ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​កូ​វី​ដ​ធ្វើ​ឱ្យ​ក្លិប Manchester United ខាតបង់​ប្រាក់​ចំណូល​មិន​ចេះ​តិច

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប Manchester United បាន​ប្រកាស​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ចំនួន ៧០​លាន​ផោន (៩២​លាន​ដុល្លារ​អា​មេ​រិ​ក​) កាលពី​រដូវ​កាល​មុន អំឡុង​ពេល​នៃ​វិបត្តិ…

អង់គ្លេស ៖ ក្លិប Manchester United បាន​ប្រកាស​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ចំនួន ៧០​លាន​ផោន (៩២​លាន​ដុល្លារ​អា​មេ​រិ​ក​) កាលពី​រដូវ​កាល​មុន អំឡុង​ពេល​នៃ​វិបត្តិ Covid-19​។

តួលេខ​នៅ​ក្នុង​របាយការណ៍​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​រដូវ​កាល ២០១៩-២០ របស់ Man UTD ក៏​រាប់​បញ្ចូល​ទាំង​រយៈពេល​ដែល​បាល់ទាត់​អង់គ្លេស ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការ​រាលដាល​នៃ​វីរុស Covid-19​។

ប្រាក់​ចំណូល​សរុប​របស់ Man UTD បាន​ធ្លាក់​ចុះ​រហូត​ដល់ ១៨,៨% ពី ៦២៧,១​លាន​ផោន​មក​នៅ​ត្រឹម ៥០៩​លាន​ផោន​។ ក្រៅពី​ការ​ខាតបង់​ដោយសារ​តែ​វិបត្តិ Covid-19 ក្នុង​នោះ​ផ្នែក​ខ្លះ​ក៏​បណ្តាល​មក​ពី​ការ​មិន​បាន​លេង​ក្នុង​ក្រប​ខណ្ឌ Champions League រដូវ​កាល​មុន​របស់​ពួក​គេ​ផង​ដែរ​។ ខណៈ​ដែល​បំណុល​បាន​កើនឡើង​ទ្វេ​ដង​រហូត​ដល់ ៤៧៤,១​លាន​ផោន​។

សូម​បញ្ជាក់​ថា​បាល់ទាត់​នៅ​អង់គ្លេស ត្រូវ​បាន​ផ្អាក​កាលពី​ខែមីនា ហើយ​បាន​ចាប់ផ្តើម​ឡើង​វិញ​នៅ​ក្នុង​ខែមិថុនា​កន្លង​ទៅ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​ប្រកួត​នៅ​តែ​ត្រូវ​លេង​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​។ ដែល​ធ្វើ​ឱ្យ​ក្លិប​បាល់ទាត់​ទាំងអស់​បាត់បង់​ប្រាក់​ចំណូល​ជា​ច្រើន ជា​ពិសេស​ក្លិប​នៅ​លី​គ​លំដាប់​ក្រោម ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​៕ (​ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ