ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ព្រម​លុប​ចោល​វិញ​ការ​ប្រកាស​អាសន្ន​​ ដើម្បី​រំងាប់​ចិត្ត​ពួក​បាតុករ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​នា​ថ្ងៃ​ទី​២២​តុលា​ថា នាយក​រដ្ឋមន្ត្រី​ថៃ​លោកប្រា​យុទ្ធ​ ចាន់​អូ​ចា ទីបំផុត​បាន​ប្រកាស​ពី​ការ​លុប​ចោល​វិញ ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​បាងកក ដែល​នោះ​ជា​ជោគជ័យ​មួយ​សម្រាប់​ពួក​បាតុករ​។ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដើម្បី​រំងាប់​ចិត្ត​ពួក​បាតុករ ថ្លែង​កាលពី​ថ្ងៃ​ទី​២១​តុលា​ថា…

ប្រទេស​ថៃ ៖ តាម​ព័ត៌មាន​ចុង​ក្រោយ​នា​ថ្ងៃ​ទី​២២​តុលា​ថា នាយក​រដ្ឋមន្ត្រី​ថៃ​លោកប្រា​យុទ្ធ​ ចាន់​អូ​ចា ទីបំផុត​បាន​ប្រកាស​ពី​ការ​លុប​ចោល​វិញ ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​បាងកក ដែល​នោះ​ជា​ជោគជ័យ​មួយ​សម្រាប់​ពួក​បាតុករ​។

លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ដើម្បី​រំងាប់​ចិត្ត​ពួក​បាតុករ ថ្លែង​កាលពី​ថ្ងៃ​ទី​២១​តុលា​ថា រដ្ឋាភិបាល​របស់​លោក​ត្រៀម​លុប​ចោលការ​ប្រកាស​អាសន្ន ដែល​បាន​ធ្វើ​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ក្រុង​បាងកក​និង​ថា ជម្លោះ​ជាមួយ​ពួក​បាតុករ​ដែល​ទាមទារ​ជា​ពិសេស​ឲ្យ​លោក​លាលែង​ចេញពី​តំណែង​នឹង​ត្រូវ​ដោះស្រាយ​ក្នុង​សភា ។

ការ​ប្រកាស​វិធានការ​នោះ​កាលពី​ថៃ្ង​ទី​១៥ តុលា បង្ក​ឲ្យ​មាន​បាតុកម្ម​កាន់តែ​ធំ​ៗ ក្រោយ​មាន​បាតុ​កម្ម​ចាប់តាំងពី​៣​ខែ​មក​ហើយ ។ បាតុកម្ម​ទាម​ទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ចាក​ចេញពី​តំណែង​ឲ្យ​មានការ​កែទម្រង់​នានា ដែល​សំដៅ​កម្រិត​អំណាច​របស់​ព្រះមហាក្សត្រ​មហា​វេ​ជី​រ៉ា​ឡុ​ង​កន ។

ក្នុង​សុន្ទរកថា​មួយ​ទៅ​កាន់​ប្រជាជាតិ លោក​ប្រា​យុទ្ធ​ថ្លែង​ថា ខ្ញុំ​នឹង​បោះ​ជំហាន​ទៅ​មុខ​មួយ ដើម្បី​ដោះស្រាយ​សភាពការណ៍ ។ ពេល​នេះ​ខ្ញុំ​រៀបចំ​សម្រាប់​ការ​លុប​ចោល​វិញ ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​បាងកក​ហើយ​ខ្ញុំ​នឹង​ធ្វើ​ដោយ​ឆាប់រហ័ស ប្រសិនបើ​គ្មាន​ឧប្បត្តិហេតុ​ហិង្សា​នានា ។

វិធានការ​ប្រកាស​អាសន្ន​ហាមឃាត់​ជា​ពិសេស​ការ​ប្រមូលផ្ដុំ​គ្នា​បែប​នយោបាយ​លើស​ពី​៥​នាក់ និង​ហាម​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ដែល​យល់​ថា គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ ។

ពួក​បាតុករ​ទាមទា​រ​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​សម្រាប់​ជំនួស​រដ្ឋធម្មនុញ្ញ​តាក់តែង​ដោយ​របប​យោធា​ដែល​ដណ្ដើម​អំណាច​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ​២០១៤ ។ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ក្លាយទៅជា​ប្រមុខ​រដ្ឋាភិបាល​ស៊ីវិលមួយ ក្រោយ​ការ​បោះ​ឆ្នោត​សភា​កាលពី​ឆ្នាំ២០១៩​មក។

ពេល​ដែល​លោក​ប្រា​យុទ្ធ​ថ្លែង​សុន្ទរកថា​នោះ បាតុករ​ច្រើន​សិប​ពាន់​នាក់​បាន​លើកគ្នា​ដើរ​ហែ​ក្បួន​​ឆ្ពោះ​មក​កាន់​វិមាន​រដ្ឋាភិបាល​ដើម្បី​ឲ្យ​គេ​បំពេញ​តាម​ការ​ទាមទារ​របស់​ពួក​គេ ។ បាតុករ​ម្នាក់​និយាយ​ថា​បែប​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ លោក​ប្រា​យុទ្ធ​ត្រូវ​តែ​ចាក​ចេញពី​តំណែង ។

លោក TATTEP RUANGPRAPAIKITSEREE មេខ្លោង​បាតុករ​មួយ​រូប​ក៏​ទាមទារ​ជា​ថ្មី​ឲ្យ​​នាយក​​​រដ្ឋមន្ត្រី​ចាក​ចេញពី​តំណែង តែ​ដោយ​យល់​ស្រប​ថា​ការ​ទាមទារ​របស់​ពួក​អ្នក​តវ៉ា អាច​ពិភាក្សា​គ្នា​នៅ​ក្នុង​សភា ។ សំខាន់​លោក​ប្រា​យុទ្ធ​ត្រូវ​តែ​លាលែង​នោះ​ជា​រឿង​ងាយ​ធ្វើ​បំផុត ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ