទម្លាប់ ផ្សេង​ៗ​ដែល​តឹងរ៉ឹង ដោយ​លុប​ចោលការ​ហាម​ស្ត្រី​ចូល​ទស្សនា​កីឡា​ដែល​បុរស​លេង ប៉ុន្តែ​មាន​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​សម្រាប់​ដាក់​គំនាប​ដល់​ស្ត្រី ។

ជាក់ស្តែង​កាលពី​ខែកញ្ញា​២០១៤ អាជ្ញាធរ​អីុ​រ៉​ង់​បាន​ចាប់ខ្លួន​បុរស និង​ស្ត្រី​ចំនួន​៧​នាក់​ដែល​ថត និង​ច្រៀង​ដោយ​យក​លំនាំ​តាម​បទ​ចម្រៀង​ដ៏​ល្បី «Happy»​របស់​លោក​ហ្វា​រ៉េ​ស វី​ល្លៀម ដោយ​ពួក​គេ​ត្រូវ​សម្រេច​ដោយ​ព្យួរទោស​ពី​ការ​ជាប់គុក និង​វាយ​នឹង​រំពាត់​ចំនួន​៩១​លើក ៕