ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ខ្ទី​ទូរស័ព្ទ​គេ​ប្រើ​ក៏​យក​ទៅ​លក់ លុះ​ម្ចាស់​ទារ​វិញ​វាយ​ផ្អើល

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង ខណៈ​ជនសង្ស័យ​បាន​ខ្ទី​ទូរស័ព្ទ​អ៊ិ​ន​ចុច​ពិល​របស់​ជន​រង​គ្រោះ​ប្រើ​ក៏​យក​ទៅ​លក់​បាត់ លុះ​ពេល​ជន​រង​គ្រោះ​ទារ​ថ្លៃ​លក់​ទូរស័ព្ទ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ទៅ​វាយ និង​ទាញ​យក​បំពង់​ទីប​វាយ​ជន​រង​គ្រោះ​ថែម​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​១០​និង​៤៥​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២០ ខែតុលា…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង ខណៈ​ជនសង្ស័យ​បាន​ខ្ទី​ទូរស័ព្ទ​អ៊ិ​ន​ចុច​ពិល​របស់​ជន​រង​គ្រោះ​ប្រើ​ក៏​យក​ទៅ​លក់​បាត់ លុះ​ពេល​ជន​រង​គ្រោះ​ទារ​ថ្លៃ​លក់​ទូរស័ព្ទ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ទៅ​វាយ និង​ទាញ​យក​បំពង់​ទីប​វាយ​ជន​រង​គ្រោះ​ថែម​ទៀត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​១០​និង​៤៥​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ គឺ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ឥន និ​មុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដែល​បាន​វាយ (​ដោយ​ដៃ និង​យក​ដែក​បំពង់​ទីប​ប៉ុន​មេជើង​វាយ​បន្ថែម​) ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ នួន រ៉ា​ឈី​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា បណ្តាល​ឱ្យ​រង​បួស​ផ្ទៃមុខ និង​វាយ​ភ្លៅ​ខាងឆ្វេង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ខាងលើ​នេះ គឺ​ដោយសារ​តែ​ជនសង្ស័យ​ខ្ចី​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អ៊ិ​ន​ចុច​ពិល ពី​ជន​រង​គ្រោះ​ប្រើ តែ​ក្រោយមក​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទៅ​លក់​បាត់​ទៅ ។

សមត្ថកិច្ច​បន្ត​ថា លុះ​ពេល​ជន​រង​គ្រោះ​ដឹង​ក៏​ទៅ​ទារ​លុយ​ថ្លៃ​លក់​ទូរស័ព្ទ​របស់​ខ្លួន​មក​វិញ​ក៏ ស្រាប់តែ​ជនសង្ស័យ​ខឹង ក៏​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ពី​បី​ដៃ​ចំ​ផ្ទៃមុខ រួច​ក៏​ទាញ​បាន​ដែក​បំពង់​ទីប​ប៉ុន​មេជើង​វាយ​ទៅ​លើ​ភ្លៅ​ខាងឆ្វេង​របស់​ជន​រង​គ្រោះ​ពី​បី​បំពង់​ទីប​ទៀត ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ ដោយ​ឃើញ​សភាព​ការ​មិន​ស្រួល ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​ជន​រង​គ្រោះ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល ដើម្បី​សួរនាំ និង​ដាក់​ពាក្យបណ្តឹង​។ បច្ចុប្បន្ន​សមត្ថកិច្ច​យើង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ