ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​កុំ​ឆ្លង​ទៅ​ប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អរគុណ​ដល់​លោក ស៊ុ​ច ដែល​តែងតែ​ផ្តាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ធ្វើការ ឆ្លង​ទៅ​ធ្វើការ​នៅ​ស្រុក​គេ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើការ​នៅ​ក្នុងស្រុក…

រាជធានី​ភ្នំពេញ ៖ អរគុណ​ដល់​លោក ស៊ុ​ច ដែល​តែងតែ​ផ្តាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ធ្វើការ ឆ្លង​ទៅ​ធ្វើការ​នៅ​ស្រុក​គេ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើការ​នៅ​ក្នុងស្រុក ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ជាង​១​ម៉ឺន​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​បញ្ជាក់​ថា ៖«​ឃើញ​តា ស៊ុ​ច បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃនេះ ដែល​ចាញ់បោក មេខ្យល់​នាំ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ! តា ស៊ុ​ច បាន​ផ្ញើ​សារ​ជា​សម្លេង​ដែល​លោក​បាន​ថត​ជា​វី​ឌី​អូ​ថា កុំ​ឲ្យ​ចាញ់បោក​គេ​នាំ អី​ញ្ចឹ​ង​យើង​ខិតខំ​ធ្វើការ​នៅ​ក្នុង​ប្រទេស​របស់​យើង ព្រោះ​ការ​ទៅ​ទីនោះ ចាញ់ បោក​គេ ជួនកាល​ត្រូវ​បាន​គេ​ចាប់​ដាក់គុក ហើយ​គេ​ចាប់​ត្រឡប់​មក​វិញ ហើយ​សម័យ​កូ​វី​ដ​១៩ នេះ ទៅ​ឆ្លង​គេ ឆ្លង​ឯង ឬ​នាំ​ជំងឺ​មក​កម្ពុជា​…» ។

យ៉ាងណា​ក្តី សម្តេច​បាន​អះអាង​ថា កម្ពុជា​បាន​ធ្វើការ​សហការ​ជាមួយ​វៀតណាម ឡាវ ធ្វើ​យ៉ាងណា​ឲ្យ​អាច​ចូល​ពិសេស​នោះ​ព្យាបាល​ជំងឺ ប៉ុន្តែ​ធ្វើ​យ៉ាង​នា​កុំ​ឲ្យ​មានការ​ចាញ់បោក​ប ន្ថែ​ម​ទៀត ។

សូម​ជម្រាប​ថា ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ពលករ​កម្ពុជា​រាប់​ពាន់​នាក់​បាន​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ