ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ eMoney ទទួលបានអ្នកប្រើប្រាស់ App ប្រមាណជាង ១លាននាក់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូតមកដល់ខែតុលាឆ្នាំ ២០២០នេះ ចំនួនអ្នកចុះឈ្មោះ និងប្រើប្រាស់គណនី អ៊ី-ម៉ាន់នី កើនដល់ចំនួន ១លាននាក់ហើយ ។…

រាជធានីភ្នំពេញ ៖ រហូតមកដល់ខែតុលាឆ្នាំ ២០២០នេះ ចំនួនអ្នកចុះឈ្មោះ និងប្រើប្រាស់គណនី អ៊ី-ម៉ាន់នី កើនដល់ចំនួន ១លាននាក់ហើយ ។ អ៊ី-ម៉ាន់នី បានធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍនៅក្នុងវិស័យសេវាហិរញ្ញវត្ថុឌីជីថល ហើយនឹងឈានទៅរកការរីកចម្រើននៃសេវាផ្ទេរប្រាក់ ដកប្រាក់/ដាក់ប្រាក់ ក៏ដូចជាការទូទាត់តាមទូរស័ព្ទជាមួយនឹងកំណើននៃសេវាកម្មទាំងនេះបានផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការទូទាត់ ផ្ទេរប្រាក់ និងដកប្រាក់គ្រប់ពេលវេលាគ្រប់ទីកន្លែងជាមួយសុវត្ថិភាពខ្ពស់បំផុត ។

សេវាកម្មហិរញ្ញវត្ថុឌីជីថល បានបង្កភាពងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រសហគ្រាស និងស្ថាប័នដែលតែងតែផ្ញើប្រាក់ទៅឪពុកម្តាយនៅឯស្រុកកំណើត ។ សព្វថ្ងៃ អ៊ី-ម៉ាន់នី ទទួលបានការទទួលស្គាល់អំពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេសថាជាក្រុមហ៊ុនផ្តល់សេវាទូទាត់ដ៏ល្ អ។ អ៊ី-ម៉ាន់នី មានអតិថិជនជាង ១លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធី និងមានភ្នាក់ងារ ៨០០០កន្លែង នៅទូទាំងប្រទេសដើម្បីបម្រើសេវាជូនអតិថិជនទាំងអស់ ។

ក្នុងនាមជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ពួកយើងសូមថ្លែងអំណរគុណដល់អតិថិ ជនទាំងអស់ដែលតែងតែគាំទ្រ ជឿជាក់ទុកចិត្ត និងប្រើប្រាស់សេវាផ្ទេរប្រាក់ ដកប្រាក់ និងដាក់ប្រាក់។ ហើយតែងតែជ្រើសរើសនូវជំរើសដ៏ឆ្លាតវៃ ព្រោះ អ៊ី-ម៉ាន់នី ផ្តល់ជូនអតិថិជនកាន់តែងាយស្រួល សុវត្ថិភាពនិងជឿជាក់បំផុត ។ ជាមួយនឹង អ៊ី-ម៉ាន់នី អតិថិជនអាចទទួលបាននូវភាពងាយស្រួល និងជីវិតកាន់តែងាយស្រួលជាងមុនដូចជា ផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវាវិក្កយប័ត្រ ប្រើប្រាស់សេវាទូទាត់ប្រាក់កម្ចី និងការចំណាយផ្សេងៗ។ អ្នកក៏អាចប្តូរជាមួយសេវាកម្មមិត្តហ្វូនដើម្បីទទួលបាន ១ដុល្លារ = ៣៩៩ដុល្លារ (ធម្មតាគឺ ១ដុល្លារ = ១៥០ដុល្លារ) និងសេវាកម្មជាច្រើនទៀតដែលទទួលបានអត្ថប្រយោជន៍លេចធ្លោជាមួយ អ៊ី-ម៉ាន់នី តែប៉ុណ្ណោះ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ