ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! វីដេអូកាត់សក់របស់ចំរើន សុ​ភ័ក្ត្រ មានអ្នកចូលទស្សនាច្រើនដល់ម្លឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី ដែល​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង ចំរើន សុ​ភ័ក្ត្រ ក្រោយ​ក្លាយជា​ម្ទា​ស់ពាន​នៅ​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង The Mask Singer Cambodia…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី ដែល​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង ចំរើន សុ​ភ័ក្ត្រ ក្រោយ​ក្លាយជា​ម្ទា​ស់ពាន​នៅ​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង The Mask Singer Cambodia តាម​រយៈ​ទឹកដម​សម្លេង​ផ្អែម ​ពិ​រោះ​រណ្តំ និងសម្លេងធ្ងន់ផ្អែម​ ពេល​នេះ​នាង​កាន់តែ​រំភើបចិត្តបន្ថែមមួយកម្រិត​ទៀត​ បន្ទាប់​ពី​វី​ដេ​អូ​របស់​នាង​មាន​នាង​ទស្សនា​កាន់តែ​ច្រើនៗនឹកស្មានមិនដល់ ​។

ក្រៅពីមានទឹកដមសម្លេងពិរោះនោះ ជឿជាក់​ថា​អ្នកលេង​បណ្តាញ​សង្គមនិងប្រិយមិត្តអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ ​ប្រាកដជា​បានដឹង​ហើយ ជា​រឿយ​ៗ ចំរើន សុ​ភ័ក្ត្រ តែងតែ​បង្ហាញ​វី​ដេ​អូ ពី​វិធីសាស្ត្រ​នៃ​ការ​ផាត់មុខ​ដោយ​ខ្លួនឯង អោយ​កាន់តែ​មាន​ភាព​ស្រស់​ស្អា​តទៅ​កាន់​អ្នកគាំទ្រ​របស់​នាង​។

ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ វី​ដេ​អូ​ដែល​បាន​បង្ហាញ​ពី​វិធី​កាត់សក់​ដោយ​ខ្លួនឯង​របស់​នាង មាន​អ្នក​ចូល​ទៅ​ទស្សនា​រហូត​ដល់ ១​លាន​ដង រហូត​ធ្វើ​អោយ​នាង​បង្ហាញ​ពី​អារម្មណ៍​យ៉ាង​សប្បាយ​រីករាយ និង​រំភើប ជាមួយនឹង​ការ​អរគុណ​ចំពោះ​អ្នកគាំទ្រ​របស់​នាង​ថា « អរគុណ​សំរាប់​ការ​គាំទ្រ video 1M view នេះ​សូម​ជូនពរ​អោយ​អ្នក​មេ​ី​ល​ទាំងអស់​មានសំណាង​ល្អ​ពេញ​មួយ​ជីវិត » ។

ការពិតនៅពីក្រោយភាពប៉ិនប្រសព្វក្នុងការតុបតែងមុខនិងសក់របស់កញ្ញា ចំរើន សុ​ភ័ក្ត្រ រហូតស្រូបទាញ​អ្នក​ទស្សនា​ច្រើន​បែប​នេះ ពីព្រោះ​តែ​នាង​ក៏​ជា​ម្ចាស់​ហាង​សាឡ​ន ដ៏​ជំនាញមួយ​ផង​ដែរ ៕

កែសម្រួលដោយ