ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​បង្ហាញ​ប្រាប់​ថា​អ្នក​ពូកែ​កាន់កា.ប់​លុយ

3 ឆ្នាំ មុន

មនុស្ស​មាន​ទស្សនៈ និង​បទ​ពិសោធន៍​ទាក់ទិន​នឹង​លុយ​ខុស​ៗ​គ្នា ដែល​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ទៅ​លើ​លុយ​ផង​ដែរ​ ។ តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ដឹង​ថា​អ្នកជា​មនុស្ស​ដែល​ពូកែ​កាន់កាប់​លុយ​ឬទេ? យោង​ទៅ​តាម​លោក​ម៉ា​ទី​ន អេ ស្ក​ត់ (Marktin A….

មនុស្ស​មាន​ទស្សនៈ និង​បទ​ពិសោធន៍​ទាក់ទិន​នឹង​លុយ​ខុស​ៗ​គ្នា ដែល​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ទៅ​លើ​លុយ​ផង​ដែរ​ ។ តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ដឹង​ថា​អ្នកជា​មនុស្ស​ដែល​ពូកែ​កាន់កាប់​លុយ​ឬទេ? យោង​ទៅ​តាម​លោក​ម៉ា​ទី​ន អេ ស្ក​ត់ (Marktin A. Scott) ដែល​ជា​អ្នកជំនាញ​ផ្នែក​រៀបចំ​ហិរញ្ញវត្ថុ​បាន​ប្រាប់​មក​ថា អ្នក​អាច​ដឹង​ដោយ​យោង​តាម​មុខសញ្ញា​ខាងក្រោម​នេះ​៖

១. អ្នកដឹង​ពី​តម្លៃ​នៃ​ការ​ការពារ​ទ្រព្យសម្បត្តិ
ការ​រៀបចំ​ហិរញ្ញវត្ថុ​មាន​ពី​ផ្នែក​សំខាន់​ៗ​គឺ​ការ​កសាង​ទ្រព្យសម្បត្តិ និង​ការ​ការពារ​ទ្រព្យសម្បត្តិ​។ លោក​ស្ក​ត់​បាន​បកស្រាយ​ថា មនុស្ស​ដែល​ពូកែ​ចាត់ចែង​លុយ​ជា​មនុស្ស​ដែល​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​ការពារ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ដូច​ជា​ការ​ទិញ​ធនា​រ៉ាប់រង​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ជាដើម​ព្រោះ​មនុស្ស​ម្នាក់​ៗ​មិន​អាច​មើលឃើញ​ថ្ងៃ​អនាគត​ទេ​។

២. អ្នក​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​វិនិយោគ
ការ​គម្រាមកំហែង​ធំ​ជាងគេ​ដែល​មនុស្ស​ភាគច្រើន​មើល​រំលង​គឺ​អតិផរណា​ដែល​ទម្លាក់​លុយ​របស់​មនុស្ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ដើម្បី​ឆ្លើយ​តប​នឹង​អតិផរណា អ្នក​ត្រូវ​តែ​ធានា​ថា​ទ្រព្យសម្បត្តិ​របស់​អ្នក​បន្ត​កើនឡើង​រហូត​។ ជា​លទ្ធផល អ្នក​មិន​អាច​ទុក​លុយ​ក្នុង​កុង​ធនាគារ​ដោយ​មិន​ធ្វើ​អ្វី​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ទេ តែ​អ្នក​ព្យាយាម​រក​ឱកាស​វិនិយោគ​។

៣. អ្នកមាន​ចិត្ត​ចង់​រៀន
ការ​មានចិត្ត និង​មានគំនិត​បើក​ទូលាយ​សម្រាប់​ការ​រៀន​ពី​ប្រធានបទ​ខុស​ៗ​គ្នា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​មនុស្ស ជា​ពិសេស​សម្រាប់​ការ​ចាត់ចែង​លុយ​។ ប្រធានបទ​លុយ​ជា​ប្រធានបទ​ស្មុគស្មាញ​មួយ តែ​ការ​បង្ហាញ​ពី​ចិត្ត​ចង់​រៀន​ជា​មុខសញ្ញា​ប្រាប់​ថា​មនុស្ស​ម្នាក់​ខ្វល់ខ្វាយ​ពី​លុយ​ណាស់​។

សម្រាប់​លោក​ស្ក​ត់​ដែល​ជា​អ្នក​រៀបចំ​ហិរញ្ញវត្ថុ លោក​មាន​តួនាទី​ក្នុង​ការ​មានចំណេះ​ដឹង​ទូលំទូលាយ​ទាក់ទិន​នឹង​លុយ ប៉ុន្តែ​លោក​បាន​ប្រាប់​មក​ថា​ភ្ញៀវ​របស់​លោក​ក៏​ត្រូវ​មានចិត្ត​ចង់​រៀន​ដែរ ព្រមទាំង​សួរ​សំណួរ​ច្រើន​ទៅ​លោក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ