ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៩០%​នៃ​អ្នកជំងឺ​នៅ​ចិន​ជាសះ​ស្បើយ​​​ដោយសារ​​ថ្នាំបុរាណ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ នៅ​ក្រុង​ប៉េ​កាំ​ង​ឱសថ​បុរាណ​ចិន ត្រូវ​បាន​គេ​ចុះ​ផ្សាយ​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​នានា ។ ប្រទេស​ចិន​បាន​ផ្សាយពាណិជ្ជកម្ម​ឱសថ​បុរាណ​របស់​ខ្លួន ហើយ​ការ​ផ្សាយ​នោះ​មាន​ក្នុង​ទំព័រ​មុខ​នៃ​បណ្ដា​សារព័ត៌មាន​ចិន ។ យោង​តាម​កាសែត​ចិន GLOBAL…

ប្រទេស​ចិន ៖ នៅ​ក្រុង​ប៉េ​កាំ​ង​ឱសថ​បុរាណ​ចិន ត្រូវ​បាន​គេ​ចុះ​ផ្សាយ​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​នានា ។ ប្រទេស​ចិន​បាន​ផ្សាយពាណិជ្ជកម្ម​ឱសថ​បុរាណ​របស់​ខ្លួន ហើយ​ការ​ផ្សាយ​នោះ​មាន​ក្នុង​ទំព័រ​មុខ​នៃ​បណ្ដា​សារព័ត៌មាន​ចិន ។

យោង​តាម​កាសែត​ចិន GLOBAL TIMES ថា ៩០%​នៃ​អ្នកជំងឺ​ឆ្លង​វីរុស COVID-19 ត្រូវបាន​ព្យាបាល​ជា​សះស្បើយ​ដោយសារ​ថ្នាំបុរាណ​ទាំងនោះ ដែល​ផ្សំ​ពី​បណ្ដា​រុក្ខជាតិ​ និង​ប្ញ​ស​រុក្ខជាតិ
នានា ។ ចំណែក​កាសែត​ប្រជាជន​ចិន​សរសេរ​ថា ឱសថ​បុរាណ​មាន​ប្រជាប្រិយភាព និង​ពេញ​និយម​បំផុត​នៅ​ទូ​ទាំង​អា​ស៊ី និង​រហូត​ដល់​រុ​ស្ស៊ី ។

កាសែតនោះ​សរសេរ​យ៉ាង​វែង​នូវ​ព័ត៌មាន​មួយ​ពី​រឿង​នោះ ។ ចំណែក​កាសែត CHINA DAILY រៀបរាប់​ថា ថ្នាំបុរាណ​ចិន​ក៏​បាន​ជួយ​ដល់​ការ​បង្កើត​ប្រព័ន្ធ​ការពារ​រាង​កាយ ដើម្បី​កុំ​ឲ្យ​កើត​ជំ​ងឹ​នោះ​នា​រដូវរងា​ដែល​ចាប់​ចូល​មក​ដល់​ផង​ដែរ ។

ហេតុ​អី​បានជា​នៅ​ចិន​មានការ​ផ្សព្វផ្សាយ​ខ្លាំង​ម្ល៉េះ​ពី​ឱសថ​បុរាណ ? ចម្លើយ​អាច​ឃើញ​ក្នុង​ទី​ភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ដែល​អះអាង​ថា បានផ្សាយ​ពី​រឿង​នោះ​ដោយ​ថា ថ្នាំបុរាណ​ចិន​អាច​ឲ្យ​ប្រទេស​រក​ចំណូល​បាន​ក្នុង​១​ឆ្នាំ​ៗ​ដល់​ទៅ​៥០០ពាន់​លាន​ដុល្លារ​ដែល​មានការ​កើនឡើង
ដល់​៧០%​បើ​ប្រៀបធៀប​ទៅ​នឹង​កាលពី​ឆ្នាំ​២០១៧ ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ចិន​ម្នាក់​គូស​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២០ តុលា​ថា សរុប​មាន​អ្នកស្ម័គ្រចិត្ត​៦០.០០០​នាក់ បាន​ទទួល​ការ​ចាក់​វ៉ា​ក់​សាំង​ប្រឆាំង​វីរុស COVID-19 ដំណាក់កាល​ទី​៣ ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​គ្លីនិក ។

វ៉ាក់សាំង​៤​របស់​ចិន​បាន​ចាប់ផ្ដើម​ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​៣ ក្នុង​កម្រិត​អន្តរជាតិ ។
នេះ​ជា​ការ​អះអាង​របស់​លោក TIAN BAOGUO នៃ​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចិន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េ​កាំ​ង ។ លោក​បន្ត​ថា​រាល់​ការ​សាកល្បង សុទ្ធតែ​​ដំណើរ​ការ​ទៅ​ដោយ​រលូន ជាមួយ​ការ​ផ្ដល់​លទ្ធផល​ដំបូង​នានា​ដែល​បង្ហាញ​ថា​វ៉ាក់សាំង​ទាំងនោះ​មាន​ភាព​​ប្រាកដប្រជា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ