ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​វាយ​កម្ទេច​អតីត​ក្លឹ​ប​៥៥ បង្ក​ជា​អគ្គិភ័យ​ឆេះ​ឡើង​ផ្អើល​ឡានទឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​អតីត​ក្លឹ​ប​កម្សាន្ត​៥៥ ដោយសារ​តែ​ក្រុម​ជាង​បាន​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​វាយ​កម្ទេច​ចោល និង​ជាង​ផ្សារ​កាត់​ដែក​បណ្ដាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ចុះ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ករណី​អគ្គិភ័យ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​អតីត​ក្លឹ​ប​កម្សាន្ត​៥៥ ដោយសារ​តែ​ក្រុម​ជាង​បាន​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​វាយ​កម្ទេច​ចោល និង​ជាង​ផ្សារ​កាត់​ដែក​បណ្ដាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ចុះ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។ ករណី​អគ្គិភ័យ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ ២០២០ នៅ​ចំណុច​ក្លឹ​ប​កម្សាន្ត​៥៥ ផ្លូវ​លេខ​៥៥ កែង​ផ្លូវ​លេខ​២៤០ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​ក្រុម​កម្មករ​មួយ​ក្រុម ដែល​មាន​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង ប្រដាប់​ដោយ​ញញួរ ពូថៅ រួម​ទាំង​ឧបករណ៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នាំ​គ្នា​មក​ធ្វើការ​វាយ​កម្ទេច​ក្លឹ​ប​កម្សាន្ត​យីហោ​៥៥ នេះ​ចោល និង​ក្រុម​ជាង​កាត់​ដែក​ផង​ដែរ​។ លុះដល​មុន​ពេល​កើតហេតុ ក្រុម​កម្មករ​បាន​នាំ​គ្នា​វាយ​កម្ទេច​ចោល​ទៅ​តាម​បច្ចេកទេស ហើយ​ក៏​មាន​ក្រុម​ជាងដែក​ផ្សារ​កាត់​ដែក​ធ្នឹម​ផង​ដែរ ហើយ​ទំនងជា​ខ្ទាត​ធ្លាក់​ផ្កាភ្លើង​ទៅ​ចំ​លើ​ពូក អេ​ប៉ុង ឬ​ក៏​របស់​របស់​ប្រើប្រាស់​ចាស់ ដែល​គេ​ទុក​ចោល​ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាប​ឆៅ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បា​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ​កើតឡើង​នោះ ក្រុម​ជាង​ក៏​បាន​នាំ​គ្នា​ស្រវា​យក​ទឹក​មក​ធ្វើការ​ពន្លត់​ដែរ​តែ​មិន​អាច​ធ្វើ​ឲ្យ​ភ្លើង​រលត់​បាន​។ ខណៈនោះ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ ដែល​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ បាន​ដឹ​ល​នាំ​កម្លាំង​យ៉ាងច្រើន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​រាប់​សិប​គ្រឿង​ចុះ​មក​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អគ្គិភ័យ​ឆាបឆេះ​អតីត​ក្លឹ​ប​កម្សាន្ត ៥៥ នេះ​ដែរ ទំនងជា​កើតឡើង​ដោយសារ​តែ​ក្រុម​អ្នក​វាយ​កម្ទេច​ក្លឹ​ប វាយ ឬ​ក៏​កាត់​ដែក​ធ្នឹម បណ្តាល​ឲ្យ​ធ្លាក់​ផ្កាភ្លើង​ទៅ​លើ ពូក អេ​ប៉ុង ឬ​ក៏​របស់របរ​ចាស់​ៗ​ដែល​គេ​ទុក​ចោល​ហើយ ទើបបាន​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាងនេះ​។ ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​អតីត​ក្លឹ​ប​កម្សាន្ត​៥៥​នេះ​ដែរ ក្រោម​ការ​ដឹកនាំ​របស់​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​យ៉ាងច្រើន​ចុះ​មក​ធ្វើ​អន្តរាគមន៍ រួម​ទាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​តាម​បណ្តា​អង្គភាព​ពាក់​ព​ន្ធ័​ជា​ច្រើន​ស្ថាប័ន​រាប់​សិប​គ្រឿង​មក​ធ្វ់​ការ​បាញ​ទឹក​ពន្លត់ រហូត​ដល់​ម៉ោង​៦ និង​៣០​នាទី យប់​ថ្ងៃ​ដដែល​ទើប​គ្រប់គ្រង​បាន និង​មិន​បង្ក​ឲ្យ​ឆា​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​នៅ​ក្បែរ​ខាង ឬ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ