ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានី​ដាក់​ផែនការ​រឹត​បន្តឹង ខណៈ​មានការ​ប៉ង​ប្រមូលផ្តុំ​​គ្នា​នៅ​ថ្ងៃ​​ស្អែក​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​១៤​បង្កើន​ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ស្អែក​នេះ ដើម្បី​ធានា​បាន​សុវត្ថិភាព​ជូន…

រាជធានី​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​១៤​បង្កើន​ការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ស្អែក​នេះ ដើម្បី​ធានា​បាន​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​និង​សណ្តាប់ធ្នាប់​សង្គម​។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឱ្យ​កម្លាំង​ចម្រុះ និង​អាជ្ញាធរ មូលដ្ឋាន​ខណ្ឌ​ទាំង​១៤ ដាក់​កម្លាំង​ល្បាត​ប្រចាំការ​នៅ​ទីតាំង​សំខាន់​ៗ ដើម្បី​ទប់ស្កាត់ ការ​ប្រមូលផ្តុំ​ខុសច្បាប់​គ្រប់​រូបភាព ក្នុង​គោលដៅ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង សុវត្ថិភាព​សង្គម​។

ការ​បង្កើន​កិច្ច​គាំពារ​សង្គម​នេះ​បាន​ធ្វើ​ឡើង ដោយសារ​តែ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​និង អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​ត្រៀម​ផែនការ​ប្រមូលផ្តុំ​កម្លាំង​ដោយ​ខុសច្បាប់​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ដែល​ជា​ខួប​២៩​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស៍ ដើម្បី​ប្រឆាំង​តវ៉ា នៅ​គោលដៅ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង​ស្រេង​បាន​បញ្ជាក់​ថា ផែនការ​ប្រមូលផ្តុំ​របស់​ក្រុម​អមិត្ត​នេះ គឺជា​សកម្មភាព ផ្ទុយ​នឹង​ច្បាប់ ដែល​កម្លាំង​សមត្ថកិច្ច​មិន​អាច​មើល​ស្រាល​បាន​ឡើយ គឺ​ត្រូវ​តែ​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន ដើម្បី​ធានា​សុវត្ថិភាព​សង្គម និង​មិន​ឱ្យ​ក្រុម​ណាមួយ​មក​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​បាន​ឡើយ​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២១ ខែតុលា ​ម្សិល​មិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ព្រមាន​ឱ្យ​ប្រយ័ត្ន​ខ្លួន​ចំពោះ​អ្នក​ដែល​ចង់​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុ​ជានា​ថ្ងៃ​ទី​២៣​ ខែតុលា​ ស្អែក​នេះ ខណៈ​ការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​នេះ​ជា​សកម្មភាព​ខុស​ច្បាប់​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​ «ខ្ញុំ​សូម​ផ្តាំ​អ្នក​ដែល​ចង់​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​ចិន​នៅ​ទីក្រុង​ភ្នំពេញ​ប្រយ័ត្នប្រយែង គេ​កំពុងទឹក​លិច​កុំមក​រញ៉េរញ៉ៃ មុខសញ្ញា​អ្នកឯង គេ​គ្រប់គ្រង​បាន​ហើយ​» ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ