ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លេចឮរត់ការដោះលែងវិញ តើ​ទៅ​រួច​ដែរ​អត់?

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ តាម​ប្រភព​ដែល​គួរ​ទុកចិត្ត​បានបានឱ្យ​ដឹង​ថា​៖ មក​ដល់​ពេល​នេះ គ្រឿងចក្រ​ចំនួន​៣​គ្រឿង ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ កាលពី​ពេល​ថ្មី​ៗ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃឈើ​របស់​រដ្ឋ​នៅ​ចំណុច ខ្លុង​រលើង…

ខេត្តកំពង់ឆ្នាំង ៖ ​ តាម​ប្រភព​ដែល​គួរ​ទុកចិត្ត​បានបានឱ្យ​ដឹង​ថា​៖ មក​ដល់​ពេល​នេះ គ្រឿងចក្រ​ចំនួន​៣​គ្រឿង ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ កាលពី​ពេល​ថ្មី​ៗ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃឈើ​របស់​រដ្ឋ​នៅ​ចំណុច ខ្លុង​រលើង ស្ថិត​ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង កំពុង​មាន​គេ​រត់ការ​ដោះ​លែង​ហើយ ដោយ​គេ​ហ៊ានចំណាយ​ខ្ទង់​ម៉ឺន​ដុល្លាឯណោះ ។ ប៉ុន្តែ​ករណី​នេះ មន្ទីរ​ជំនាញ​ថា ​មិន​អាច​ទៅ​រួច​នោះ​ទេ ។

លោក​វរសេនីយ៍ត្រី គិត គ​ន្ធា មេបញ្ជាការ​កង​រាជ​អាវុធ ហត្ថ ស្រុក​បរិបូណ៌ បាន​រំ​ឮ​កថា​៖ កាលពី​ថ្ងៃ​ទី ១៨ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​សមត្ថកិច្ច​ចម្រុះ​មាន កងរាជអាវុធហត្ថ​ស្រុក​បរិបូរណ៍ កម្លាំង​សឹក​រង​ស្រុក សង្កាត់​រដ្ឋបាល​ព្រៃឈើ សហគមន៍​ព្រៃឈើ និង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក អ៊ឹម ផង់ ប្រធាន​រដ្ឋបាល​ស្រុក តំណាង​ឱ្យ​លោក យឹ​ម សា​រិ​ន អភិបាលស្រុក​បរិបូណ៌ ។ ពេល​ចុះ​បង្ក្រាប និង​ចាប់​បាន​អេ​ស្កា​វ៉ា​ទ័​រ ៣​គ្រឿង ក្នុង​ចំណោម​៥​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ នៅ​ចំណុច​ខ្លុង​រលើង ឋិត​ក្នុងភូមិ​អញ្ចាញ​រូង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូ​ណ៍ ។​ចំណែក​អេ​ស្កា​វ៉ា​ទ័​រ​១​គ្រឿង និង​ត្រាក់ទ័រ​កង់​កៅស៊ូ​១​គ្រឿង​ទៀត​រត់​រួច ។

លោក ថោ​ង វ៉ា​ន់​វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងផង​ដែរ​ថា គ្រឿងចក្រ​ទាំង​៣​គ្រឿង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​បាន​ខាងលើ​នេះ គឺ​បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​យក​ដី​គ​ម្រ ប​ព្រៃឈើ​របស់​រដ្ឋ​ឆ្នាំ​២០០២ ស្ថិត​ក្នុង ឃុំ​អញ្ចាញ​រូង​ស្រុក​បរិបូណ៌ ដោយ​ពួក​គេ​បាន​ឈូស​ឆាយ​ក្រវាត់​យក​ដី​របស់​រដ្ឋ​អស់​ជាង​១០​ហិ​កតា​។​គ្រឿងចក្រ​ទាំង​៣​គ្រឿង បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បរិបូណ៌ ចំនួន​២​គ្រឿង និង​សល់​១​គ្រឿង​ទៀត ខូច​តាម​ផ្លូវ ដែល​កំពុង​តែ​ធ្វើការ​ជួសជុល​។

បច្ចុប្បន្ន​ លោក​កំពុង​តែ​ស្វែងរក​ម្ចាស់​ដី និង​ម្ចាស់​គ្រឿងចក្រ ដើម្បី​នាំ​យក​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ករណី​នេះ លោក​ក៏​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន តុលាការ​។ ករណី​ចាប់​គ្រឿងចក្រ​ទាំង​៣​គ្រឿង​នេះ​ដែរ មាន​លេចឮ ព័ត៌មាន​មក​ថាៈ ម្ចាស់​គ្រឿងចក្រ កំពុង​រត់ការ ដោះ​លែង យក​គ្រឿងចក្រ​មក​វិញ ដោយ​ក្នុង​គ្រឿង​ចក្រ​១​គ្រឿង គេ​ហ៊ាន​ឱ្យ​ថ្លៃ​ខ្ទង់​ម៉ឺន​ដុល្លា ។

ករណី​នេះ​កន្លង​មក​ធ្លាប់​មាន​រួច​មក​ហើយ កាលពី​ជាង​១​ឆ្នាំ​មុន ពេល​សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​គ្រឿងចក្រ​បាន​១​គ្រឿង​នៅ​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខណៈ​លួច​ធ្វើ​សកម្មភាព ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ ដូច​គ្នា​នេះ​ដែរ តែ​ពេល​យក​មក​តាម​ផ្លូវ ត្រូវ​មន្ត្រី​ខិលខូច​លួច​ដោះ​លែង​ទៅ​វិញ មិន​ប្រាប់​ថ្នាក់លើ​របស់​ខ្លួន​ទៀត​ផង ។

ឥឡូវ ម្ចាស់​គ្រឿងចក្រ​ដដែល​នេះ ចង់​ប្រើ​វិធី​នេះ​ដូច​មុន​ទៀត មិនដឹង​ថា​ទៅ​រួច​ដែរ​ឬទេ ។ ជុំវិញ​ករណី​នេះ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា​នេះ​ថា​៖ មិន​អាច​ទៅ​រួច​ទេ តែ​ចាប់​គឺ​ចាប់​ហើយ ម្ចាស់​គ្រឿងចក្រ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ