ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុង​ហ្គោ​ហាម​ស្ត្រី​មូ​ស្ល៊ីម​ពាក់​ក្រណាត់​ឃ្លុំ​មុខ​នៅ​ទី​សាធារណៈ ដើម្បី​ការពារ​សន្តិសុខ​សង្គម

8 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក​រ៉េ​ម៉ុ​ន សេ​ហ្វ៊ី​លី​ន អេ​ម​បូ​ឡូ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កុង​ហ្គោ បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​កាន់សាសនា​អ៊ិ​ស្លា​ម​ពាក់​ក្រណាត់​ឃ្លុំ​មុខ​ជិត​នៅ​ទី​សាធារណៈ​

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា លោក​រ៉េ​ម៉ុ​ន សេ​ហ្វ៊ី​លី​ន អេ​ម​បូ​ឡូ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កុង​ហ្គោ បាន​ចេញ​ច្បាប់​ហាម​ស្ត្រី​កាន់សាសនា​អ៊ិ​ស្លា​ម​ពាក់​ក្រណាត់​ឃ្លុំ​មុខ​ជិត​នៅ​ទី​សាធារណៈ​ដើម្បី​ការពារ​ជនល្មើស​អាច​បន្លំ​ខ្លួន​បង្ក​អំពើ​ហិង្សា ឬ​អសន្តិសុខ ។

ស្ត្រី​មូ​ស្លុ​ី​ម​អាច​ពាក់​ក្រណាត់​ឃ្លុំ​មុខ​បាន ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ឬ​នៅ​តាម​ទីតាំង​សាសនា​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ចំនួន​ស្ត្រី​ដែល​ពាក់​ក្រណាត់​ឃ្លុំ​មុខ​នៅ​ក្នុង​ប្រទេស​កុង​ហ្គោ​មាន​ប្រហែល​៨​សែន​នាក់​ពី​ចំនួន​ប្រជាជន​សរុប​ជិត​៦​លាន​នាក់ ។

បទដ្ឋាន​ដែល​បាន​កំណត់​នោះ ចាប់ផ្តើម​ប្រតិបត្តិ​ដើម្បី​ការពារ​ការ​បង្ក​ភេរវកម្ម​ដូចដែល​បាន​កើតឡើង​នៅ​ប្រទេស​កា​មេ​រូ​ន ដែល​ក្រុម​បូ​កូ​ហា​រ៉ា​ម ចេញ​បញ្ជា​ដល់​ស្ត្រី​មូ​ស្ល៊ីម​ពាក់​ក្រណាត់​ឃ្លុំ​ក្បាល​បង្ក​អំពើ​ហិង្សា​នៅ​តាម​ទីកន្លែង​នានា ៕