ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ដ៏​ផ្អែមល្ហែម និង​ចាក់​ដោត​រវាង​ស្រី​ស្អាត​ប្រុស​សង្ហារ តែ​ខ្លឹម ស្រី​គា បដិ​សេធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ​ទស្សនិកជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​គេ​បានឃើញ​រូបភាព​មួយ​សន្លឹក​របស់​នាង ខ្លឹម ស្រី​គា បាន​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​យ៉ាង​ផ្អែមល្ហែម​ជាមួយ​តារា​សម្តែង​វ័យក្មេង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ជាមួយនឹង​ការ​បង្ហាញ​រូបភាព​កៀក​កិត​គ្នា​ដូច​ស្ករ​តាំង​ម៉ែ​នោះ…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ​ទស្សនិកជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​គេ​បានឃើញ​រូបភាព​មួយ​សន្លឹក​របស់​នាង ខ្លឹម ស្រី​គា បាន​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​យ៉ាង​ផ្អែមល្ហែម​ជាមួយ​តារា​សម្តែង​វ័យក្មេង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ ដែល​ត្រូវ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

ជាមួយនឹង​ការ​បង្ហាញ​រូបភាព​កៀក​កិត​គ្នា​ដូច​ស្ករ​តាំង​ម៉ែ​នោះ អ្នក​ទាំង​ពីរ​ក៏​ថែម​ទាំង​រំលេច​សារ​ផ្អែម​ល្អែ​ម​ជាមួយ​គ្នា​ផង​ដែរ ក្នុង​នោះ​កញ្ញាឯក Miss Grand Cambodia ខ្លឹម ស្រី​គា បាន​សរសេរ​​ថា «​នៅ​ក្បែរ​អូន​បែប​នេះ​រហូត​បាន​ទេ? មិនយូរ​ទេ សុំ​ត្រឹម​មួយ​ជីវិត Meun Ek Sophearith Privat យូរហើយ គ្រាន់តែ​សុំ​ស្រឡាញ់​គ្នា​សោះ​ចាំបាច់​ខ្មាស់​គេ​ធ្វើ​អ្វី​»​។

ចំណែក​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ ក៏​បាន​បង្ហោះ​សារ​ឆ្លើយ​តប​វិញ​ថា «​បង​សុំ​ទោស​ដែល​បង​មិន​ក្លាហាន មិន​ហ៊ាន​បើកចំហ ដែល​ធ្វើ​ឱ្យ​អូន​មិន​សប្បាយចិត្ត​»​។

តាម​រយៈ​សារ​ដ៏​ផ្អែមល្ហែម និង​ចាក់​ដោត ដែល​អ្នក​ទាំង​ពីរ​បាន​ឆ្លើយឆ្លង​គ្នា​នេះ បាន​ធ្វើ​ឲ្យ​មហា​ជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​សន្និដ្ឋាន​ថា អ្នក​ទាំង​ពីរ​កំពុង​តែ​សាង​ទំនាក់ទំនង​ក្រៅ​ឆាក​ជាមួយ​គ្នា​យ៉ាង​ពិតប្រាកដ ដោយ​មិន​ខុស​ពី​តារា​មួយ​ចំនួន​ទៀត​ឡើយ​។

យ៉ាងណា​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ តារា​សម្តែង​រាង​ខ្ពស់ស្រឡះ​នាង ខ្លឹម ស្រី​គា បាន​អះ​អាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា អ្វី​ដែល​មហាជន និង​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពី​ទំនាក់ទំនង​របស់​នាង និង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ នា​ពេល​នេះ គឺ​មិនមែន​ជា​ការ​ពិត​ដូច​ការ​យល់​ឃើញ​នោះ​ឡើយ​។

នាង​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​នាង និង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ គឺ​គ្រាន់តែ​ជា​ដៃគូ​សម្តែង​ប៉ុណ្ណោះ មិន​មាន​អ្វី​ក្រៅពី​នេះ​ឡើយ ខណៈ​ពេល​ដែល​រូបភាព​ដែល​ទស្ស​និក​បានឃើញ​នេះ គឺ​គ្រាន់តែ​ជា​រូបភាព​លេងសើច និង​ជា​ចំណី​ភ្នែក​ប៉ុណ្ណោះ ពោល​គឺ​មិនមែន​ជា​ទំនាក់ទំនង​ស្នេហា​អ្វី​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​នាង ខ្លឹម ស្រី​គា ទាំង​រូបភាព និង​សារ​ឆ្លើយឆ្លង​របស់​ពួក​នាង​នា​ពេល​នេះ គឺ​គ្រាន់តែ​ជា​ការ​លេងសើច​ប៉ុណ្ណោះ ហើយ​នាង​ក៏​សុំ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ថា នាង​មាន​ទំនាក់ទំនង​ក្រៅ​ឆាក​សម្តែង​ជាមួយនឹង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ​។

ជា​ការ​កត់សម្គាល់ ការ​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​របស់​នាង ខ្លឹម ស្រី​គា និង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ នា​ពេល​នេះ បើ​ទោះបីជា​វា​ជា​រឿង​ពិត ឬ​មិន​ពិត​ក៏​ដោយ ប៉ុន្តែ​ចាត់​ទុក​ថា នេះ​មិនមែន​ជា​រឿង​មួយ​ថ្មី​ឡើយ សម្រាប់​តារា​នា​ពេល​បច្ចុប្បន្ន​ដែល​ភាគច្រើន​តែងតែ​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហ៍​របស់​ខ្លួន​ដោយ​បើកចំហរ និង​មិន​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​នោះ​ឡើយ​។

មាន​អ្នកសិល្បៈ​មួយ​ចំនួន​ក៏​បាន​ក្លាយជា​ដៃ​គ្នា​យ៉ាង​ស្និត​ស្នាល​ទាំង​ក្នុង​ការ​សម្តែង និង​ក្រៅ​ការ​សម្តែង ហើយ​មួយ​ចំនួន​ទៀត​ក៏​បាន​ឈាន​ដល់​ការ​យល់ចិត្ត​គ្នា ហើយ​ក៏​បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​កសាង​សុភមង្គល​គ្រួសារ ដោយ​មិន​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព​ក្នុង​អាជីព​សិល្បៈ​នោះ​ឡើយ​។

ទោះជា​យ៉ាងណា សម្រាប់​ភាព​ស្និត​ស្នាល​រវាង​នាង ខ្លឹម ស្រី​គា និង​លោក ម៉ឺន ឯក​សុភា​រិ​ទ្ធ នា​ពេល​នេះ​ក៏​ទទួល​បានការ​សាទរ​ផង​ដែរ ពី​សំណាក់​ប្រិ​យ​មិត្ត​គាំទ្រ បើ​ទោះបីជា​ទៅ​ថ្ងៃ​អនាគត​ពួក​គេ​ទាំង​ពីរ​អាច​ក្លាយជា​ដៃគូ​ជីវិត​ពិតប្រាកដ ឬ​មិនមែន​ក៏​ដោយ ប៉ុន្តែ​ភាព​ស្និត​ស្នាល​នោះ​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ពិតជា​មាន​ភាព​សាក់​សម​នឹង​គ្នា​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ