ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតក្លិប​«55»ឆេះ​ ផ្អើល​ឡានទឹក​រាប់​​​សិប​គ្រឿង​ទៅ​​អន្តរាគមន៍​បា.ញ់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​អតីត​ក្លិប​កម្សាន្ត​«៥៥»ដោយសារ​ក្រុមជាង​កាត់​ដែក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​អតីត​ក្លិប​កម្សាន្ត​«៥៥»ដោយសារ​ក្រុម
ជាង​កាត់​ដែក ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ទៅ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាចថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ ដែល​ក្លិប​ខាងលើ​ស្ថិត​នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​៥៥​និង​ផ្លូវ​លេខ​២៤០ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​កម្មករ​មួយ​ក្រុម​ដោយ​មាន​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​ផង ប្រដាប់​ដោយ​ញញួរ ពូថៅ រួម​ទាំង​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត នាំគ្នា​មក​ធ្វើការ​វាយ​កម្ទេច​ក្លិប​កម្សាន្ត​យីហោ​«៥៥ »នេះ​ចោល ។ ចំណែក​ក្រុម​ជាង​កាត់​ដែក បាន​ប្រើម៉ា​សុ​ី​ន​អេ​ឡិច​ទ្រិ​កកាត់​ដែក ធ្វើ​ឲ្យ​ផ្កាភ្លើង​ខ្ទាតបង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ដោយសារ​សំណ​ង់​ក្លិប​នេះ​សម្បូរ​ទៅ​ដោយ​គ្រឿង​ជ័រ ពូក​អេ
ប៉ុង ឬ​ក៏​របស់របរ​ប្រើប្រាស់​ចាស់​ៗ​ដែល​គេ​ទុក​ចោល ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

តាម​ប្រភព​ព័ត៌មាន​ថា ពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​នោះ ក្រុ​ុ​មជាង​ក៏​នាំ​គ្នា​ប្រវេប្រវា​យក​ទឹក​មក​ជះ​ពន្លត់​ដែរតែ​មិន​អាច​ធ្វើ​ឲ្យ​ភ្លើង​រលត់​បាន​ទេ ។ ខ​ណះ​នោះ ក៏​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច​កិច្ច​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោកសុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ នាំ​កម្លាំង​យ៉ាងច្រើនមក​ដល់​កន្លែង​កើតហេតុ និង​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​កើត​មាន​អគ្គិភ័យ​ឆាបឆេះ​អតីត​ក្លិប​កម្សាន្ត​«៥៥»​នេះ ទំនងជា​កើតឡើង​ដោយសារ​តែ​ក្រុម​អ្នក​វាយ​កម្ទេច​ក្លិប វាយឬ​កាត់​ដែក​ធ្នឹម​ធ្លាក់​ផ្កាភ្លើង​ទៅ​លើ​ពូក​អេ​ប៉ុង​ឬក៏​របស់របរ​ចាស់​ៗ​ដែល​គេ​ទុក​ចោល​នៅ​ក្នុង​នោះ ទើប​បានជា​ឆេះ​ងាយ​បែប​នេះ ។ការ​បាញ់​ទឹក​ពន្លត់ រហូត​មក​ដល់​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន និង​មិន​បង្ក​ឲ្យ​ឆប​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​នៅ​ក្បែរ​ខាង ឬ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ៕

អត្ថបទសរសេរ ដោយ