ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​បង្រៀន​ម្នាក់​ត្រូវ​បណ្តេញចេញ​ព្រោះ​ថត​រឿង​អាសអាភាស

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា សាលារៀន​មួយ​របស់​ឆែក បាន​បណ្តេញ​អ្នកគ្រូ​បង្រៀន​ម្នាក់​ចេញ ក្រោយ​ពី​រក​ឃើញ​ថា​បាន​ចូលរួម​សម្តែង​ភាពយន្ត​អាសអាភាស ។

សារព័ត៌មាន​បរទេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា សាលារៀន​មួយ​របស់​ឆែក បាន​បណ្តេញ​អ្នកគ្រូ​បង្រៀន​ម្នាក់​ចេញ ក្រោយ​ពី​រក​ឃើញ​ថា​បាន​ចូលរួម​សម្តែង​ភាពយន្ត​អាសអាភាស ។

កាសែត​«The Praque Post» ផ្សាយ​ថា បណ្តា​សិស្ស​នៅ​សាលារៀន​មួយ​ស្ថិត​ក្នុង​ក្រុង​ខេ​ស្កា​លី​ប​ប៉ា ប្រទេស​ឆែក បានឃើញ​រូបភាព​អ្នកគ្រូ​បង្រៀន​អាយុ​៣៥​ឆ្នាំ​រូប​នោះ​នៅ​ក្នុង​វេ​ប​សាយ​ភាពយន្ត​អាសអាភាស​ដោយ​ប្រើ​ឈ្មោះ «Lucie»​។ រឿង​នោះ​បាន​លេចឮ​ដល់​អាណាព្យាបាល​សិស្ស​ក៏​ទូរស័ព្ទ​ទៅ​នាយក​សាលា​សម្តែង​ការ​មិន​ពេញចិត្ត ។ បន្ទាប់​មក​នាយក​សាលា​បាន​សម្រេច​បណ្តេញ​អ្នកគ្រូ​បង្រៀន​នោះ​ចេញពី​សាលា ។

អាណាព្យាបាល​ម្នាក់​បញ្ជាក់​ថា មិន​ចង់​ដាក់បន្ទុក​អ្វី​ទៅ​អ្នកគ្រូ​រូប​នោះ​ទេ ប៉ុន្តែ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ប្រសិនបើ​សិស្ស​បានឃើញ​ពី​អំពើ​មិន​សមរម្យ​របស់​នាង ។

ចំណែក​អ្នកគ្រូ​រូប​នោះ​បញ្ជាក់​ប្រាប់​សារព័ត៌​មាននៅ​ក្នុងស្រុក​ថា ពី​ដំបូង​រូប​នាង​គិត​ថា​សាកល្បង​នៅ​ខាង​មុខ​ម៉ាស៊ីន​ថត​ដោយ​ដើរតួ​ជា​តារា​បង្ហាញ​ម៉ូ​ដ ប៉ុន្តែ​ក្រោយមក​នាង​ត្រូវ​ថ្នាំ​កូ​កា​អុ​ី​ន​ក្នុងអំឡុងពេល​ថត​នោះ​ធ្វើ​ឱ្យ​ក្នុង​ខ្លួន​មាន​អារម្មណ៍​ខុស​ប្រក្រតី ។ ទោះជា​យ៉ាងណា​ក៏​ដោយនៅ​ក្នុង​វី​ដេ​អូ​នោះ​នាង​បញ្ជាក់​ថា នាង​ជា​ស្ត្រី​មានកូន​២​នាក់ និង​យល់ព្រម​ថត​ភាពយន្ត​អាសអាភាស​ព្រោះ​ចង់​សាកល្បង​បទ​ពិសោធន៍ ថ្មី​ៗ​នៅ​ក្នុង​ជីវិត ៕