ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​លោក​ប្រា​យុទ្ធ​ស្នើ​សុំ​បាតុករ​ដកឃ្លា​មួយ​ជំហាន​ម្នាក់​នឹង​ស្នើ​បញ្ចប់ «​ភាព​អាសន្ន​»

3 ឆ្នាំ មុន

បាងកក​ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​រាត្រី​ថ្ងៃ​ពុធ បាន​ស្នើ​សុំ​មនុស្ស​គ្រប់​រូប​ដកឃ្លា​ថយក្រោយ​មួយ​ជំហាន​សិន​នៅ​ក្នុង​ជម្លោះ​រវាង​រដ្ឋាភិបាល​និង​ចលនា​ប្រឆាំង​រដ្ឋាភិបាល ​។ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​លុប​ចោល…

បាងកក​ ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​រាត្រី​ថ្ងៃ​ពុធ បាន​ស្នើ​សុំ​មនុស្ស​គ្រប់​រូប​ដកឃ្លា​ថយក្រោយ​មួយ​ជំហាន​សិន​នៅ​ក្នុង​ជម្លោះ​រវាង​រដ្ឋាភិបាល​និង​ចលនា​ប្រឆាំង​រដ្ឋាភិបាល ​។ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ឱ្យ​លុប​ចោល នូវ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ប៉ុន្តែ​លោក​ក៏​បាន​ស្នើ​ឱ្យ​គូប្រជែង​របស់​លោក​ផ្អាក​នូវ​ការ​ធ្វើ​សុន្ទរ​ក​ណាមួយ​ដែល​គួរ​ឱ្យ​ស្អប់​និង​បែកបាក់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី ២២ ខែតុលា​នេះ ។

លោក​ប្រា​យុទ្ធ បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​មួយ​នៅ​រាត្រី​ថ្ងៃ​ពុធ​ថា «​ខ្ញុំ​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ជា​លើក​ដំបូង​ដើម្បី​កាត់​បន្ថយ​ស្ថានភាព​នេះ​។ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ត្រៀម​ដើម្បី​លុប​ចោល​នូវ​ការ​ប្រកាស​ដាក់​ស្ថានភាព​អាសន្ន​ធ្ងន់ធ្ងរ​នៅ​ទីក្រុង​បាងកក ហើយនឹង​ចាត់វិធានការ​ភ្លាម​ៗ​បែប​នេះ​ប្រសិនបើ​មិន​មាន​ឧប្បត្តិហេតុ​ហិង្សា​ណាមួយ​នោះ​» ។លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា «​ខ្ញុំ​សូម​ស្នើ​ឱ្យ​ក្រុម​បាតុករ​ដោយ​ស្មោះត្រង់ សូម​ផ្អាក​នូវ​ការ​បំពងសម្លេង​និង​ការ​និយាយ​ដែល​គួរ​អោយ​ស្អប់​និង​ការ​និយាយ​នាំ​ឲ្យ​មានការ​បែងចែក​បែកបាក់​» ។

លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ បាន​មាន​ប្រសាសន៍​បន្ថែម​ថា «​យើង​ត្រូវ​គោរព​ច្បាប់​និង​លទ្ធិប្រជាធិបតេយ្យ​របស់​សភា ហើយ​អនុញ្ញាត​ឱ្យ​ទស្សនៈ​របស់​យើង​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​តំណាង​របស់​យើង​នៅ​ក្នុង​សភា​» ។ ត្រង់នេះ​លោក​ចង់​សំដៅ​ទៅ​លើ​សេចក្តីសំរេច​របស់​គណៈរដ្ឋមន្ត្រី​ក្នុង​ការ​គាំទ្រសំណើ​រកោះ​ប្រជុំ​សភា​ពិសេស ដើម្បី​ពិភាក្សា​ពី​វិធី​ដើម្បី​សម្រួល​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​បន្ត​មាន​ជម្លោះ​ឲ្យ​បាន​ល្អ ។

លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បន្ត​ថា ក្នុង​នាម​ជា​មេដឹកនាំ​រដ្ឋាភិបាល​លោក​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ផ្សះផ្សា​ទស្សនៈ​ផ្ទុយ​គ្នា ជា​ពិសេស​អ្នក​ជ្រុលនិយម​ដើម្បី​ឱ្យ​ប្រជាជន​ថៃ​អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព​ក្នុង​ប្រទេស​ដែល​ជា​កម្មសិទ្ធិ​របស់​មនុស្ស​គ្រប់​គ្នា ។

លោក​បាន​មាន​ប្រសាសន៍​ថា «​ឥឡូវនេះ​ក្រុម​បាតុករ​បាន​បញ្ចេញ​សំលេង​និង​ទស្សនៈ​របស់​ពួក​គេ​ហើយ​ការ​ទាមទារ​របស់​ពួក​គេ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​បានលឺ ហើយ​ពេល​នេះ​ពួក​គេ​គួរតែ​អនុញ្ញាតិ​ឲ្យ​មាននូវ​ការ ផ្សះផ្សា​ជាមួយនឹង​ទស្សនៈ​នៃ​ផ្នែក​ផ្សេង​ទៀត​នៃ​សង្គម​ថៃ តាម​រយៈ​តំណាង​របស់​ពួក​គេ​នៅ​ក្នុង​សភា​» ។

ក្រុម​បាតុករ​នៅ​ថៃ​ដែល​ភាគច្រើន​ជា​និស្សិត​និង​យុវវ័យ​បាន​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​រហូត​មានការ​ដាក់​ញ្ញាតិ​ស្នើ​ឲ្យ​ក​លោក​ប្រា​យុទ្ធ​លាលែង​ពី​តំណែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ