ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រត់​ជាន់​គ្នា មនុស្ស​ស្លា.ប់​និង​រង​របួស​ជា​ច្រើន​នាក់ ពេល​ស្នើ​សុំ​ទិដ្ឋាការ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

3 ឆ្នាំ មុន

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មាន​ស្ត្រី​យ៉ាង​ហោច​ណាស់​ចំនួន​១១​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត បាន​រង​របួស​ក្នុង​ឧប្បត្តិហេតុ​រត់​ជាន់​គ្នា​មួយ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ជា​កន្លែង​ប្រជាជន​កំពុង​ដាក់​ពាក្យសុំ​ទិដ្ឋាការ ។ មន្ត្រី​អ្នកនាំពាក្យ​ក្នុង​តំបន់ បាន​និយាយ​ថា…

អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មាន​ស្ត្រី​យ៉ាង​ហោច​ណាស់​ចំនួន​១១​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត បាន​រង​របួស​ក្នុង​ឧប្បត្តិហេតុ​រត់​ជាន់​គ្នា​មួយ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ជា​កន្លែង​ប្រជាជន​កំពុង​ដាក់​ពាក្យសុំ​ទិដ្ឋាការ ។

មន្ត្រី​អ្នកនាំពាក្យ​ក្នុង​តំបន់ បាន​និយាយ​ថា ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា​នេះ បន្ទាប់​ពី​មនុស្ស​រាប់​ពាន់​នាក់ ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាត​ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន ។ ដោយសារ​អ្នក​ស្នើ​សុំ​មាន​ចំនួន​ច្រើន ទើប​គេ​បញ្ជូន​ទៅ​ពហុ​កីឡដ្ឋាន​មួយ​នៅ​ក្បែរ​នោះ ជំនួស​មជ្ឈមណ្ឌល​ទិដ្ឋាការ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទីក្រុង​ចា​ឡា​ឡា​បា​ដ Jalalabad ។

ការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន ទើបតែ​ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ បន្ទាប់​ពី​មានការ​ផ្អាក​រយៈពេល ៧​ខែ មក​ហើយ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ រាតត្បាត ។

នៅ​ក្នុង​សង្គម​មូ​ស្លី​ម នៃ​ប្រទេស​អា​ហ្គា​នី​ស្ថាន ស្ត្រី និង​បុរស ត្រូវ​ឈរ​តម្រង់​ជួរ​ដាច់​ដោយឡែក​ពី​គ្នា ។ គេ​គិត​ថា មាន​ស្ត្រី និង​មនុស្ស​ចាស់​មួយ​ចំនួន​ទៀត បាន​រង​របួស​ផង​ដែរ ក្នុង​ឧប្បត្តិ​ហេតុនេះ ។

មន្ត្រី​សាលាក្រុង​ចា​ឡា​ឡា​បា​ដ បាន​និយាយ​ថា “​អ្នក​មក​ដាក់​ពាក្យសុំ​ទិដ្ឋាការ បាន​លោត​ចូល​ដើម្បី​ដណ្ដើម​លេខ​រៀង​របស់​ពួក​គេ​ពី​មន្ត្រី​កុងស៊ុល​”
ជា​ហេតុ​ធ្វើ​អោយ​មនុស្ស​ម្នា​ផ្អើល​ឡើង​! ផុត​ពី​ការ​គ្រប់គ្រង នាំ​ឲ្យ​មានការ​រត់​ជាន់​គ្នា​តែ​ម្តង ។

លោក Attaullah Khogyani អ្នកនាំពាក្យ​របស់​អភិបាលខេត្ត បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ជា​អកុសល​នៅ​ព្រឹក​នេះ មនុស្ស​រាប់​ពាន់​នាក់ សម្រុក​មក​កីឡដ្ឋាន​បាល់ទាត់ ក្នុង​ពេល​តែ​មួយ ទើប​នាំ​ឲ្យ​មាន​ឧប្បត្តិហេតុ ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​នេះ​” ។

ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​លោក Mansoor Ahmad Khan បាន​មាន​ប្រសាសន៍​ថា លោក​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ឧប្បត្តិ​ហេតុនេះ ហើយ​ប្រទេស​របស់​លោក​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ទាំងអស់​នោះ ។

ជនជាតិ​អា​ហ្គា​ន (Afghans) ជា​ច្រើន តែងតែ​ធ្វើ​ដំណើរ​ជា​រៀង​រាល់​ឆ្នាំ ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន ដែល​នៅ​ជិតខាង​គ្នា ដើម្បី​ទៅ​សួរសុខទុក្ខ​សាច់ញាតិ ស្វែងរក​ការ​ព្យាបាល ស្វែងរក​ការងារ​ធ្វើ ឬ​គេច​ចេញពី​អំពើ​ហិង្សា​ដែល​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស​អា​ហ្គា​នី​ស្ថាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ