Zidane មានជំនឿចិត្តដោះស្រាយបញ្ហា Real Madrid ឱ្យបានមុនជំនួប El Clásico
អេស្ប៉ាញ ៖ លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានបង្ហាញជំនឿជឿជាក់ថាខ្លួននឹងអាចដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ក្រុម មុនជំនួប…
អេស្ប៉ាញ ៖ លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានបង្ហាញជំនឿជឿជាក់ថាខ្លួននឹងអាចដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ក្រុម មុនជំនួប…
អេស្ប៉ាញ ៖ លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានបង្ហាញជំនឿជឿជាក់ថាខ្លួននឹងអាចដោះស្រាយស្ថានការណ៍បច្ចុប្បន្នរបស់ក្រុម មុនជំនួប El Clásico ចូលមកដល់។
ការលើកឡើងបែបនេះ គឺនៅក្រោយការបរាជ័យយ៉ាងអាម៉ាស់ ក្នុងជំនួបវគ្គសន្សំពិន្ទុក្នុងពូលB ក្របខណ្ឌ Champions League កាលពីយប់មិញ ដោយចាញ់ក្រុមភ្ញៀវ Shakhtar Donetsk ដែលគ្មានកីឡាករក្នុងក្រុមឈុតធំរហូតដល់ ១៣នាក់ដោយសារតែការឆ្លង Covid-19 ក្នុងលទ្ធផល ៣-២។
នៅក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួត Zidane បាននិយាយថា «ខ្ញុំមើលឃើញថាខ្លួនខ្ញុំមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានេះ នោះគឺជាអ្វីដែលខ្ញុំនឹងព្យាយាម។ ហើយកីឡាករទាំងអស់ក៏ព្យាយាមដូចគ្នា»។
គ្រូបង្វឹកបារាំងវ័យ ៤៨ឆ្នាំរូបនេះបានបន្តថា«យើងនឹងស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សបំផុត។ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ទល់នឹងក្រុម Barcelona»៕
ចែករំលែកព័តមាននេះ