ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​បង្ហាញ​ការ​សប្បាយចិត្ត​ក្រោយ​រដ្ឋាភិបាល​ពន្យា​ពេល​យកពន្ធ​លើ​ចំណេញ​មូលធន២០%

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​វិស័យ​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​សេនាធិការ​បាន​សម្រេច​ពន្យារពេល​ក្នុង​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធនរហូតដល់ដើមឆ្នាំ ២០២២ ។ លោក ច្រឹ​ក…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​វិស័យ​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​សេនាធិការ​បាន​សម្រេច​ពន្យារពេល​ក្នុង​ការ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធនរហូតដល់ដើមឆ្នាំ ២០២២ ។

លោក ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍ ថា ក្នុង​នាម​ជា​វិស័យ​ឯកជន​ពិត​មានការ​អបអរសាទរ​ដែល​រដ្ឋាភិបាល​បាន​ស្ដាប់​នូវ​ទុក្ខ​កង្វល់​ហើយ​ទទួលយក​សំណូមពរ​របស់​ពួក​យើង​ហើយ​ឆ្លើយ​តប​នឹង​សំណូមពរ​នេះ​ផង​ដែរ ។

លោក​បាន​បន្ត​ថា « ការ​ពន្យារពេល​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​ឯកជន គឺជា​កាយវិការ​មួយ​បង្ហាញ​ថា​វិស័យ​ឯកជន និង​រដ្ឋ​បាន​ស្ដាប់​គ្នា​និង​យកចិត្តទុកដាក់​លើ​គ្នា​វិញ​ទៅ​មួយ​មក »​។ លោក​បាន​បន្ថែម​ថា សម្រាប់​វិស័យ​អចលនវត្ថុ​ក្នុង​ឆ្នាំ ២០២១ ពិតជា​ពិបាក​ក្នុង​ការ​វាយតម្លៃ​បាន​ថា​វា​ល្អ​ប្រសើរ​ឡើង​វិញ​ឬ​ក៏​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​កូ​វី​ដ​១៩​មិន​ទាន់​មាន​វ៉ាក់សាំង​ចាក់​បង្កា​ជា​ផ្លូវការ​នៅឡើយ ក៏​ប៉ុន្តែ​បើ​ទោះបីជា​វិស័យ​នៅ​មិនល្អ ឬ​យ៉ាងណា សម្រាប់​ពន្ធ​លើ​ចំណេញ​មូលធន​ដែល​រដ្ឋាភិបាល​បាន​ពន្យារពេល​នោះ គឺជា​ការ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ។

សូម​បញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុ​ជានា​ថ្ងៃ​ទី ២២ តុលា​នេះ​បាន​យល់ព្រម សម្រេច​ឱ្យ​ពន្យារ​កាលបរិច្ឆេទ​កំណត់​ការ​ដាក់​ឱ្យ​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​រយៈពេល​១​ឆ្នាំ​ទៀត រហូត​ដល់​ដំណាច់ឆ្នាំ ២០២១ ដើម្បី​ទុក​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ និង​សាធារណជន​ទាំងអស់ ដើម្បី​ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់​នូវ​បទបញ្ញត្តិ​ស្ដី​ពី​ពន្ធ​លើ​ចំណេញ​មូលធន ព្រមទាំង​ការ​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ​ឱ្យ​មាន​ភាព​រលូន និង​មាន​ប្រសិទ្ធ​ខ្ពស់​ចាប់ពី​ថ្ងៃ​ទី​០១​ខែមករា ឆ្នាំ ២០២០ ។

ពន្ធ​ចំណេញ​មូលធន​ដែល​រដ្ឋាភិបាល​បាន​គ្រោង​នឹង​ដាក់​ឱ្យ​អនុវត្តន៍​នូវ​ដើមឆ្នាំ​២០២១ គឺជា​សំដៅលើ​ការ​បង់ពន្ធ​ប្រាក់​ចំណេញ​លើ​អចលនវត្ថុ ដោយ​រដ្ឋាភិបាល​កំណត់​យក​២០​ភាគរយ​នៃ​ប្រាក់​ចំណេញ ។

គួរ​បញ្ជាក់​ថា​ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវ​បាន​ពន្យារ​ម្ដង​រួច​មក​ហើយ កាលពី​អំឡុង​ឆ្នាំ ២០០៧ ២០០៨ ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក និង​បាន​ជះ​ឥទ្ធិពល​ដល់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ។

ក្រោយ​រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ថា​នឹង​អនុវត្តន៍​នៅ​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ ២០២១ ជា​ផ្លូ​វ​ការ តែ​ដោយសារ​តែ​មានការ​ស្នើរ​សុំ​ពន្យារ​ពី​វិនិយោគិន​ល្បី​ៗ ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​១៩ មិន​ទាន់​បាន​ធ្វើ​ឱ្យ​វិស័យ​នេះ ងើប​ប្រើ​សើរ​ឡើង រដ្ឋាភិបាល​ក៏​បាន​សម្រេច​ពន្យារ​ទៅ​ឆ្នាំ​២០២០​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ