ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី្ត​អា​មេ​រិ​ក​ប្រើប្រាស់​សុដន់​យក្ស​អុក​បំបែក​ឪឡឹក​តាម​រយៈ​សុដន់​អាច​ទិញ​បាន​កោះ​មួយ​ធ្វើ​កម្មសិទ្ធិ

8 ឆ្នាំ មុន

«​ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា អ្នកស្រី​ស៊ូ​សាន សាយ​ខេ​ស អាយុ​៥៣​ឆ្នាំ រស់នៅ​ក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសា​ឈូ​សេត អាច​រក​ចំណូល​បាន​ដ៏​មហាសាល​ដោយសារ​សុដន់

«​ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា អ្នកស្រី​ស៊ូ​សាន សាយ​ខេ​ស អាយុ​៥៣​ឆ្នាំ រស់នៅ​ក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសា​ឈូ​សេត អាច​រក​ចំណូល​បាន​ដ៏​មហាសាល​ដោយសារ​សុដន់​យក្ស​របស់​ខ្លួន​ទំហំ ៣៤M ។ សុដន់​យក្ស​នេះ​អាច​អុក​បំបែក​ឪឡឹក និង​ដុំឥដ្ឋ​បាន ។ 

អ្នកស្រី​ស៊ូ​សាន សាយ​ខេ​ស បាន​ចូលរួម​ក្នុង​កម្មវិធី រៀ​ល្លី​ធី ដ៏​ល្បី​របស់​អា​មេ​រិ​ក​រួម​ជាមួយ​វេជ្ជបណ្ឌិត​កែ​សម្រស់​ចំនួន​២​នាក់ គឺ​លោក​ប៉ូ​ល ណា​ស៊ី​ហ្វ និង​លោក​ធើ​រី ឌ្យូ​ប្រូ ។ ពី​ដំបូង​នារី​សុដន់់​យក្ស​បង្ហាញខ្លួន​គ្រូពេទ្យ​ដែល​បានឃើញ​ដើមទ្រូង​របស់​នាង ។ អ្នកស្រី​ស៊ូ​សាន សាយ​ខេ​ស​ប្រាប់​គ្រូពេទ្យ​ទាំង​២​នាក់​ថា នាង​ពេញចិត្ត​នឹង​សុដន់​ទំហំ​យក្ស​ដែល​វះកាត់​កែ​ពង្រីក​តាំងពី​ឆ្នាំ​១៩៩០​មក ។ បន្ទាប់​មក គ្រូពេទ្យ​ម្នាក់​យក​កំប៉ុង​ទឹកក្រូច​ទទេ​ដាក់​លើ​តុ ហើយ​នាង​ស៊ូ​សាន សាយ​ខេ​ស ប្រើ​សុដន់​ម្ខាង​សង្កត់​រហូត​កំប៉ុង​នោះ​ក្រពឹត ។

នៅ​ដំណាក់កាល​ទី​២ នាង​ស៊ូ​សាន សាយ​ខេ​ស ដាក់​ឪឡឹក​លើ​តុ ហើយ​យក​សុដន់​អុក​ចំនួន​៥​លើក​ទាល់តែ​ឪឡឹក​នោះ​បែក ។

អ្នកស្រី​ស៊ូ​សាន សាយ​ខេ​ស បញ្ជាក់​ថា  អ្នកស្រី​ធ្លាប់​ទៅ​ជប៉ុន និង​ទទួល​ការ​ហ្វឹកហាត់​ឱ្យ​ប្រើ​សុដន់់​អុក​បំបែក​ដុំឥដ្ឋ ។ អាជីព​នេះ​អ្នកស្រី​រក​ចំណូល​បាន​យ៉ាង​មហាសាល​ក្នុង​រយៈពេល​ប្រហែល​៣០​ឆ្នាំ​រហូត​ទិញ​បាន​កោះ​ផ្ទាល់ខ្លួន​មួយ​នៅ​ខាងក្រៅ​រដ្ឋ​មេន​ភាគ​ខាងលិច​សហរដ្ឋអាមេរិក ។ ក្រៅពី​នេះ​ក្លាយជា​ម្ចាស់​ក្លឹ​ប​កម្សាន្ត និង​ជា​ម្ចាស់​កន្ត្រក​ខ្សែ​រ៉ក​ឡើង​លើ​ភ្នំ ៕