ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរទីក្រុង​សៀមរាប​ត្រូវ​បាន​ប្រកាស​ជាទីក្រុង​វប្បធម៌​អាស៊ាន​ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ ​ឆ្នាំ ២០២១-២០២២

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០២០ បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ២០២០ បានឱ្យ​ដឹង​ថា ទីក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​ជា ទីក្រុង​វប្បធម៌​អាស៊ាន ក្នុង​កិច្ចប្រជុំ​លើក​ទី​៩ រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​វប្បធម៌ និង​សិល្បៈ​។

ក្រសួង​បាន​បន្ត​ថា ការ​ជ្រើសរើស​ទីក្រុង​សៀមរាប ជាទី​ក្រុង​វប្បធម៌​អាស៊ាន សម្រាប់​ឆ្នាំ ២០២១-២០២២ គឺ​ដោយសារ​ទីក្រុង​សៀមរាប គឺជា​អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ សម្បូរ​ទៅ​ដោយ​មរតក​វប្បធម៌​ទាំង​រូបី និង​អរូបី និង​ជា​គោលដៅ​ទេសចរណ៍វប្បធម៌ ធម្មជាតិ​ដ៏​ល្បីល្បាញ​ពាសពេញ​ពិភពលោក របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ជូន​ថា ចាប់ពី​ឆ្នាំ​២០០៨​មក នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ទទួល​បន្ទុក​វប្បធម៌ និង​សិល្បៈ​បាន​ឯកភាព​គ្នា​ឲ្យ​ប្រទេស​នីមួយ​ដែល​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ ជ្រើសរើស​ទីក្រុង​មួយ​របស់​ខ្លួន​ដើម្បី​ស្នើ​ដាក់​ជាទី​ក្រុង​វប្បធម៌​អាស៊ាន​។ ការ​កំណត់​ទីក្រុង​វប្បធម៌​អាស៊ាន គឺ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អាស៊ាន និង​ភាព​ផ្សេង​គ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយ​ៗ​ដែល​ជា​សមាជិក​អាស៊ាន​។ ការ​ជ្រើសរើស​នេះ មាន​សុពលភាព​រយៈពេល​០២​ឆ្នាំ​។

ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស​កន្លង​មក​រួម​មាន ៖
១. ទីក្រុង Cebu នៃ​ប្រទេស​ហ្វី​លី​ពី​ន ចាប់ពី​ឆ្នាំ ២០១០ -២០១១
២. ទីក្រុង Singapore នៃ​ប្រទេស សឹ​ង្ហ​បុរី ចាប់ពី​ឆ្នាំ ២០១២-២០១៣
៣. ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ ២០១៤-២០១៥
៤. ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុ​យ​ណេ ចាប់​ឆ្នាំ ២០១៦-២០១៧
៥. ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ចាប់ពី​ឆ្នាំ ២០១៨-២០២០៕

អត្ថបទសរសេរ ដោយ