បវរកញ្ញា Miss Grand Cambodia ចូល​សម្ដែង​ការ​គួរសម​រដ្ឋមន្ត្រីក្រសួង​ព័ត៌​មាន


រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ គណៈកម្មការ និង​បវរកញ្ញា​ជ័យ​លា​ភី Miss Grand Cambodia បាន​ទស្សនកិច្ច និង​ចូល​សម្ដែង​ការ​គួរសម​នៅ​ក្រសួង​ព័ត៌មាន ដើម្បី​ជូន​បាច់ផ្កា និង​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន លោក ខៀវ កា​ញ៉ា​រី​ទ្ធ ដែល​ឯកឧត្តម​បាន​ដឹកនាំ​ក្រសួង​មួយ​នេះ ធ្វើ​ឱ្យ​វិស័យ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​រីក​ចំរើន ដែល​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍ Miss Grand Cambodia បាន​ធ្វើ​ឡើង​ដោយ មហាហង្ស មាន​ភាព​ផុលផុស ព្រោះតែ​ការ​រីក​ចំរើន​ក្នុង​វិស័យ​ព័ត៌មាន​។

នៅ​ក្នុង​ពិធី​សំណេះសំណាល និង​ទទួល​ស្វាគមន៍​បវរកញ្ញា​ជាប់​ចំណាត់ថ្នាក់​នោះ លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​គណៈកម្មការ Miss Grand Cambodia ដែល​បាន​រួមចំណែក​លើកមុខ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង្កើត​នូវ​ព្រឹត្តិ​ការណ៍​នេះ​ឡើង ហើយ​ជម្រើស​បាន​បេ​ក្ខ​នារី​ដែល​មាន​សមត្ថភាព​ខ្ពស់​ឱ្យ​បំពេញ​នូវ​ការងារ​សង្គម ក៏​ដូច​ជា​ដើម្បី​លើកមុខ​មាត់​ប្រទេស​កម្ពុជា តាម​រយៈ​សកម្មភាព​ទាំងឡាយ​របស់​បវរកញ្ញា​។ លោក​ក៏​ជំរុញ និង​លើក​ទឹក​ឱ្យ​កម្មវិធី​មួយ​នេះ រៀបចំ​ការ​ប្រកួត​សម្រាប់​ឆ្នាំ​ក្រោយ​ឱ្យ​កាន់តែ​ល្អ ដើម្បី​ជា​មុខមាត់​របស់​កម្ពុជា ទាំង​ការ​បង្ហាញ​ឱ្យ​ពិភពលោក​បានដឹង​ពី​អរិយធម៌ វប្បធម៌ និង​ពី​ភាព​វ័យឆ្លាត​របស់​នារី​កម្ពុជា​។

លោក អ៊ិ​ន សុ​ភិន អគ្គនាយក Miss Grand Cambodia 2020 ដែល​ជា​អ្នកដឹកនាំ​បវរកញ្ញា​ជ័យ​លា​ភី​ទៅ​សម្ដែង​ការ​គួរសម​នា​ថ្ងៃ​នោះ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា លោក​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​ការ​ប្រកួត Miss Grand Cambodia 2020 ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ជោគជ័យ​នៅ​ក្នុង​កាលៈទេសៈ ដែល​កម្ពុជា​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ ខណៈ​ពេល​ដែល​បេ​ក្ខ​នារី​នៅ​ក្នុងឆ្នាំនេះ ក៏​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ស្រទាប់​មហាជន​។

លោ​ន​កាន់តែ​បង្ហាញ​នូវ​មោទនភាព​បន្ថែម​ទៀត បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់ ដោយ​អនុញ្ញាតិ​បវរកញ្ញា និង​គណៈកម្មការ​រៀបចំ បាន​ចូលរួម​បង្ហាញ​នូវ​សមិទ្ធផល និង​ចូល​សម្ដែង​ការ​គួរសម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បវរកញ្ញា ដែល​បាន​ចូលរួម​ជូន​បាច់ផ្កា​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នោះ​រួម​មាន បវរកញ្ញា​ចំណាត់ថ្នាក់​លេខ​១ តំណាង​ឱ្យ​ខេត្តកំពង់ធំ​, បវ​កញ្ញា​ចំណាត់​លេខ​៣ តំណាង​ឱ្យ​ខេត្តបន្ទាយមានជ័យ​, បវរកញ្ញា​ចំណាត់ថ្នាក់​លេខ​៤ តំណាង​ឱ្យ​ខេត្តបាត់ដំបង​, បវរ​កញ្ញា​ចំណាត់ថ្នាក់​លេខ​៥ តំណាង​ឱ្យ​បវរកញ្ញា ខ្មែរ បារាំង​, និង​បវរកញ្ញា​មក​ពី​ខេត្តកំពង់ឆ្នាំង ដែល​ទទួល​បាន​ស្រស់​ស្អាត​ជាងគេ​។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ