ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំអនុញ្ញាត​​ដំណើរការ​ឡើង​វិញសេវា​ដឹក​សិស្ស សេវា​បណ្ណាល័យ និង​សេវា​អាហារ​ដ្ឋា​ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារ​ដ្ឋា​ន នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារ​ដ្ឋា​ន នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​។

សេចក្តី​ប្រកាស នៅ​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ ២០២០ បាន​បន្ត​ថា ដើម្បី​ឆ្លើយ​តប​តាម​តម្រូវការ​ចាំបាច់​របស់​គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និង​អាណាព្យាបាល ក្នុង​ការ​ប្រើប្រាស់​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារ​ដ្ឋា​ន ក្រសួង​អនុញ្ញាត​ជា​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំងអស់ ដែល​បាន​ទទួល​លិខិតអនុញ្ញាត​ឱ្យ​បើ​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើង​វិញ អាច​ដំណើរការ​នូវ​សេវា​ខាងលើ​នេះ ដោយ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន​បំផុត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។

ករណី​ក្រសួង​ពិនិត្យ​ឃើញ ថា​គ្រឹះស្ថានសិក្សា​ណា​មិន​បាន​អនុវត្ត​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ក្រសួង​នឹង​អនុវត្ត​វិធានការ​នានា ដែល​មាន​ជា​ធរមាន​។
ខាងក្រោម​នេះ ជា​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​សេវា​រថយន្ត​ដឹក​សិស្ស និង​សេវា​បណ្ណាល័យ ​៖
១- សេវា​រថយន្ត​ដឹក​សិស្ស ៖

  • រម្ងាប់​មេរោគ​ក្នុង​រថយន្ត​នៅ​មុន​ពេល និង​ក្រោយ​ពេល​ដឹក​សិស្ស
  • បើ​បង្អួច​ឬ​វាំងនន​ក្នុង​រថយន្ត ឱ្យ​ខ្យល់​ចេញចូល​បាន​ល្អ ករណី​រថយន្ត​បើក​ម៉ាស៊ីនត្រជាក់​សូម​រក្សា​សីតុណ្ហភាព មិន​ឱ្យ​ទាប​ជាង ២៤ អង្សា​សេ
  • អ្នកបើកបរ និង​សិស្ស​ឱ្យ​ពាក់​ម៉ាស់ ឬ​របាំង​ការពារ​ត្រឹមត្រូវ និង​ជាប់​ជា​ប្រចាំ​ពេល​ធ្វើ​ដំណើរ ក្នុង​រថយន្ត
  • ពិនិត្យ​កម្តៅ​សិស្ស​មុន​អនុញ្ញាត​ឱ្យ​ឡើង​ជិះ​រថយន្ត ប្រសិនបើ​ឃើញ​ថា​មាន​កម្តៅ​លើស​ពី ៣៧,៥ អង្សា​សេ ឬ​មាន​ជំងឺ​ផ្តាសាយ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​សិស្ស​ឡើង​ជិះ​រថយន្ត​នោះ​ទេ ហើយ​ណែនាំ​ឱ្យ​រក​សេវា​ព្យាបាល​សម​ស្រប
  • កំណត់​ឱ្យ​សិស្ស​លាង​សម្អាត​ដៃ​នឹង​អាល់កុល ឬ​ដែល​លាង​សម្អាត​ដៃ​រយៈពេល ២០ វិនាទី​មុន​ពេល​អនុញ្ញាត​ឱ្យ​ឡើង​ជិះ​រថយន្ត
  • ណែនាំ​សិស្ស​ឱ្យ​អង្គុយ​ដោយ​ទុក​ចន្លោះ​១​កៅអី ហើយ​ហាម​ប៉ះពាល់​គ្នា​ឬ​ប្រលែង​គ្នា​ក្នុង​រថយន្ត និង​ចុះ​ពី​រថយន្ត​តាម​លំដាប់លំដោយ​ម្តងម្នាក់​។
    ២- សេវា​បណ្ណាល័យ ៖
  • រម្ងាប់​មេរោគ​នៅ​ក្នុង​បណ្ណាល័យ​រៀងរាល់ថ្ងៃ ដោយ​ជូត​សម្អាត​លើ​សម្ភារ​ដែល ប៉ះពាល់​ញឺ​ក​ញាប់​ដូច​ជា តុ កៅអី ដៃ​ទ្វារ ដៃ​បង្អួច​ជាដើម
  • បណ្ណារក្ស និង​អ្នក​សិក្សា​ត្រូវ​ពាក់​ម៉ាស់ ឬ​របាំង​ការពារ ជាប់​ជា​ប្រចាំ នៅ​ក្នុង​បណ្ណាល័យ
  • ពិនិត្យ​កម្តៅ​បុគ្គលិក​អប់រំ និង​អ្នក​សិក្សា​មុន​អនុញ្ញាត​ឱ្យ​ចូល​បណ្ណាល័យ ប្រសិនបើ​រក​ឃើញ​អ្នកមាន​កម្តៅ​លើ ៣៧,៥ អង្សា​សេ ឬ​មាន​ជំងឺ​ផ្តាសាយ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ចូល​បណ្ណាល័យ​ឡើយ ហើយ​ណែនាំ​ឱ្យ​រក​សេវា​ព្យាបាល​សម​ស្រប
  • ណែនាំ​បណ្ណារក្ស និង​អ្នក​សិក្សា​លាង​សម្អាត​ដៃ នឹង​ទឹក​ស្អាត និង​សាប៊ូ​រយៈពេល ៤០​វិនាទី ឬ​ទឹក​អាល់កុល ឬ​ជែ​លលា​ង​សម្អាត​ដៃ​រយៈពេល ២០ វិនាទី​មុន ពេល​អនុញ្ញាត​ឱ្យ​ចូល​បណ្ណាល័យ​៕

អត្ថបទសរសេរ ដោយ