អ្នក​នាង គង់ សុ​ជាតិ បាន​ក្លាយជា​ម្ដាយក្មេក​គេ​ហើយ !


រាជធានី​ភ្នំពេញ ៖ ទីបំផុត​អ្នក​នាង គង់ សុ​ជាតិ រកបាន​កូនប្រសារ​ក្រោយ​រៀប​ពិធីចែចូវ នៅ​ប៉ុន្មាន​ថ្ងៃមុន​មានការ​ទម្លាយ​ថា ពិធី​ការិនី គង់ សុ​ជាតិ នឹង​រៀប​ពិធី​ភ្ជាប់ពាក្យ​កូនប្រុស​ច្បង​ជាមួយ​កូនក្រមុំ​ពេញវ័យ​ម្នាក់​។ យ៉ាងណាមិញ​នោះ​ជា​រឿង​មួយ​ពិតប្រាកដ​មែនហើយ​ជា​អ្វី​ដែល អ្នក​នាង គង់ សុ​ជាតិ មហា​សែន​រំភើប​ព្រោះ ពេល​នេះ​សម្រេច​បំណង​ហើយ​។ អ្នក​នាង​បាន ភ្ជាប់ពាក្យ​កូនប្រុស​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០២០​នេះ​។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង គង់ សុ​ជាតិ បាន​បង្ហោះ​រូបភាព​កម្មវិធី​ដោយ​សរសេរ​ថា «​ពិធី​ចូល​ចែចូវ របស់​កូនប្រុស​ច្បង កូនប្រុស​ម៉ាក់​ធំ​ហើយ ជិត​ក្លាយជា​មេ​គ្រួសារ​ហើយ​កូនប្រុស​ម៉ាក់ ម៉ាក់​សូម​ជូនពរ​កូន​ឲ្យ​មាន​សេចក្តីសុខ សុភមង្គល​ពេញ​មួយ​ឆាកជីវិត​របស់​កូន​ជា​មេ​គ្រួសារ​ដ៏​ល្អ មាន​ទំនួល​ខុស​ខ្ពស់ និង​ជា​បង្គោល​ដ៏​រឹង​មាំ​ក្នុង​ក្រុម​គ្រួសារ​»​។ បណ្តា​កម្រង​រូបភាព​នេះ បាន​ធ្វើ​ឲ្យ មានការ​ចាប់អារម្មណ៍​កក្រើក​ពេញ​សង្គម​ក្នុង និង​ក្រៅ​សិល្បៈ​។ អ្នកខ្លះ​លើក​ឡើង​ថា ស្ងាត់​ៗ គង់ សុ​ជាតិ​បានកូន​ប្រសា​ក្លាយជា​ម្តាយក្មេក​គេ​បាត់ ពេលវេលា​ពិតជា​លឿន​។

អ្នកសិល្បៈ​ជា​ច្រើន​បាន​សម្តែង​ការ​ត្រេកអរ​ជូនពរ គង់ សុ​ជាតិ ព្រមទាំង​កូន​ក​ម្លោះ ក្រមុំ និង​សាច់​ញតិ​សងខាង​មាន​សុខ​សុភមង្គល​ជាមួយ​គ្នា​តរៀង​ទៅ​។ នៅ​មិន​ទាន់​មាន​ប្រភព​ណា​ឲ្យ​ដឹង​ថា អ្នក​នាង​សុ​ជាតិ និង​ដន្លង​ព្រ​ង​ព្រៀង​គ្នា​ឲ្យ​កូនប្រុស​ស្រី​រៀប​ការ​ពេញ​ច្បាប់​ខែ​ណា​ទេ​។ អ្វី​ៗ​ស្ថិត​នៅ​លើ​ការ​ពិភាក្សា​ជំហាន​បន្ទាប់​ហើយ​បើសិន​ដល់​ថ្ងៃ​ការ​វិញ ប្រាកដជា​ផ្អើល​សង្គម​សិល្បៈ​សារ​ជា​ថ្មី​ជាក់​ជា​មិន​ខាន​៕ ដោយ ៖ ខាត់ សា​មឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ