ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​​​ស្ពាន​ជ្រោយចង្វារ! ​ក្រោយ​​​​ពេល​​​ឃើញ​នារីម្នាក់ដេក​ក្រោមស្ពាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​នារី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បាត់បង់ជីវិត​នៅ​ក្រោម​ជណ្តើរ​ស្ពាន​ជ្រោយចង្វារ​ ដែល​គេ​សង្ស័យ​ថា​ ​នាង​មាន​ជំងឺ​ប្រចាំ​កាយ​ ។ ហេតុការណ៍ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២២ ​ខែតុលា​ ឆ្នាំ​២០២០​…

រាជធានី​ភ្នំពេញ ​៖ ​នារី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​បាត់បង់ជីវិត​នៅ​ក្រោម​ជណ្តើរ​ស្ពាន​ជ្រោយចង្វារ​ ដែល​គេ​សង្ស័យ​ថា​ ​នាង​មាន​ជំងឺ​ប្រចាំ​កាយ​ ។

ហេតុការណ៍ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ព្រឹក​ថ្ងៃ​ទី​២២ ​ខែតុលា​ ឆ្នាំ​២០២០​ ចំណុច​ក្រោម​ជណ្តើរ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ​ក្នុងភូមិ​ដើម​គ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ថា​ឈ្មោះ​ស្រី ពៅ​ ​មាន​អាយុប្រមាណ​ជាង​២០​ឆ្នាំ​ ជានា​រី​អនាថា ​និង​មានស្រុក​កំណើត​នៅ​ភូមិ​ល្ហើយ ឃុំ​ព្រាល ស្រុក​កញ្ជ្រាច ខេត្តព្រៃវែង​។

តាម​​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​​ថ្ងៃ​កើតហេតុ​នោះ ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ទូក​ឆ្លងកាត់ក៏​ក្រឡេកមើល​​ឃើញ​​នារី​រងគ្រោះ​រូប​នោះ​​បាត់បង់ជីវិត​នៅ​ក្រោម​កាំជណ្តើរ ហើយក៍​បាន​ស្រែក​ប្រាប់​អ្នក​នៅ​ក្បែរ​នោះ​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន ទើបបង្ក​អោយ​មានការ​ភ្ញាក់ផ្អើលកើត​​ឡើង ដោយ​​គេ​ពុំ​ដឹង​ថា ​នារីរងគ្រោះ​​រូប​នោះ​​បាត់បង់ជីវិត​តាំងពី​ពេល​ណា​ឡើយ ។

តាម​​ប្រភព​ព័ត៌មានដដែល​​បាន​​អោយ​ដឹង​ទៀត​ថា កន្លង​មក គេ​តែងតែ​ឃើញ នារី​​រងគ្រោះ​រូប​នោះ ដើរ​អានា​ថានៅ​តាម​ដងផ្លូវ ​និង​តែងតែ​ទៅ​ដេក​នៅ​ក្រោម​ស្ពាន​ជ្រោយចង្វារ ​ហើយ​​អស់​រយៈ​​ពេលប្រមាណ​កន្លះ​ខែ​មក​ហើយ ​គេ​ឃើញ​នារី​រងគ្រោះ​រូប​នោះ​ធ្លាក់ខ្លួន​ឈឺ​ហើមពោះ ហើយ​ក៏បាត់បង់ជីវិត​នៅ​ចំណុច​ខាងលើនោះ​​តែ​ម្តង ។

បន្ទាប់​ពី​​​មាន​ការ​ភ្ញាក់ផ្អើល​ខាងលើ​​រួច​មក​ នគរបាល​ជំនាញ និង​គ្រូពេទ្យ​តុលាការ ក៍បាន​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​បាន​បញ្ជាក់​ថា ​នារី​​រងគ្រោះ​រូប​នោះ​​បានបាត់បង់ជីវិត​ដោយសារ​តែ​ជំងឺថ្លើម ។​

ក្រោយពីពិនិត្យរួច សព​នារីរងគ្រោះ​ខាងលើ​​ត្រូវ​បាន​នគរបាល​ប​ញ្ចូ​ន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​រង់​​បូជា​តាម​ប្រពៃណី ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ