ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ បញ្ជា​ឲ្យ​តាម​រក​ក្មេង​ស្រី​ម្នាក់ ធ្លាក់​ចូល​ទឹកធ្លាក់​ក្បាលឆាយ

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុង​ប្រតិបត្តិការ​ស្វែងរក​ក្មេង​ស្រី​ម្នាក់ ដែល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ល្បាក់ទឹក នៃ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ ស្ថិត​នៅ​សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

បើ​យោង​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ស្វែងរក​ក្មេង​ស្រី​ខាងលើ គឺ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០២​រសៀល បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ ដោយប្រើ​ប្រាស់​កម្លាំង​សរុប​របស់​ខេត្ត​ធ្វើការ​រុករក​នៅ​លើ​ទីតាំង​ដែល​ក្មេង​ស្រី​ខាងលើ​រអិល​ជើង​ធ្លាក់​ចូល និង​ទីតាំង​ផ្សេង​ទៀត រហូត​ដល់​ម៉ោង​១៨​និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល នៅ​តែ​មិន​ទាន់​រក​ឃើញ ។

ដោយសារ​ស្ថានភាព​យប់​ងងឹត និង​ល្បឿន​ទឹកធ្លាក់​បោក​ចុះ​ខ្លាំង ទើប​លោកអភិបាលខេត្ត សម្រេច​ដក​កម្លាំង​កំពុងធ្វើការ​រុករក​ឡើង​មក​លើគោក​វិញ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ក្រុម​ជួយ​សង្គ្រោះ​របស់​យើង ។

ទន្ទឹម​នេះ តាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា ក្មេង​ស្រី​ខាងលើ គឺ​ប្រហែលជា​បាត់បង់​ជីវិត​ហើយ​។

យ៉ាងណា​លោក គួ​ច ចំរើន បាន​ដាក់​ចេញ​នូវ​ផែនការ ឲ្យ​ស្វែងរក​ក្មេង​ស្រី​រង​គ្រោះ​នៅ​ព្រឹកស្អែក​បន្ត​ទៀត ដោយលោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទោះបី​ក្មេង​ស្រី​ខាងលើ​ស្លាប់​បាត់​ជីវិត​ក៏​ដោយ ក៏​យើង​ត្រូវ​ស្វែងរក​សាកសព​នាង​ឲ្យ​ឃើញ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ