ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ទាំងឡាយ​រមែង​ជា​ញាតិ​នឹង​គ្នា

3 ឆ្នាំ មុន

មាន​ពុទ្ធឱវាទ​មួយ​កន្លែង​បាន​សម្ដែង​ថា សត្វ​ណា​ដែល​មិន​ធ្លាប់​ជា​មាតា មិន​ធ្លាប់​ជា​បិតា មិន​ធ្លាប់​ជា​បុត្រ មិន​ធ្លាប់​ជា​ធីតា​នឹង​គ្នា សត្វ​នោះ​នឹង​មិន​ងាយ​រកបាន​ទេ ព្រោះថា​ក្នុង​សង្សារវដ្ដ​នេះ គឺ​កាល​វិលវល់​កើត​ស្លាប់​ដែល​កំណត់​ទីបំផុត​ខាង​ដើម​នឹង​មិន​បាន​ឡើយ ដូ​ច្នេះ​កាលបើ​មាន​ហេតុ​នាំ​ឲ្យ​ក្រោធ​កើតឡើង​ពី​អ្នក​ណា គប្បី​ពិចារណា​ថា…

មាន​ពុទ្ធឱវាទ​មួយ​កន្លែង​បាន​សម្ដែង​ថា សត្វ​ណា​ដែល​មិន​ធ្លាប់​ជា​មាតា មិន​ធ្លាប់​ជា​បិតា មិន​ធ្លាប់​ជា​បុត្រ មិន​ធ្លាប់​ជា​ធីតា​នឹង​គ្នា សត្វ​នោះ​នឹង​មិន​ងាយ​រកបាន​ទេ ព្រោះថា​ក្នុង​សង្សារវដ្ដ​នេះ គឺ​កាល​វិលវល់​កើត​ស្លាប់​ដែល​កំណត់​ទីបំផុត​ខាង​ដើម​នឹង​មិន​បាន​ឡើយ ដូ​ច្នេះ​កាលបើ​មាន​ហេតុ​នាំ​ឲ្យ​ក្រោធ​កើតឡើង​ពី​អ្នក​ណា គប្បី​ពិចារណា​ថា បុគ្គល​នោះ​ធ្លាប់​ជា​មាតា​របស់​យើង បុគ្គល​នោះ​ធ្លាប់​ជា​បិតា​របស់​យើង ដើម្បី​រម្ងាប់​សេចក្តី​ក្រោធ​នោះ ។

អ្នក​ដែល​ធ្លាប់​ជា​មាតា​នោះ​រមែង​រក្សា​កូន​ទុក​ក្នុង​ផ្ទៃ​ជា​ច្រើន​ខែ គ្រា​កាល​កូន​ចាក​ផ្ទៃ​មក​ហើយ ក៏​ចិញ្ចឹម​ថែរក្សា​មិន​ខ្ពើម​មូត្រ​លាមក ទឹកមាត់​ទឹកសម្បោរ​ជាដើម ចាប់​កាន់​ជូត​លា​ង​ដោយ​ដៃ​យ៉ាង​ស្និទ្ធ ឱប​កូន ពកូន បីកូន​បំបៅ​ចិញ្ចឹម​កូន​ឲ្យ​រស់ ឲ្យ​រៀន​ដោយ​ប្រពៃ ។

ចំណែក​បុរស​ដែល​ធ្លាប់​ជា​បិតា​ត្រូវ​ដើរ​ផ្លូវ​លំបាក ផ្លូវ​ឆ្ងាយ​ជួប​ភ័យ​ព្រួយ​ក្នុង​មុខរបរ​ជួញ​ដូរ បិតា​ខ្លះទៅ​ធ្វើសង្គ្រាម បិតា​ខ្លះ​ចុះទូក​កណ្ដាល​សមុទ្រ បិតា​ខ្លះ​ធ្វើការ​លំបាក​ផ្សេង​ៗ​ទៀត ដើម្បី​ប្រមូល​ទ្រព្យ​យក​មក​ដោយ​គិត​ថា​នឹង​ចិញ្ចឹម​ប្រ​ព្ធ និង​កូន​តូច ។

បើ​ទោះជា​មិនមែន​មាតាបិតា ក៏​អាច​ជា​បង ជា​ប្អូន ជា​ញាតិ ជា​មិត្ត ដែល​ធ្លាប់​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នាដូច្នេះ​ការ​ដែល​មានចិត្ត​អាក្រក់ ខឹង​ក្រោធ​ស្អប់ខ្ពើម​ដល់​បុគ្គល​ទាំងនោះ​គឺ​ការ​មិន​សមគួរ​សោះឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ