ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សមាគម​មីក្រូ​ហិរ​ញ្ញ​វត្ថុ​ព្រមយក​សំណើ​រ​ចំពោះ​ពលរដ្ឋ​ទទួល​រង​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា សមា គម​មីក្រូ​ហរិ​ញ្ញ​វត្ថុ ព្រម​ទទួលយក​សំណើរ​របស់​សម្ដេច​ក្នុង​ការ​អា​ធ្យា​ស្រ័យ​ជាមួយ​ប្រជា ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា សមា គម​មីក្រូ​ហរិ​ញ្ញ​វត្ថុ ព្រម​ទទួលយក​សំណើរ​របស់​សម្ដេច​ក្នុង​ការ​អា​ធ្យា​ស្រ័យ​ជាមួយ​ប្រជា ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ក្នុង​ពិធី​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ព្រឹក ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថា កាលពី​ម្សិលមិញ​សម្ដេច​បាន​ធ្វើការ​អំពាវនាវ ដល់​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហរិ​ញ្ញ​វត្ថុ​ទាំងអស់ មេត្តា​យោគយល់​ដល់​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង ជា​ពិសេស​ត្រូវ​បន្ធូរបន្ថយ​នូវ​ពេលវេលា​នៃ​ការ​សង​ប្រាក់​ពន្យារពេល​នៃ​ការ​សង​ប្រាក់ ឬ​អាច​ការ​បន្ថយ​អត្រា​ការ​ប្រាក់​ជូន​ពួក​គាត់ ។

ក្រោយមក​ទៀត សមាគម​គ្រឹះស្ថាន​មីក្រូ​ហរិ​ញ្ញ​វត្ថុ​មាន​យោគយល់ និង​សហការ​ជាមួយ​រាជរដ្ឋាភិបាល ។ ជាមួយ​សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា មាន​សមាគម​មីក្រូ​ហរិ​ញ្ញ​វត្ថុ​គេ​បាន​ទទួលយក​នៅ​ការ​ពេញចិត្ត ដើម្បី​ធ្វើការ​អធ្យាស្រ័យ​ជាមួយ​អ្នក​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់ ។ ចឹ​ង​បាន​សេចក្ដី​ថា បន្ទាប់​ពី​ការ​ថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ដ្រី​នៅ​ខេត្តបន្ទាយមានជ័យ គឺ​សមាគម​មីក្រូ​ហរិ​ញ្ញ​វត្ថុ​ទទួលយក​» ។

សម្ដេច​តេ​ជោ បន្ដ​ថា​បញ្ហា​ខាងលើ​នេះ​ជា​កាយវិការ​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ចូលរួម​ជា មួយ​រាជរដ្ឋាភិបាល ។ ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​រំលឹក​ថា នៅ​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​បាន​រៀបចំ​ឥណទាន​ឡើង​វិញ មាន​ប្រជាពលរដ្ឋ ជាង​២៦​ម៉ឺន​គ្រួសារ ក្នុង​ទំហំ​ទឹកប្រាក់ ជិត​២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​សម្រួល​ប្រជាពលរដ្ឋ ដែល​ទទួល​រង​ប៉ះពាល់ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។

សម្ដេច​តេ​ជោ បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​មិន​មាន មីក្រូ​ហរិ​ញ្ញ​វត្ថុ រឹបអូស​ប្រជា​ព ល​រដ្ឋ​ឡើយ ដែល​ប្រជាពលរដ្ឋ​បាត់បង់​ក្នុង​ការងារ​ធ្វើ នៅ​ក្នុង​ដំណាក់កាល​ជំងឺ​កូ​វី​ដ​-១៩​។ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ចំពោះ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ដែល បាន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​កម្ពុជា បច្ចុប្បន្ន​គឺ​ជំងឺ​នាំ​ចូល​ប៉ុណ្ណោះ និង​គ្មាន អ្នក​ស្លាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ