ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទូ​ហ្គេ​ម​ជាច្រើន​រយ​​គ្រឿង​​បង្ក្រាប​នៅ​6​ទីតាំង​ផ្សេង​គ្នា​ត្រូវ​ដុត​កម្ទេច​ចោល

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៨គ្រឿង និង​ទូ​ហ្គេ​ម​ផ្សេង​ៗ​ទៀត​ចំនួន​៩០​គ្រឿង សរុប​ទាំងអស់​១០៨​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ បាន​ត្រូវ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត វាយ​និង​ដុត​កម្ទេច​ចោល…

ខេត្ត​ព្រះ​សីហ​នុ ៖ ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៨គ្រឿង និង​ទូ​ហ្គេ​ម​ផ្សេង​ៗ​ទៀត​ចំនួន​៩០​គ្រឿង សរុប​ទាំងអស់​១០៨​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ បាន​ត្រូវ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត វាយ​និង​ដុត​កម្ទេច​ចោល បន្ទាប់​ពី​ធ្វើ​ការ​បង្ក្រាប​នៅ​៦​ទីតាំង​ផ្សេង​ៗ​គ្នា​កាលពី​កំឡុង​ខែមករា ឆ្នាំ​២០២០ ។

លោក​ឧត្តមសេនីយ៍ត្រី កុ​ល ផា​លី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ ថ្លែង​ថា ដោយ​​មានការ​អនុញ្ញាត​ពី​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត និង​ឯកឧត្តម សៀង សុខ ព្រះរាជ
អាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នង
ការ​នគរបាល​ខេត្ត ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​១៨​គ្រឿង និង​ទូ​ហ្គេ​ម​ផ្សេង​ៗ​ទៀត​ចំនួន​៩០​គ្រឿង ត្រូវ​បាន​ធ្វើការ​វាយ​កម្ទេច​និង​ដុត​ចោល នៅ​ដី​ឡូត៍​មួយ​កន្លែង ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ។

លោកស្នងការ​រង ថ្លែង​ទៀត​ថា ទូ​ហ្គេ​ម​ទាំង​នេះ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្ត ចុះ​បង្ក្រាប​ពី​ថ្ងៃ​ទី​៦ ខែមករា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ទីតាំង​ចំនួន​៦​ផ្សេង​ៗ​គ្នា ។ ជាមួយនឹង​ការ​ដកហូត​ទូ​ហ្គេ​ម​ក៏​បាន​ដកហូត​ប្រាក់​ចំនួន​១៥.៧៦០​ដុល្លារ និង​៣៩៩.៨០០០​រៀល ឃាត់ខ្លួន​អ្នកបម្រើ​ការ​ចំនួន​២២​នាក់​(​ស្រី​១៤​នាក់​) ក្នុង​នោះ​ជនជាតិ​ចិន​៩
នាក់​(​ស្រី​២​នាក់​) និង​ជនជាតិ​ខ្មែរ​១៣​នាក់ (​ស្រី​១២​នាក់​) ។

ក្រោយ​ពី​ឃាត់ខ្លួន ក៏​បាន​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្ត រីឯ​អ្នក​ដែល​ចូល​លេង ត្រូវ​បាន​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ