ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អប់រំ គឺ​តែងតែ​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​មនុស្ស​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្វើ​អ្វី​ក៏​ដោយ​មិន​ងាយ​ក្រ​នោះ​ទេ ប្រសិនជា​អ្នក​ធ្វើ​វា​ដោយ​ការ​ពេញចិត្ត ឬ​ចូល​ចិត្ត​ការងារ​នោះ មាន​ចំណង់​ចំណូលចិត្ត​ទៅ​លើ​វា មានចំណេះ​ដឹង​លើ​វា មានការ​ពិសោធន៍​និង​មាន​ជំនាញ បើសិន​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​មាន​ទាំងអស់​នឹង​គឺ​យើង​មិន​ងាយ​ក្រ​នោះ​ទេ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ធ្វើ​អ្វី​ក៏​ដោយ​មិន​ងាយ​ក្រ​នោះ​ទេ ប្រសិនជា​អ្នក​ធ្វើ​វា​ដោយ​ការ​ពេញចិត្ត ឬ​ចូល​ចិត្ត​ការងារ​នោះ មាន​ចំណង់​ចំណូលចិត្ត​ទៅ​លើ​វា មានចំណេះ​ដឹង​លើ​វា មានការ​ពិសោធន៍​និង​មាន​ជំនាញ បើសិន​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​មាន​ទាំងអស់​នឹង​គឺ​យើង​មិន​ងាយ​ក្រ​នោះ​ទេ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education ថ្មី​ៗ​នេះ​លោក​បាន​ចែករំលែក​បទ​ពិសោធន៍​ផ្ទាល់​របស់​លោក​ថា «​តាម​ការ​ឆ្លងកាត់​នៃ​រសជាតិ​ជីវិត​របស់ខ្ញុំ​កន្លង​មក មាន​បរាជ័យ​ខ្លះ ជោគជ័យ​ខ្លះ មាន​ន័យ​ថា​ដូច​បូក​ដក​ៗ ប៉ុន្តែ​បើ​ចុង​ក្រោយ​ចេញ​បូក​មាន​ន័យ​ថា​ជោគជ័យ​ហើយ​។ ខ្ញុំ​បាន​យល់​ថា​មាន​យុវជន​ជា​ច្រើន​ចង់​ក្លាយជា​សហគ្រិន​វ័យក្មេង ហើយ​ខ្ញុំ​គ្រាន់តែ​មាន​មតិយោបល់​បន្តិច​នោះ​ទេ ថា យើង​ចង់​ធ្វើ​ជា​អ្វី​ក៏​ដោយ ឱ្យ​បាន​ជោគជ័យ ឱ្យ​ក្លា​ហ៊ាន ឱ្យ​បាន​លូតលាស់ ឱ្យ​បាន​យូរ ឱ្យ​បាន​ធំធាត់​ហើយ​មាន​និរន្ត​ភាព​វែង​ឆ្ងាយ ទាល់តែ​ភាគច្រើន​យើង​ត្រូវ​ឆ្លងកាត់​ការ​សិក្សា ពីព្រោះ​ចំណេះដឹង​គឺជា​អាវុធ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​យើង​វៃ​បែក​នូវ​ឧបសគ្គ​ទាំងអស់ បាន​ជោគជ័យ ហើយ​ក៏​ជា​អាវុធ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ក្លា​ហ៊ាន រឹងប៉ឹង គិត​វែង​ឆ្ងាយ មានការ​ពិចារណា​បាន​ក្បោះក្បាយ ហើយ​អាច​ប្រើប្រាស់​បាន​គ្រប់​វិស័យ​»​។
លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​ប្រៀបធៀប​ចំណេះដឹង ទៅ​នឹង​ពាក្យ​២​ឃ្លា​រថា «​ចំណេះដឹង ប្រៀប​បាន​ដូច​បឹង​ដែល​ពោរពេញ​ដោយ​ត្រី​” និង “​ចំណេះដឹង ប្រៀប​បាន​ដូច​សម្រស់​ពោរពេញ​ដោយ​ស្នេ​ហ៍» ​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​បកស្រាយ​ន័យ​នៃ​ឃ្លា​ទាំងនោះ​ថា «បឹង​ដែល​ពោរពេញ​ដោយ​ត្រី» មាន​ន័យ​ថា ជា​ទូទៅ​អ្នករៀន​សូត្រ​មានចំណេះ​ដឹង​មិន​ដែល​ខ្វះ​អ្វី​បរិភោគ​នោះ​ទេ​។ រីឯ «​សម្រស់​ពោរពេញ​ដោយ​ស្នេ​ហ៍» មាន​ន័យ​ថា យើង​ទៅ​ណា​មក​ណា មនុស្ស​យើង​មិន​ថា​ប្រុស​មិន​ថា​ស្រី​នោះ​ទេ ទៅ​ណា​គេ​ចូល​ចិត្ត​ទៅ​ណា​គេ​រាប់អាន ទៅ​ណា​គេ​ចង់​ចងមិត្ត​ភាព បូក​រួម​ជាមួយ​នៃ​ភាព​ទន់ភ្លន់ រួសរាយ មិន​មានរ​ឬក​ពារ ឬ​មិន​មាន​អាកប្បកិរិយា​ច្រ​ងែ​ង​ច្រងាង មិន​ក្រ​អើត​ក្រ​ទម ហើយ​ក៏​មិន​ចេះ​ជាន់​ក្បាល​គេ​ទៀត វា​ធ្វើ​ឱ្យ​យើង​ក្លាយជា​មនុស្ស​ជាទី​ចាប់អារម្មណ៍ គួ​ឱ្យ​ពេញចិត្ត គួ​ឱ្យ​ចង់​រាប់អាន គួ​ឱ្យ​ចង់​គោរព​និង​ធ្វើ​តាម​ចំពោះ​អ្នកផង ដូចនេះ​ចំណេះដឹង​សំខាន់​ណាស់ ជា​វិស័យ​មួយ​ដែល​ធ្វើ​មនុស្ស​ទទួល​បាន​ប្រជាប្រិយភាព​ច្រើន​ ។

លោក​បាន​លើកយក​មតិ​មួយ​ចំនួន​ដែល​គេ​ថា​ហេតុ​អ្វី ប៊ៀ​ល ហ្គេ​ក មិច​គាត់​មិន​បាន​រៀន​ខ្ពស់​ផង មិច​គាត់​ក្លាយជា​សេដ្ឋី​បាន ? ឆ្លើយ​តប​នឹង​សំនួរ​នេះ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បាន​បកស្រាយ​ថា «​មនុស្ស​យើង​ស្រុក​ណា​ក៏​ដូច​ស្រុក​ណា​ដែរ គេ​មាន​អា ១​ភាគរយ​នឹង នៃ​មនុស្ស​ទូ​ទាំង​ប្រទេស​របស់​គេ វា​អាច​ថា​មក​ពី​គាត់​មានសំណាង ឬ​មាន​ភាព​ចៃដន្យ​ណាមួយ​ដែល​បណ្តាល​ឱ្យ​គាត់​មាន​ឳ​កាស អាច​ថា​មក​ពី​បក្សពួក ដោយ​ខ្សែរយៈ ដោយ​មិត្ត​ភក្ត្រ ដោយ​គ្រួសារ ហើយ​ជួល​កាល​ដោយ​វាសនា​មនុស្ស​នឹង ប៉ុន្តែ​អា​នឹង​កាលៈទេសៈ​ភាគរយ​តិច​ ។

ដូចនេះ​តើ​យើង​ចង់​ក្លាយជា​មនុស្ស​ក្នុង ១​ភាគរយ​នឹង មក​ប្រៀបធៀប​ឬ​ក៏​ចង់​យក ៩៩​ភាគរយ ជាក់ស្តែង​នៅ​លើ​លោក​នេះ​មក​ប្រៀបធៀប ចឹ​ង​ជា​ទូទៅ​គេ​មិន​ដែល​យក ១​ភាគរយ​ទេ វា​ធ្វើ​ឱ្យ​យើង​ស្ត្រេ​ស​ណាស់ ហើយ​យើង​ទៅ​ក៏​មិន​ទាន់​ដែរ ទៅ​ក៏​មិន​ដល់​ដែរ ហើយ​ប្រសិនជា​ដល់​នឹង​ជួល​កាល​យើង​ស្លាប់​បាត់​ហើយ ចឹ​ង​សំខាន់​ណាស់​ធ្វើ​អ្វី​ក៏​ដោយ​កុំ​យក ១​ភាគរយ​មក​ប្រៀបធៀប​»៕

អត្ថបទសរសេរ ដោយ