ដំណឹង​ល្អ​! ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន​២០%​សម្រេច​អនុវត្ត​នៅ​ដើមឆ្នាំ​២០២២​វិញ


រាជធានី​ភ្នំពេញ​៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នកជំនាញ​និង​ជំនួញ ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ក្រោយ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ឯកភាព​ពន្យារពេល​លើ​ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន​ដែល​មាន​អត្រាពន្ធ​ថេរ ២០% សម្រាប់​ការ​លក់​អចលនទ្រព្យ ដែល​គ្រោង​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ​នៅ​ខែមករា​ឆ្នាំ​២០២១ ខាង​មុខ​នេះ​ហើយ​ទៅ​អនុវត្ត​នៅ​ដើមឆ្នាំ ២០២០វិញ ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ឯកភាព​ឲ្យ​លើក​ពេល​លើ​ការ​ប្រមូល​ពន្ធ​លើ​ចំណេញ​មូលធន រយៈពេល​១​ឆ្នាំ​ទៀត ហើយ​អាច​អនុវត្ត​រហូត​ដល់​ដើមឆ្នាំ​២០២២ វិញ ។

អគ្គនាយកដ្ឋាន​ពន្ធដា​បាន​បញ្ជាក់​ថា បាន​បញ្ជាក់​ថា​ការ​សម្រេច​ពន្យា​ពេល​នេះ​នេះ គឺ ដើម្បី​ទុក​ពេលវេលា​គ្រប់គ្រាន់​ដល់​អ្នក​ជាប់ពន្ធ និង​សាធារណជន​ទាំងអស់ ដើម្បី​ស្វែង​យល់​ឲ្យ​កាន់តែ​ច្បាស់​នូវ​បទ​ប្បញ្ញត្ដិ ស្ដី​ពី​ពន្ធ​លើ​ចំណេញ​មូលធន ព្រមទាំង​ជា​ការ​ត្រៀមខ្លួន​ចូលរួម​អនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​នេះ ឲ្យ​មាន​ភាព​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២​តទៅ​។

សូម​រម្លឹក​ថា ​កន្លង​មក ក្រុម​អ្នកជំនាញ និង​អ្នកជំនួញ​អចលនទ្រព្យ​និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា ធ្លាប់​បាន​ស្នើ​សុំ​រដ្ឋាភិបាល​ពន្យា​ពេល​ការ​អនុវត្ត​នេះ ដោយ​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ខ្លាំង​ចំពោះ​ការ​អនុវត្ត​គិត​ពន្ធ​ថ្មី​នេះ ដោយ​បាន​អះអាង​ថា វា​នឹង​ធ្វើ​ឲ្យ​មានការ​បន្ថែម​បន្ទុក​ចំណាយ​សម្រាប់​ពលរដ្ឋ​ពិសេស​អ្នករក​ស៊ីក្នុង​របរ​នេះ ខណៈ​បញ្ហា​កូ​វី​ដ​-១៩ នៅ​មិន​ទាន់​ផុតរលត់​ទៅ​នៅឡើយ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ