ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីចិនបាញ់គ្នា នៅអត់ដឹងមូល​ហេតុ?

9 ខែ មុន
  • Preah Sihanouk

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ២​​​ឈាន​ចូល​ថ្ងៃ​ទី​២២ ​តុលា មាន​ហេតុការណ៍​ផ្ទុះអាវុធ​​ជា​ច្រើន​គ្រាប់​ ដែក​បង្ក​ដោយ​ជនជាតិ​ចិននិង​ចិន ​និងមានមនុស្ស​​រង​របួសចំនួន​២​នាក់ផងដែរ ​។ ​យ៉ាងណា​ក៏​ដោយ…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ២​​​ឈាន​ចូល​ថ្ងៃ​ទី​២២ ​តុលា មាន​ហេតុការណ៍​ផ្ទុះអាវុធ​​ជា​ច្រើន​គ្រាប់​ ដែក​បង្ក​ដោយ​ជនជាតិ​ចិននិង​ចិន ​និងមានមនុស្ស​​រង​របួសចំនួន​២​នាក់ផងដែរ ​។

​យ៉ាងណា​ក៏​ដោយ ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ​តាម​បង្ក្រាប​បាន​ភ្លាម​ៗ ។ ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់នេះ បណ្ដាល​ឲ្យ​របួស​មនុស្ស​ចំនួន​២​នាក់ (​ចិន និង​ចិន​) តែ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ និង​អន្តរាគមន៍​ពិសេស​របស់​យើង បាន​ចេញ​បង្ក្រាប​ជន​បង្ក​ភ្លាម​ៗ​ហើយ​»​។

ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង អភិបាលខេត្ត​ព្រះ​សីហ​នុ លោក គួ​ច ចំរើន បាន​បញ្ជា​ឲ្យ​តាម​ចាប់​ជន​បង្ក​ឲ្យ​បាន​ដើម្បី​យក​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​។ សម្រាប់​មូលហេតុ ដែល​នាំ​ឲ្យ​ជនជាតិ​ចិន​បាញ់​ជា​ច្រើន​គ្រាប់​នោះ នៅ​មិន​ទាន់​ដឹង​មូលហេតុ​អ្វី​នោះ​ទេ​។ ជន​បង្ក​ត្រូវ​បាន​នាំ​ខ្លួន និង​ធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕