មកស្តាប់​ប្រពន្ធ​រៀបរាប់​ពី​ហេតុ​ការណ៍​ ខណៈប្តីចាប់ខ្លួននៅ​បាត់​ដំបង​


ខេត្តសៀមរាប ៖ ករណី​ចាប់បុរសជាប្តី​អត់ខាន់ស្លា ក្នុងករណី​ផ្ទុះអាវុធដែល​បណ្តាល​ឱ្យ​ជា​ប្រពន្ធ​រង​របួសធ្ងន់​ គឺបានកើត​ឡើង​​ស្ថិត​ផ្លូវជាតិ​លេខ​៦ ​​វេលាម៉ោង០២ និង៥០នាទី​ឈាន​ចូល​ថ្ងៃ​ទី២២ ​តុលា ស្ថិត​ក្នុងភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ហើយ​ចាប់​បាន​នៅ​វេលា​ម៉ោង៩​និង​៣០​នាទីព្រឹក​​ថ្ងៃ​ដដែល ក្នុងភូមិ​សាស្ត្រ​ស្រុក​បរវេ​ល ខេត្តបាត់ដំបង ​។ សូមរំឹលឹកថា៖ លោក​ប្ដី​​បាញ់​ប្រពន្ធ​​នៅ​សៀមរាប ដណ្ដើម​​​កូន​ជិះ​​​​គេច​ ជាប់អន្ទាក់នៅ​​​​ស្រុក​ប​វេ​ល

បើ​តាម​ការ​រៀបរាប់​ពីស្ត្រី​​រង​គ្រោះជាប្រពន្ធបានឱ្យ​ដឹង​ថា គាត់​ត្រូវ​បានប្តី (​ពុំ​បាន​រៀប​ការ​) ហើយ​មានកូន​ស្រី​ម្នាក់​អាយុ​៩​ខែ បាន​បាញ់​​ក្នុង​រថយន្ត ត្រូវ​ចំណុច​លើសុដន់ ផ្នែក​ខាងឆ្វេង (​បៀម​គ្រាប់​ជាប់​ក្នុង​សាច់​) តែ​សំណាងល្អ ជន​រង​គ្រោះ​(​ស្ត្រី​)​មិនបាត់​បង់​ជីវិតទេ ហើយ​បាន​បើកទ្វា​រថយន្​រត់​ចេញ​ក្រៅ ស្រែក​ឱ្យ​គេ​ជួយ ​។

​ស្ត្រី​រង​គ្រោះបន្តថា គាត់និងប្តី​មានកូន​ស្រី​ម្នាក់​អាយុ​៩​ខែជា​ចំណងដៃ មិន​ទាន់​រៀប​ការ​។ ខណៈនោះ​កម្លាំង​នគរបាល និងកម្លាំង​ប្រជា​ការពារ ដែល​ការពារសន្តិសុខសុវត្ថិភាព​ជូនសម្តេច​តេ​ជោ ហ៊ុន សែន ដែល​ឈរជើង​នៅ​ទីនោះ​ក៏​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា និងបាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ​។ ខណៈនោះ​ សមត្ថកិច្ច​ស្រាវជ្រាវតាម​ចាប់​ជន​បង្ក ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

​ក្នុង​នោះ​ដែរ លោក​បណ្ឌិត សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌលសៀមរាប បាន​ចុះ​ទៅ​សួរសុខទុក្ខ និង​រួមចំណែក ក្នុង​ការ​ព្យាបាលជន​រង​គ្រោះ ហើយ​លោកបាន​ឧបត្ថម្ភ​ថវិកា​ចំនួន៥០០​ដុល្លារ​អា​មេ​រិច​។​លោកក៏​សូម​ជូនពរ​ឱ្យ​ក្មួយ​ស្រី រួច​ផុត​ពី​គ្រោះថ្នាក់​ដល់ អាយុជីវិត និងឆាប់​បានជា​សះស្បើយពីមុខ​របួស​។​ក្នុង​នោះ​ លោកបាន​អំពាវនាវ​ដល់​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ តាម​ចាប់​ជន​បង្ក (​ជនសង្ស័យ​) ឈ្មោះ ចាន់ ផល (​ចាន់ ពៅ ) ឬ គុ​ជ ផ​ល្លី អាយុ ៥៧​ឆ្នាំ មក​ផ្តន្ទាទោស​តាម​ច្បាប់ ឲ្យ​ខាង​តែ​បាន​។

​ ប្រភពបន្តថា មិន​បាន​ប៉ុន្មាន​ម៉ោង​ផង កម្លាំង​សមត្ថកិច្ច​ក៏​បាន​តាម​ចាប់ខ្លួន​ជន​បង្ក​បាន​ជាក់ស្តែង​នៅ​ស្រុក​បរវេ​ល ខេត្តបាត់ដំបង​។ ជុំវិញ​ករណី​នេះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ភឹង​ចិន្តា​រ៉េ​ត ស្នងការ​រងទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​គ្នា​បាន​ល្អ​រវាង​នគរបាល​ខេត្តសៀមរាប​និង​តាម​បណ្តារ​ខេត្ត ជា​ពិ​សេ​សេ​ខេត្តបាត់ដំបង ជនសង្ស័យ​ដែល​បាញ់​ប្រពន្ធ​បណ្តាល​ឱ្យ​របួស​ធ្ងន់​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​បរវេ​លចាប់ខ្លួន​បាន​ហើយ និង​កំពុង​នាំ​ខ្លួន​មក​កាន់​ខេត្តសៀមរាប ដើម្បី​សួរនាំ​តាម​ច្បាប់​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​៕​​

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ