ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយប៉ប្រិចភ្នែក! ផ្ទះ​មួយខ្នង​ខ្ទេចអស់​ ​ចំណែក​ម្ចាស់​ក៏​​របួសធ្ងន់​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ប្រក់​ដំបូល​ហ្វី​ប្រូ​ស៊ីម៉ង់​ត៍​មួយ​ខ្នង មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆាប​ឆេះ​ខ្ទេចអស់​ទាំងស្រុង​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី២២​ ខែតុលា ឆ្នាំ​២០២០ នៅ​ក្ន​ង​ភូមិ​អូ​តា​នេស…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​ប្រក់​ដំបូល​ហ្វី​ប្រូ​ស៊ីម៉ង់​ត៍​មួយ​ខ្នង មាន​ទំហំ​៨​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆាប​ឆេះ​ខ្ទេចអស់​ទាំងស្រុង​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី២២​ ខែតុលា ឆ្នាំ​២០២០ នៅ​ក្ន​ង​ភូមិ​អូ​តា​នេស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាម​សមត្ថកិច្ចមូលដ្ឋាន​បានអោយ​ដឹង​ថា​​ ផ្ទះ​​មួយខ្នង​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​​ខាងលើ​នោះ មាន​ម្ចាស់​ឈ្មោះ កុប ម៉ាត់ អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ូត ស៊ី​មៈ អាយុ​៣០​ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ​​ខាងលើ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​​ មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​ចុះ​​មកក្រោម​អស់​ គ្មាន​នរណា​នៅ​លើ​ផ្ទះនោះ​​ទេ ស្រាប់តែ​​​មាន​អណ្តាតភ្លើង​បាន​ឆាបឆេះ​នៅលើ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ ភ្លាមៗ​នោះ​ម្ចាស់ផ្ទះ​បាន​ស្ទុះ​ចូល​ទៅ​ពន្លត់​ជាមួយ​អ្នក​ជិតខាងដែរ​ ប៉ុន្តែ​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​ភ្លើង​បាន​ឆេះ​ខ្លាំង​ណាស់​ទៅ​ហើយ ។ ​ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ត្រឹមតែ​​ជួយ​បាញ់​ទឹក​ពន្លត់ទប់ស្កាត់​​មិន​ឱ្យ​ភ្លើង​ឆ្លងរាលដាល​​ទៅ​ផ្ទះ​អ្នក​ជិតខាង​ប៉ុណ្ណោះ​។

ក្នុង​ករណី​​ខាងលើ​នេះ​បណ្តាល​អោយ​ម្ចាស់ផ្ទះ​រង​របួសធ្ងន់ពេលព្យាយាមចូលទៅពន្លត់​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះ​នៅ​​មណ្ឌល​សុខភាព​ព្រៃ​ខ្មែរ ។ ​ចំពោះ​ការ​បាត់បង់​ទ្រព្យសម្បត្តិ រួម​មាន អង្ករ​១​បេ​, ទូរទស្សន៍​១​គ្រឿង​, លុយ​ចំនួន​២​លាន​៥០​ម៉ឺន​រៀល​​ និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុងផ្ទះ​មួយ​ចំនួន​ធំ​។

សមត្ថកិច្ច​បាន​បញ្ជា​ក់ថា​ មូលហេតុ​បណ្តាល​មក​ពី​ការ​ដុត​ធូប​មុ​ស​ទុក​ចោល​នៅ​លើ​ផ្ទះ ទើប​បង្កជាអគ្គិភ័យ​ឆាបឆេះ​បែបនេះ​តែម្តង​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ