ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ា​គី​ស្ថាន ចាប់ផ្តើម​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ

8 ឆ្នាំ មុន

សារព័ត៌មាន​រ៉​យ​ទ័​រ ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី​ណា​វ៉ា​ស់ សារី​ហ្វ នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​បើក​សម្ពោធ​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ​លើក​ដំបូង

សារព័ត៌មាន​រ៉​យ​ទ័​រ ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី​ណា​វ៉ា​ស់ សារី​ហ្វ នៃ​ប្រទេស​ប៉ា​គី​ស្ថាន​បាន​បើក​សម្ពោធ​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កាលពី​ថ្ងៃ​ទី​៥ ឧសភា ២០១៥ និង​ចាត់​ទុក​ថា​ជា​ផ្លែផ្កា​ចុង​ក្រោយ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន រួម​ទាំង​ជា​ជំហាន​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​បញ្ចប់​ពី​បញ្ហា​ដាច់​ចរន្តអគ្គិសនី ។

រោងចក្រ​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​នោះ​ស្ថិត​នៅ​តំបន់់​ពន់​ចាប ដោយ​ផលិត​ថាមពល​ពល​បាន​១០០​មេ​ហ្គា​វា​៉​ត់ (MW) និង​ត្រូវ​បង្កើន​ឱ្យ​បាន​១០០០​មេ​ហ្គា​វ៉ា​ត់ នៅ​ឆ្នាំ​ក្រោយ ។ រោងចក្រ​នោះ​សាងសង់​ដោយ​ក្រុមហ៊ុន Tebian Electric Apparantus Stock (TBEA) របស់​ចិន ដោយ​ចំណាយពេល​១​ឆ្នាំ​ដើម្បី​សាងសង់​ក្នុង​ប្រាក់​១,៩០​លាន​ដុល្លារ ។

លោក​សារី​ហ្វ បញ្ជាក់​ថា «​ចាប់តាំងពី​ខ្ញុំ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មក គោលដៅ​តែ​មួយ​របស់ខ្ញុំ​គឺ​លុប​បំបាត់​ភាព​ងងឹត​នៅ​ក្នុង​ប៉ាគី​ស្ថាន និង​នាំ​ពន្លឺ​ភ្លឺ​ចិញ្ចាចចិញ្ចែង​ចូល​ប្រទេស ។ នៅ​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៧-២០១៨ នឹង​អាច​ដោះស្រាយ​បាន​បញ្ហា​ខ្វះ​អគ្គិសនី ។ កាលពី​ឆ្នាំ​មុន ប៉ាគី​ស្ថាន​បាន​ផលិត​ចរន្ត​ជា​មធ្យម​១៥.៥០០​មេ​ហ្គា​វ៉ា​ត់ ឬ​ប្រហែល​៣​ភាគ​៤​នៃ​ចរន្ត​ដែល​ប្រទេស​មាន​តម្រូវការ ចំណែក​កង្វះខាត​ចរន្ត​អាច​កើន​ខ្ពស់​ក្នុងអំឡុងពេល​រដូវក្តៅ​មាន​សីតុណ្ហភាព​ខ្ពស់ ។ កង្វះខាត​ចរន្តអគ្គិសនី​បាន​បំផ្លិចបំផ្លាញ​ឧស្សាហកម្ម និង​បង្ក​ឱ្យ​កើតការ​មិន​ពេញចិត្ត​ដល់​ពលរដ្ឋ ខណៈ​ពេល​លោក​សារី​ហ្វ បាន​តាំង​ចិត្តនឹង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​នៅ​មុន​ពេល​កំណត់​នៅ​ក្នុង​ឆ្នាំ​២០១៨ ។

រោងចក្រ​អគ្គិសនី​ប្រើ​ពន្លឺព្រះអាទិត្យ «​ក្វា​អីុត​-​អីុ​-​អាសា​ម​» ស្ថិត​នៅ​លើ​ផ្ទៃដី​៥០០​ហិ​កតា ក្នុង​តំបន់​ពន់​ចាប នៅ​ភាគ​ខាងត្បូង​ដោយ​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង និង​ជា​ផ្នែក​មួយ​ភ្ជាប់​គម្រោងការ​សេដ្ឋកិច្ច​ចិន និង​ប៉ា​គី​ស្ថាន ៕