ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបឈើទាំងគ្រាក់ៗ​នៅ​ក្នុង​​ស្រុក​​ស្នួល

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោកវរសេនីយ៍ត្រី លន់ ប៊ុ​ន​ថុ​ល មេបញ្ជាការ​ស្រុក​ស្នួល​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចំណុច ​(​ភ្នំ​ព្រិច​) ស្ថិត​ក្នុង​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម…

ខេត្តក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោកវរសេនីយ៍ត្រី លន់ ប៊ុ​ន​
ថុ​ល មេបញ្ជាការ​ស្រុក​ស្នួល​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចំណុច ​(​ភ្នំ​ព្រិច​) ស្ថិត​ក្នុង​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ថ្ងៃ​ទី​២០ ​តុលា​ ឆ្នាំ២០២០។

ក្នុង​ប្រតិ​បត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ចំណុច​ទីតាំង​ខាងលើ ​សមត្ថកិច្ច​បាន​ចាប់​រឹបអូស​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ចំនួន​០៥​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ បច្ចុប្បន្ន​ជន​ស​ង្ស​យ័ និង​វត្ថុ​តាង​ខាងលើ​នាំ​រក្សា​ទុក​បណ្តោះអាសន្ន នៅ​ទី​បញ្ជា​ការ​កងរាជអាវុធហត្ថ​ស្រុក​ស្រុក​ស្នួល រង់ចាំ​ទទួល​បទបញ្ជា​ពី​លោក​ឧត្តម​សេនីយ៍ត្រី មេ​បញ្ជាការ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី ។

គួរ​បញ្ជាក់​ថា ​ក្រុម​ឈ្មួញ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​នេះ ត្រូវ​បាន​គេ​ដឹង
​ថា ជា​ក្រុម​ពួក​ (​ជ្រិ​វ​) ជើង​ខ្លាំង តែងតែ​ធ្វើ​សកម្មភាព​ជា​ប្រចាំ ក្នុង​កា​ដឹក​ជញ្ជូន​ឈើ​នៅ​ចំណុច​ទីតាំង​ខាងលើ នាំ​យក​ទៅ​ប្រទេស​វៀតណាម​តាម​បណ្តារ​ច្រក​នានា​នៅ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ក្រុម​នេះ ​ពេល​ឡើង​លើ​ផ្លូវជាតិ​បើក​លឿន​ៗ​មិន​អោយ​អ្នក​ធ្វើ​ដំណើរ​​តាម​ដងផ្លូវ​វ៉ា​ជែង​ឡើយ មួយវិញទៀត​​​ធ្លាប់​វាយ​ឡាន​អ្នក​សារព័ត៌មាន មិន​ដែល​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប ។ កន្លង​មក ​ធ្លាប់​បង្ក្រាប​តែ​ត្រូវ​ក្រុម​នេះ​ទៅ​រំដោះ​យក​វត្ថុ​តាង​​វិញ ។

ជាក់ស្តែង​ ថ្មី​ៗ​នេះបន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ពេល​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បាន​ឆ្មក់​ទៅ​បង្ក្រាប​និង​ចាប់​រឹបអូស​បាន​វត្ថុ​តាង​រថយន្ត​ដឹកឈើ​ចំនួន​5​គ្រឿង រួម​និង​ជន​សង្ស័យ​ដែល​ជា​ក្រុម​ឈ្មួញ​ចំនួន​10 នាក់ នៅ​ចំណុច​ទីតាំង​ខាងលើ ដើម្បី​នាំ​យក​ទៅ​រក្សា​ទុក​និង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ទោះជា​យ៉ាង​ក្ដី​ ​មហាជន​អ្នក​ឃ្លាំមើល​បាន​និយាយ​ថា តើ​ការ​បង្ក្រាប​បទល្មើស​លើក​នេះ នៅ​​ស្រុក​ស្នួល​​​មានការ​ថមថយ​បទល្មើស​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ ឬ​យ៉ាងណា ?

អត្ថបទសរសេរ ដោយ