ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹក​នៅ​ស្រុក​ពួក គិត​ត្រឹម​​​​​ថ្ងៃ​២១ តុលា​ ឃុំខ្លះស្រក ឃុំខ្លះទៀត​បន្តជន់​លិច​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​តាម​សេចក្ដីរាយការណ៍​ពី​លោក ស៊ិ​ន ចាន់​ថុ​ល អភិបាលស្រុក​ពួក បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២១ ​ខែតុលា ឆ្នាំ​២០២០​នេះ…

ខេត្ត​សៀម​រា​ប ៖ ​តាម​សេចក្ដីរាយការណ៍​ពី​លោក ស៊ិ​ន ចាន់​ថុ​ល អភិបាលស្រុក​ពួក បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២១ ​ខែតុលា ឆ្នាំ​២០២០​នេះ ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ទូ​ទាំង​ស្រុក មាន​ឃុំ​មួយ​ចំនួន​បាន​ស្រក ខណៈ​ឃុំ​មួយ​ចំនួន​ជំនន់​ទឹកភ្លៀង​នៅ​បន្ត​កើនឡើង ដូច​ជា ១-ឃុំ​ក្តី​រុន ៖ មានទឹក​ជន់លិច​ខ្លាំង លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង និង​ទឹក​ហូរ​​កាត់​ផ្លូវ​ប្រវែង​១.៥០០​ម៉ែត្រ ២-ឃុំ​យាង​ ៖​ ទឹក​ហូរ​​កាត់​​ផ្លូវ​៣​កន្លែង​ប្រវែង​៤០​ម៉ែត្រ ។

៣-ឃុំ​ត្រី​ញ័រ ៖ ទឹកជំនន់​បន្ត​កើន​ឡើងជា​លើក​ទី​២ ហើយ​ខ្លាំង​ជាង​មុន ដែល​កាល​ពី​មុន​នេះ លិច​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ទាំងស្រុង​, ​លិច​ក្រោមផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ ស្មើនឹង​៩០​ភាគរយ រួម​ទាំង​ប៉ះពាល់​ផលដំណាំ​ជា​ច្រើន និង​សសរ​ស្ដម្ភ ៖ ទឹកជំនន់​បាន​ជន់​ឡើង​វិញ ធ្វើ​ឲ្យ​លិច​ក្រោម ផ្ទះ ប្រជាពលរដ្ឋ ចំនួន​៥៤​គ្រួសារ ហើយ​អាច​នឹង​បន្ត​កើនឡើង ដោយ​ទឹកនឹង​ហូរ​មក​ពី​ឃុំ​យាង រីឯ​ឃុំ​ពួក : ទឹក​ស្រក​បន្តិច តែ​ពុំ​ទាន់​មាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទេ ។

​ក្នុង​នោះ​ដែរ រដ្ឋបាល ស្រុក និង ឃុំ កំពុង​ចុះ​ពិនិត្យ និង​តាមដាន​ស្ថាន ភាព​ជំនន់​ទឹកភ្លៀង ព្រមទាំង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​ហានិភ័យ​និង​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយថាហេតុ​បាន​ទាន់​ពេលវេលា ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ