ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខ្នាត​តូច​ជិត​១​លាន​គ្រួសារ​នៅ​កម្ពុជា​ប្រឈម​ហានិភ័យ​នឹង​ទីផ្សារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​ប្រមាណ​ជិត​១​លាន​គ្រួសារ ឬ​ស្មើនឹង​ប្រមាណ​៣២​ភាគរយ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​លើ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ដែល​មិន​អាច​ឆ្លើយ​តប​នឹង​ទីផ្សារ​នាំ​ចេញ​ជា​ពិសេស​នោះ​ដោយសារ​តែ​ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ដូច្នេះ​កសិករ​ទាំងនោះ​ត្រូវធ្វើ​ពិពិធ​កម្ម​កសិកម្ម​បន្ថែម​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​គ្រួសារ​និង​សង្គម ។ ថ្លែង​នៅ​ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០២០​លោក សុង…

រាជធានី​ភ្នំពេញ ៖ កសិករ​ខ្នាត​តូច​នៅ​កម្ពុជា​ប្រមាណ​ជិត​១​លាន​គ្រួសារ ឬ​ស្មើនឹង​ប្រមាណ​៣២​ភាគរយ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​លើ​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ដែល​មិន​អាច​ឆ្លើយ​តប​នឹង​ទីផ្សារ​នាំ​ចេញ​ជា​ពិសេស​នោះ​ដោយសារ​តែ​ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ដូច្នេះ​កសិករ​ទាំងនោះ​ត្រូវធ្វើ​ពិពិធ​កម្ម​កសិកម្ម​បន្ថែម​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​គ្រួសារ​និង​សង្គម ។

ថ្លែង​នៅ​ក្នុង​វេទិកា​កសិករ​ថ្នាក់​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០២០​លោក សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ កសិករ​ខ្នាត​តូច​ជិត​១​លាន​គ្រួសារ​មិន​អាច​មាន​និរន្តរភាព​សេដ្ឋកិច្ច ដោយ​ពឹងផ្អែក​ពី​ដំណាំ​ស្រូវ​មួយ​មុខ​នោះ​ឡើយ ជា​ពិសេស​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​ចាំបាច់​ឱ្យ​កសិករ​ត្រូវ​រៀនរ​ស់បែប​ថ្មី និង​ទាញ​យក​សក្ដានុពល​និង​ឱកាស​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​របស់​ខ្លួន ក្រៅពី​ដំណាំ​ស្រូវ​តែ​មួយ​នេះ ។

លោក​ឧកញ៉ា​ចង់ឱ្យ​កសិករ​ខ្នាត​តូច​គិត​អំពី​ការ​អនុវត្តន៍​ការ​ធ្វើ​កសិកម្ម​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព ជាក់ស្ដែង​ទី​មួយ​គឺ ស្ដង់ដារ​ការ​អនុ​វ​កសិកម្ម​ល្អ និង​ទី​ពីរ​គឺ​ស្ដង់ដារ​សរីរាង្គ ។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « ស្ដង់ដា​រទាំង​ពីរ​នេះ តោងទាម​ឱ្យ​កសិករ​ត្រូវធ្វើ​ខ្លួ​ជា​សហគ្រិន​កសិករ ដោយ​បន្ត​អនុវត្តន៍​នូវ​បទដ្ឋាន​ស្តង់ដារ ផ្អែក​លើ​ការ​រំពឹង​ទុក​នៃ​ផល​ដែល​ទទួល​បាន នៅ​ក្នុង​រយៈពេល​វែង ដើម្បី​ធានា​នូវ​និរន្តរភាព »​។
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​រូប​នេះ បាន​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ក​សិ​-​បច្ចេកវិទ្យា ក្នុង​ការ​ធានា​នូវ​ភាព​ប្រកួតប្រជែង តម្លាភាព​និង​សុចរិត​ភាព ជាក់ស្ដែង​បច្ចេកវិទ្យា​ជា​ទម្រង់​មួយ​ធានា​នូវ​ការ​ជឿ​ទុកចិត្ត​រវាង​ភាគី​ទាំង​ពីរ ពោល​គឺ​ទាំង​អ្នក​ផលិត (​កសិករ ) និង​អ្នកទិញ (​ក្រុមហ៊ុន ) ។

លោក​ឡូយ សុ​ផាត ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​ជា​បន្ទាន់​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​កូ​វី​ដ​១៩ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៅ​ក្នុង​សហគមន៍ អាច​ឱ្យ​ប្រជា​កសិករ​អាច​នឹង​កំពុង​បន្ត​ផលិត​នូវ​ផលិតផល​កសិកម្ម ដែល​មាន​សក្ដានុពល​នានា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​ការ​នាំ​ចេញ ។

កន្លង​មក​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​និង​ជំរុញ​អោយ​កសិករ​ពង្រឹង​ការ​ដាំ​ដុះ​ការ​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក ផ្គត់ផ្គង់​តាម​សណ្ឋាគារ ភោជនីយដ្ឋាន​ដោយ​កាត់​បន្ថយ​ការ​នាំ​ចូល​ទំនិញ​ទាំងឡាយ​ណា​ដែល​កម្ពុជា​អាច​ផលិត​និង​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង​បាន ។ ធ្វើ​បែប​នេះ​នឹង​ជួយ​ផ្ដល់​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​ដែល​ជា​កសិករ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ជួយ​ជំរុញ កំនើនសេដ្ឋកិច្ច ដោយ​ឱ្យ​ចរន្ត​នៃ​ការ​ចាយវាយ​ទិញ​លក់​ក្នុងស្រុក​កាន់តែ​មាន​កំណើន​ឡើង​។

សូម​បញ្ជាក់​ថា ដោយសារ​តែ​បញ្ហា​គ្រោះ​ទឹកជំនន់​ក្នុង​ឆ្នាំ ២០២០​នេះ កសិករ​ខ្នាត​តូច និង​ប្រជា​កសិករ​ដទៃ​ទៀត អាច​នឹង​មាន​បញ្ហា​បន្ថែម ដោយសារ​តែ​ភោគផល​ដំណាំ​ត្រូវ​បាន​បំផ្លាញ​ដោយ​ទឹកជំនន់ ។ ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានអោយ​ដឹង​ថា ដំណាំ​ស្រូវ​ប្រមាណ​ជាង​២១​ម៉ឺន​៣​ពាន់​ហិច​តា និង​ដំណាំ​រួម​ផ្សំ​ជិត​៨​ម៉ឺន​ហិច​តា​ទៀត​បាន​និង​កំពុង​លិច​ទឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ