ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

realme 7i “64MP Power Master” ​នឹង​មាន​ដាក់​លក់​នៅ​ថ្ងៃ​ទី​ 23 ​ខែតុលា​នេះ​ហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ realme 7i «​ស្មា​ត​ហ្វូ​ន​ដែល​មាន​បំពាក់​កាមេរ៉ា ​4 ​គ្រាប់​និង​មាន​តម្លៃ​ក្រោម ​250 ​ដុល្លារ​ដំបូង​គេ​នៅ​កម្ពុជា​» នឹង​ធ្វើការ​ដាក់​លក់​លើក​ដំបូង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​23…

រាជធានីភ្នំពេញ ៖ realme 7i «​ស្មា​ត​ហ្វូ​ន​ដែល​មាន​បំពាក់​កាមេរ៉ា ​4 ​គ្រាប់​និង​មាន​តម្លៃ​ក្រោម ​250 ​ដុល្លារ​ដំបូង​គេ​នៅ​កម្ពុជា​» នឹង​ធ្វើការ​ដាក់​លក់​លើក​ដំបូង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​23 ​ខែតុលា ការ​បំពាក់​ជាមួយនឹង​កាមេរ៉ា​លំដាប់ ​Flagship 64MP Ultra Clear 4​ គ្រាប់ ថាមពល​ថ្ម​ធំ ​5000mAh និង​អេ​ក្រង់​កម្រិត ​90Hz ធ្វើ​អោយ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ថតរូប​ដែល​មាន​តម្លៃ​សមរម្យ​បំផុត នាំ​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នក​ប្រើប្រាស់​វ័យក្មេង ​។ នៅ​ក្នុង​ទីផ្សារ​កម្ពុជា realme ​គឺជា​ម៉ាក​បច្ចេកវិទ្យា​ដំបូង​គេ​ដែល​ហ៊ាន​យក​បច្ចេកវិទ្យា​លំដាប់ ​Flagship 64MP Ultra Clear 4 ​គ្រាប់​មក​បំពាក់​នៅ​ក្នុង​ជួរ​តម្លៃ​ 249 ដុល្លារ និង​ក្លាយជា​ម៉ាក​បច្ចេកវិទ្យា​ពេញ​និយម​យ៉ាង​ពិតប្រាកដ ។

ចាប់ពី​ពេល​កន្លង​មករ​ហូត​មក​ដល់​បច្ចុប្បន្ន realme ​គឺ​តែងតែ​ហ៊ាន​ឆ្ពោះទៅ​រក​លំដាប់ថ្នាក់​ទី ​១ សម្រាប់​ផ្នែក​ផលិតផល realme​ គឺ​តែងតែ​ហ៊ាន​ធ្វើ​ជា​ម៉ាក​បច្ចេកវិទ្យា​ពេញ​និយម​ដែល​ឈានមុខ​គេ បង្កើត​នូវ​ផលិតផល​ដែល​មាន​បច្ចេកទេស​ល្អ​និង​ទទួល​បាន​ពានរង្វាន់​ការ​រចនា​លំដាប់​អន្តរជាតិ ដូច​ជា ​realme X50 Pro ដែល​ជា​ផលិតផល Flagship 5G ដំបូង​និង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​សាក​លឿន ​65W SuperDart និង​ទទួល​បាន​ពានរង្វាន់ ​GOOD DESIGN AWARD 2020 និង DESIGN AWARD ចំំ​ណែ​ក Buds Q ដែល​បាន​រចនា​ដោយ​អ្នក​រចនា​ល្បី​នៅ ​Hermes ​ក៏​ទទួល​បាន​ពានរង្វាន់ GERMAN DESIGN AWARD WINNER 2021​និង​DESIGN AWARD ។

ហើយ​សម្រាប់​ផ្នែក​អ្នក​ប្រើប្រាស់ យុវវ័យ​សម័យ​បច្ចុប្បន្ន​គឺ​ចូល​ចិត្ត​កត់ត្រា​ការ​រស់នៅ ក៏​ដូច​ជា​ហ៊ាន​ស្វែងរក​នូវ​អ្វី​ដែល​ជា​ខ្លួនឯង realme ជា​ម៉ាក​ដែល​ហ៊ាន​យក​បច្ចេកវិទ្យា​ដែល​ឈានមុខ​គេ​មក​បំពាក់​ក្នុង​ជួរ​តម្លៃ​កាន់តែ​ទាប ហើយ​នៅ​ក្នុង​ជួរ​តម្លៃ​នីមួយ​ៗ គឺ​មាន​បង្កើត​នូវ​ជម្រើស​ផលិតផល​ល្អ​បំផុត​សម្រាប់​បំពេញតម្រូវការ​របស់​យុវវ័យ និង​ជួយ​លើកទឹកចិត្ត​យុវវ័យ​អោយ​សម្រេច​នូវ​រឿង​ដែល​ពួក​គេ​ចូល​ចិត្ត​និង​ចង់​ធ្វើ​តាម​រយៈ​តម្លៃ​សមរម្យ​បំផុត ​។ ធ្វើ​អោយ​ការ​រស់នៅ​កាន់តែ​ប្រសើរ​ឡើង លើកទឹកចិត្ត​អ្នក​ប្រើប្រាស់​អោយ​ហ៊ាន​ធ្វើ​ជា​ខ្លួនឯង ​។

realme 7 series ដែល​មាន​បំពាក់​កាមេរ៉ា 64MP Ultra Clear 4 ​គ្រាប់​លំដាប់ ​Flagship មិន​ត្រឹមតែ​អាច​លេង Filters ប្តូរ​ពណ៌​ថ្មី​ៗ​ជា​ច្រើន ដែល​មាន realme 7Pro ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ 65W SuperDart ដំបូង​គេ ហើយនឹង realme 7 ដែល​មាន​បំពាក់​នូវ​Media Tek G95 ដំបូង​គេ រួម​ទាំង​realme 7i ដែល​មានការ​រចនា​ថ្មី និង​ជា​ម៉ូ​ឌែ​ល​មួយ​ដែល​បាន​យក​បច្ចេកវិទ្យា​កាមេរ៉ា 4 គ្រាប់​លំដាប់​Flagship យក​មក​បំពាក់​នៅ​ជួរ​តម្លៃ 249$ ដំបូង​គេ​និង​ជា​ម៉ូ​ឌែ​ល​មួយ​ដែល​ស័​ក្ត​សម​សម្រាប់​អ្នក​ប្រើប្រាស់​បំផុត ​។

វា​ជា ​«លើក​ដំបូង​» នៃ​ការ​រួម​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ជា​ច្រើន​និង​តម្លៃ ជំរុញ​អោយ​បច្ចេកវិទ្យា​កាន់តែ​ពេញ​និយម ដឹកនាំ​ឧស្សាហកម្ម​បច្ចេកវិទ្យា​អោយ​រីក​ចម្រើន​រួម​គ្នា និង​ធ្វើ​អោយ realme អាច​ពង្រីក​យ៉ាង​ឆាប់រហ័ស​ដល់​ទៅ​61​ទីផ្សារ​ជុំវិញ​ពិភពលោក ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ​៤​ នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ ​។

(Counterpoint: realme performance in key SEA markets Q2 2020)

នា​អនាគត realme ​នឹង​បន្ត​ការ​រីក​ចម្រើន បន្ត​នាំ​មក​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​កាន់តែ​សមរម្យ​ដល់​អ្នក​ប្រើប្រាស់ ធ្វើ​អោយ​បទ​ពិសោធន៍​ប្រើប្រាស់​របស់​អ្នក​ប្រើប្រាស់​កាន់តែ​ប្រសើរ​ឡើង​ ។ ដូចដែល​លោក Sky Li ដែល​ជានា​យក​ប្រតិបត្តិ​របស់​realme​បាន​បង្ហាញ​ថា «​ពួក​យើង​បាន​ប្រើ​រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​បញ្ជាក់​ថា​ម៉ាក​ផលិតផល​ថ្មី​មួយ​ក៏​មានឱកាស​ដូច​គ្នា ហើយ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម អនាគត​គ្មាន​ដែន​កំណត់ យើង​ដឹកនាំ​ស្មារតី​ឆ្ពោះទៅ​មុខ​ទាំងអស់​គ្នា» ​៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ