រូបភាពប្លែកៗគួរឱ្យចាប់អារម្មណ៍នៅលើពិភពលោក
១-បង្កួយដេញហ្គីតា
បង្កួយមួយក្បាលដេកផ្អៀងយកដៃតោងស្លឹកឈើមានរូបដូចហ្គីតា ប្រៀបដូចជាតន្ត្រីករអាជីព និងថតដោយជាងថតរូបជនជាតិឥណ្ឌូណេស៊ី ។
១-បង្កួយដេញហ្គីតា
បង្កួយមួយក្បាលដេកផ្អៀងយកដៃតោងស្លឹកឈើមានរូបដូចហ្គីតា ប្រៀបដូចជាតន្ត្រីករអាជីព និងថតដោយជាងថតរូបជនជាតិឥណ្ឌូណេស៊ី ។
១-បង្កួយដេញហ្គីតា
បង្កួយមួយក្បាលដេកផ្អៀងយកដៃតោងស្លឹកឈើមានរូបដូចហ្គីតា ប្រៀបដូចជាតន្ត្រីករអាជីព និងថតដោយជាងថតរូបជនជាតិឥណ្ឌូណេស៊ី ។
២-ថូផ្ការាជវង្ស «សុងខាងត្បូង» របស់ចិន
ថូផ្កា «គាន់» ក្នុងសម័យរាជវង្សសុងខាងត្បូងរបស់ចិនតាំងបង្ហាញនៅក្រុមហ៊ុនដេញថ្លៃ «សូធើប៊ី» ហុងកុងដោយទទួលបានប្រាក់ប្រហែល៨លានដុល្លារ ។ ថូផ្កានេះផលិតនៅចន្លោះគ្រឹស្តសករាជ១១២៧ ទៅ១២៧៩ ។
៣-រូបគំនូរថ្មីរបស់ព្រះរាជិនីអេលីហ្សាប៊ែតទី២
រូបគំនូរថ្មីរបស់ព្រះរាជិនីអេលីហ្សាប៊ែតទី២ នៃចក្រភពអង់គ្លេស តាំងបង្ហាញនៅសាលគំនូរ ក្រុងឡុងដ៍ ជាស្នាដៃទី៥របស់វិចិត្រករចូឌី ក្លាក ក្រោយពីផលិតរូបព្រះរាជិនីកន្លងមក នៅក្នុងឆ្នាំ១៩៥២, ១៩៦៨, ១៩៨៦, ១៩៩៨ និងឆ្នាំ២០១៥ ។ រូបចុងក្រោយនេះបង្ហាញនៅលើកាក់អង់គ្លេសផលិតក្នុងឆ្នាំ២០១៥ ។
៤-ទិវាសិទ្ធិសេរីភាព
ស្ត្រីស្ថិតក្នុងឈុតប្រចាំជនជាតិគ្រវីទង់ជាតិកូរ៉េខាងត្បូង ដើម្បីប្រារព្ធពិធីដង្ហែក្បួនលើកស្ទួយឯករាជ្យនៅក្រុងសេអ៊ូល ។ ឆ្នាំ២០១៥នេះគម្រប់៩៦ឆ្នាំ នៃខួបប្រកាសឯករាជ្យពីជប៉ុននាថ្ងៃទី១ មីនា១៩១៩ ។
៥-ឆ្កែយក្សមានទម្ងន់៧៦គីឡូក្រាម
មនុស្សជាច្រើនភ្ញាក់ផ្អើលនៅពេលឃើញឆ្កែពូជកំណាចមួយក្បាលមានទម្ងន់ប្រហែល៧៦គីឡូក្រាមស្និទ្ធស្នាលជាមួយម្ចាស់ ។
៦-ត្រា «ហុងតេ» របស់ចិន
បុគ្គលិកក្រុមហ៊ុនដេញថ្លៃ «សូធើប៊ី»នៅហុងកុងបានបង្ហាញត្រាគជ់ពណ៌ស «យ៉ុងជីង យូពីជីប៉ៅ» រួមទាំងប្រអប់ឆ្លាក់ជារូបភ្លុកដំរី ដោយសរសេរថា ទ្រព្យសម្បត្តិនៃចក្រពត្តិយ៉ុងជីង ដេញថ្លៃបានជាច្រើនលានដុល្លារ ។
៧-ក្រពើបុរាណ
មហាវិទ្យាល័យ «មេឃ័រ ដឺសានម៉ាកូស» ប្រទេសប៉េរូ និងលោករ៉ូដេលហ្វូ សាឡាស ប្រធានសារមន្ទីរគ្រោងផូស៊ីលសត្វបានបង្ហាញគ្រោងសត្វក្រពើបុរាណយុគសម័យមុនប្រវត្តិសាស្ត្រចំនួន៧ប្រភេទ ដែលស៊ីខ្យង និងមឹកជាអាហារ មានអាយុ១៣លានឆ្នាំមុន ។
៨-ប្រឆាំងការបរបាញ់សត្វ
បក្សីមួយក្បាលជាប់កាវស្អិតនៅលើមែកឈើ ជាផ្នែកមួយនៃការចាប់បក្សីរបស់ពលរដ្ឋនៃប្រទេសស៊ីប ខណៈពេលក្រុមអភិរក្សសត្វឱ្យដឹងថា បក្សីប្រភេទនេះជាពូជកម្រដោយមានប្រហែល២លានក្បាលត្រូវសម្លាប់ខុសច្បាប់ជារៀងរាល់ឆ្នាំ ដើម្បីយកសាច់ទៅចម្អិនជាអាហារ ៕
ចែករំលែកព័តមាននេះ